Home តារាជាតិ មានភាពចម្រូ.ងចម្រា.ស ប៉ីប៉ីឌីចេញមកថាខ្លួនជាភេទទី៣មែន តែលុយមិនអាចទិញក្បាលបានទេ

មានភាពចម្រូ.ងចម្រា.ស ប៉ីប៉ីឌីចេញមកថាខ្លួនជាភេទទី៣មែន តែលុយមិនអាចទិញក្បាលបានទេ

81
0

ស្របពេលផ្ទុះភាពចម្រូងចម្រាសទាក់ទងនឹងគុណភាពផលិតផលជុំវិញបងប្អូនស្រីពីរនាក់ដែលមានជម្លោះជាមួយនឹងគ្នាជាយូរមកហើយ ស្រាប់តែគេបានឃើញ ប៉ីប៉ី ឌី ចេញមកបង្ហោះសារយ៉ាងក្តៅគគុកដោយបញ្ជាក់ថារូបលោកជាភេទទី៣ មិនមែនមានលុយអាចទិញក្បាលបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUV1sj_Es7r4w3jCpUMRzrdLtZ7Xk0E2328qkRwxrKlf5XqKzzyAOr2z-eYGN1X0bbju99WE67vVA4Lsa_nmWrdR7qxuXKLhdJZeLjdyn5WIaCD529-tN-zVcnlIxFynZ30p-3jTMaPdhqMrOgzM4YYIzivIHid9BMgbrMHMzsQamdfuXJLZSS4LDXYkw/s1440/image_2026-05-15_09-11-39%20(2).png

នៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែឧសភា ប៉ីប៉ី ឌី ដែលជាបុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមនិងជាអ្នកជំនួញមួយរូបបានបង្ហោះសំណេរយ៉ាងក្តៅគគុកដោយដាក់នាមឱ្យបុគ្គលនោះថា «ធ្មេញ១០ម៉ែត្រ»។ ប៉ីប៉ី ឌី ថាបើខ្លាំងនិយាយឈ្មោះលោកឱ្យចំកុំនិយាយដោយប្រយោលបើសិនជាពូកែឈ្លោះមែន ហើយរូបលោកគឺអាចកំដរបានជានិច្ចមិនមែនដូចជាអ្នកផ្សេងដែលមិនចង់តបតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5NIy-vpsvQOgLRmM187LQ6k2x-xj3_iCXkzbK-x4pA-ehRK7cMLJuHNDMBTvA44eyORKD37EETCf0iemj5NAIPuqYsiiN4m9C57BTdr3yVUZl5z5zpeNzPfgdcTWm135SV16lMm2O6_d3cOQrMwPrnf7WaMQmv0tI38sYoxHcVtiCa126FiitMtZy9yc/s1440/image_2026-05-15_09-11-40.png
មិនត្រឹមតែបញ្ជាក់បែបនេះ ប៉ីប៉ី ឌី បានអះអាងថារូបលោកគឺជាភេទទី៣មែន តែមិនមែនមានលុយសុទ្ធតែអាចទិញក្បាលខ្លួនបានទេ បើមិនដូច្នេះទេលោកទទួលប្រម៉ូតផលិតផល«ធ្មេញ១០ម៉ែត្រ» នេះមិនខាន។ ការដែលមិនទទួលប្រម៉ូតនោះ ប៉ីប៉ី ឌី បញ្ជាក់ថាមិនចង់ពាក់ព័ន្ធមនុស្សសតិអារម្មណ៍ ឱបភ្លើងនោះទេ។ ប៉ីប៉ី ឌី សង្កត់ធ្ងន់ទៀតថាបើលោកតាំងចិត្តថានឹងឈ្លោះប្រកែកគ្នាមែនលោកមិនដែលខ្លាចនោះទេដាក់ឈ្មោះឱ្យចំមកស្រួលតទល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfXmlZsiyaUgmroBsvX41KAVbmTpX_qX2SGPsFi3UbDXdz0OtVf-48oneWuobQtgfW8fkqwVqcMWzyKz6CkUQXk1RuG1ucngi09MqOZeBE00EjY_Dy_PXpOAxN-vAU7CrbS8gqxn5bXKOqEG_rMGo4wOlwUEQAybyEpSO4pb5jFbWzlCHqTDxcX2u_I58/s1440/image_2026-05-15_09-11-41.png

ការបង្ហោះសារនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ភ្លាមៗជាមួយនឹងការបញ្ចេញមតិរាប់ពាន់នាក់ដោយមានទំនោរចង់ឱ្យ ប៉ីប៉ី ឌី ព្រលះមនុស្សម្នាក់នេះចេញ។ អ្នកខ្លះទៀតក៏អះអាងថាពួកគេដឹងថាមនុស្សម្នាក់ដែល ប៉ីប៉ី ឌី សម្តៅដល់គឺជានរណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_5is9FEV_vEhg5XvWFYVI69E8rL-yNnhDQvoffJ0P4dhoQUbX8daKKIQXAdUTSEKl_U7qjHnPzoYILlozjkUUWfTUW8Hfa2hVZm-A3bXuv1mQHEBLu9xmf-JoYV2xPQoz69k3cIYWHpsF4FKWDQG83Y2LDY_cHI6YZ7hoOdIdXHu9Uvqt-epQSZygX60/s739/image_2026-05-15_08-43-03.png

គួរឱ្យដឹងថា ថ្មីៗកន្លងមកនេះ ប៉ីប៉ី ឌី ទើបតែឡើងគេហដ្ឋានផ្ទាល់ខ្លួនដ៏ស្រស់ស្អាតនៅឯខេត្តសៀមរាបក្នុងតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ ប៉ីប៉ី ឌី ត្រូវបានទស្សនិកជនមើលឃើញថាកាក់កបនឹងមុខជំនួញយ៉ាងខ្លាំងក្នុងការលក់ប្រ៊េនឆាយ ខណៈក៏ប្រឡូកក្នុងទីផ្សារកុនផងដែរ៕