Home តារាជាតិ ស៊ីន យូប៊ីន រងមតិ.ប្រតិកម្មចម្រុះក្រោយប្រកាសដំណើរការផេកឡើងវិញ

ស៊ីន យូប៊ីន រងមតិ.ប្រតិកម្មចម្រុះក្រោយប្រកាសដំណើរការផេកឡើងវិញ

72
0

តារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការបណ្តាញសង្គមហ្វេកប៊ុកឡើងវិញហើយបន្ទាប់ពីទទួលបានការជ្រោមជ្រែងពីអ្នកជំនាញ។ ទោះយ៉ាងណា ការប្រកាសនេះ យូប៊ីន ត្រូវរងនូវមតិប្រតិកម្មចម្រុះពីសាធារណជនដោយអ្នកគាំទ្រមួយចំនួនក៏បានអបអរសាទរ ចំណែកឯមតិខ្លះទៀតក៏បានរិះគន់ដោយសារតែបង្ហោះជាភាសាអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIOerd6cGpkczxSZwQrJ_IZ_KBFfus1ntnKMPEDOyl_DZwOhN_5Ymt7MqofCvLzgP7ZPc9t8TGvTnPqXq9kUR-vp8EO0KTqTkgbwV8d3Aub-JZ4MPFEgJNrwpQNcPJPR3fyntRBSLxFcDX7jBriL7FYHI79h2VTTsSF2HnmfFJBVfp8CMRa4gAmau2bAQ/s1351/SnapInsta_to_573559410_18541058869006076_6096617283848895562_n.jpg
ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថាហ្វេកប៊ុកផេករបស់តារាសម្តែង ស៊ីន យូប៊ីន បានផ្អាកដំណើរការជាយូរហើយ ហើយរឿងនេះក៏បានធ្វើឱ្យនាងរងនូវរឿងអាស្រូវធំក្នុងអាជីពសិល្បៈរបស់ខ្លួនក្នុងពេលមានជម្លោះព្រំដែន។ ផ្អាកពីបណ្តាញសង្គមហ្វេកប៊ុកដោយផ្តោតលើការបង្ហោះនៅលើអ៊ីនស្រ្តាក្រាម និងទិកតុក ធ្វើឱ្យសកម្មភាពរបស់ ស៊ីន យូប៊ីន ពុំសូវជាមានសកម្មភាពខ្លាំងក្លាដូចមុននោះទេពីព្រោះប្រជាជនខ្មែរផ្តោតខ្លាំងនៅលើហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidI9qsYlMzEdQT5ke14i_E6lH3FxgzRxjK7UmBAQzp8vt8NwIujNZeTDe_c9zQDU0qwnW7dV9Nptc2Ejs1ipHvCfWH0lFzctec0lg6uesVYTiY5AwEEB-9r2vL-Shmvo5-juXH_8fL6LjuJucVz6RJIsj3QlHahJdnqT2BkYc3i3-MZylXrzrjVvMRsvQ/s1440/SnapInsta_to_656206371_18577531000006076_6602110750162862503_n.jpg
ក្នុងពេលដែលផេកផ្លូវការដែលមានអ្នកតាមរាប់ម៉ឺននាក់ តារាសម្តែង ស៊ីន យូប៊ីន ធ្លាប់បានប្រកាសនាពេលកន្លងមកថាប្រសិនជាមិនអាចដំណើរការផេករបស់ខ្លួនឡើងវិញបាននោះទេនាងនឹងបង្កើតថ្មីឡើយទោះបីជាគ្មានបណ្តាញសង្គមហ្វេកប៊ុកក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់ការងារនាងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNK4gNzTtQFiac_vUvj1DyuSNYnkHEsNw90gGl93tSu1Ie6xd4mA_CtotsN_HUmaDhC0hHT9e4Ey-zQgG15hEd9ObzSqkIuwxcBDwDgHX3C_9F_wFV0bTkgbufIPIsTJMFCpEe9ErP6h5Nsq3wq9zd_U_E1qWxTOrSW4l-tfBesDMAi3WutGaHbeVbho/s1180/SnapInsta_to_656245095_18090039809329949_8434246301085247036_n.jpg

យ៉ាងណាមិញ បន្ទាប់ពីជុសជុលអស់រយៈពេលជាច្រើនខែ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ តារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការផេករបស់ខ្លួនវិញហើយ។ តារាសម្តែងរូបនេះបានជូនដំណឹងជាភាសាអង់គ្លេសដោយបញ្ជាក់ថានាងអាចចូលមើលផេករបស់នាងបានហើយបន្ទាប់ពីក្រុមហ៊ុនហ្វេកប៊ុក ប្លុកផេកតាំងពីខែមិថុនា ឆ្នាំ២០២៥។ យូប៊ីន បានសម្តែងការដឹងគុណចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានជួយនាងពេញមួយដំណើរការនេះ។ យូប៊ីន ក៏មិនភ្លេចដឹងគុណអ្នកគាំទ្រដែលនៅតែជឿជាក់លើនាង ហើយនាងនឹងចែករំលែកជាមួយអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេកប៊ុកចាប់ពីពេលនេះតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9wduCRik0GxIRBjc7q8TcsMgDkLwbuyyJ1mnOXbcF1p_RmKwPIgRC9nAos8AXeQxcRQUwtEGg9rcMIwmFIoQI6tVz2e_a6AzVSVcqdl3d3_Epg9Snp_y_P0Qsp9mzYncxLsa-FiuoSF3g5tWeZ53Jpve11YY1KD4T4U7gR1Jo2kqannYXpuwaaesIlw/s732/image_2026-05-15_08-32-02%20(2).png
ការប្រកាសរបស់ ស៊ីន យូប៊ីន ក្នុងការដំណើរការផេកនេះបានជំរុញឱ្យមានមតិប្រតិកម្មចម្រុះពីអ្នកលេងអ៊ីនធឺណិត។ អ្នកគាំទ្របានសម្តែងការអបអរសាទរចំពោះដំណឹងល្អនេះដែលនាងអាចយកផេកមកវិញបាន។ យ៉ាងណាមិញក៏មានមតិមួយចំនួននៅតែបន្តរិះគន់តារាស្រីរូបនេះដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAO8wMWhhW6cU-GqSnUD0eGpgJdlnjxfrQWGawy7C3kAA5xhEzjUI1nYJraY2W3EQ0H8EVRuODAJkTIMk7gRdtP4uiVtpLHoY9bipaS7UG78BO5BbZg9TV1Q16tMaASCc8S93_L2oGLYTD0lwk23vkUk71lKf-sPeAkxcAIAcz_tlsd_t4pN7iBKDS6ic/s760/image_2026-05-15_08-32-02%20(3).png

អ្នករិះគន់បានលើកឡើងថា ពេលសង្គ្រាមស្ងប់បន្តិចបានហ្វេកប៊ុកប្រើបានវិញប្រហែលជាជិតមានកម្មវិធីអីត្រូវការឱ្យប្រជាជនខ្មែរគាំទ្រ។ អ្នកផ្សេងទៀតបានរិះគន់នាងដោយសារតែការប្រើប្រាស់ភាសាអង់គ្លេស ដោយពួកគេលើកឡើងថាគួរសរសេរខ្មែរពីលើនិងចាំដាក់ភាសាអង់គ្លេសនៅពីខាងក្រោម៕