តាមពិតជាមនុស្សញៀ..នថ្នាំសោះ! អាជ្ញាធរថៃបានបង្ហាញលទ្ធផលនៃការធ្វើតេស្តទឹកនោមលើបុរសអ្នកបើកបររថភ្លើងដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់បុ.កគ្នាយ៉ាងរន្ធ.ត់រវាងរថភ្លើង និងរថយន្តក្រុង នៅទីក្រុងបាងកក កាលពីថ្ងៃទី១៦ ឧសភា ២០២៦ ដោយរកឃើញថាមានតេស្តវិជ្ជមានសារធាតុញៀ.ន។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលីស ក្រុងបាងកក នាថ្ងៃទី១៧ ខែឧសភា លទ្ធផលពិនិត្យទឹកនោមបឋមរបស់អ្នកបើកបររថភ្លើងវ័យ ៥៦ឆ្នាំ ដែលជាអ្នកបើកបររថភ្លើងដឹកទំនិញ បង្ហាញថាមាន សារធាតុញៀនខុសច្បាប់ (Narcotics) នៅក្នុងខ្លួន។ បច្ចុប្បន្នអ្នកបើកបររូបនេះ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស បន្ទាប់ពីគ្រោះថ្នាក់នេះ បានសម្លា.ប់មនុស្ស ៨នាក់ និងរបួស ៣២នាក់។
.jpg)
មិនមែនតែអ្នកបើករថភ្លើងឡើយ ក្រុមអ្នកស៊ើបអង្កេត ក៏កំពុងពិនិត្យមើល លើការបំពេញការងាររបស់បុគ្គលិកពាក់ព័ន្ធទាំងអស់ រួមមាន បុគ្គលិកផ្លូវដែក និងអ្នកបើកបររថយន្តក្រុង ដើម្បីរកឲ្យឃើញថា ពួកគេមានកំហុសអ្វីខ្លះ ដែលឈានដល់ការកើតមាន សោកនាដកម្មបែបនេះ។.jpg)
សូមជម្រាបថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅ ចំណុចផ្លូវបំបែកកាត់ផ្លូវរថភ្លើង លើផ្លូវ Asok-Din Daeng ក្បែរស្ថានីយ៍រថភ្លើង Makkasan (Airport Rail Link) ស្ថិតក្នុងខណ្ឌ Ratchathewi កណ្តាល ទីក្រុងបាងកក ប្រទេសថៃ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងក្នុងអំឡុងពេលចរាចរណ៍កកស្ទះនៅពេលរសៀល ជាកន្លែងដែលយានយន្តត្រូវបានគេរាយការណ៍ថាបានឈប់ចតនៅជិតរបាំងឆ្លងកាត់ផ្លូវរថភ្លើង។ សាក្សីបានពិពណ៌នាអំពីការឮសំឡេងផ្ទុះយ៉ាងខ្លាំង និងឃើញអណ្តាតភ្លើងឆាបឆេះឡានក្រុងក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីការប៉ះទង្គិច។.jpg)
សោកនាដកម្មនេះបានបញ្ឆេះកំហឹងសាធារណៈជនឡើងវិញលើសុវត្ថិភាពឆ្លងកាត់ផ្លូវដែកនៅក្នុងប្រទេសថៃ ជាកន្លែងដែលស្ថានភាពចរាចរណ៍ដ៏គ្រោះថ្នាក់ និងការអនុវត្តច្បាប់ខ្សោយត្រូវបានរិះគន់ជាយូរមកហើយ។ ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត ការលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការធ្វើតេស្តគ្រឿងញៀ.នវិជ្ជមានរបស់អ្នកបើកបរបានក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ជាតិ ដោយវាបានបង្កើនសំណួរជាច្រើនអំពីស្តង់ដារសុវត្ថិភាពផ្លូវដែក និងការទទួលខុសត្រូវរបស់មន្ត្រីដឹកជញ្ជូន៕.jpg)










