Home ព័ត៌មានអន្តរជាតិ ជប៉ុនប្រើប្រាស់ចចកយន្តបណ្តេញខ្លាឃ្មុំ កាយវិការដូចចចកពិតៗ

ជប៉ុនប្រើប្រាស់ចចកយន្តបណ្តេញខ្លាឃ្មុំ កាយវិការដូចចចកពិតៗ

100
0

ការបញ្ជាទិញសត្វចចកយន្ត (Monster Wolf) ពីក្រុមហ៊ុននៅប្រទេសជប៉ុនបានហក់ឡើងយ៉ាងគំហុកនៅឆ្នាំ២០២៦នេះ បន្ទាប់ពីពលរដ្ឋជប៉ុនរងការវា.យប្រ.ហារពីសត្វខ្លាឃ្មុំកើនឡើង ដោយចាប់ពីឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ ខ្លាឃ្មុំបានវា.យប្រ.ហារសម្លា.ប់មនុស្សរហូតដល់១៣នាក់ និងមានសេចក្តីរាយការណ៍ពីការប្រទះឃើញខ្លាឃ្មុំជាង៥ម៉ឺនលើកនៅទូទាំងប្រទេស ។ មូលហេតុដែលពួកវាសម្រុកចូលមកតំបន់មនុស្សរស់នៅ ដោយសារកង្វះខាតចំណីអាហារធម្មជាតិក្នុងព្រៃ និងអាកាសធាតុក្តៅខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbwq_nTlHX8bbGGlSoXbLjls4TGiF26V64Tylw6yCe6rIdO49rRHN-NHIKZUNr8ZRPOCMZ-lV5_NkqHp02xyd29UMi6qk0hIA4iEA0OCVeuJe8NbCuDfwcAtV2Rsg-FBAeySNs9H3oyGASYQoXJZxc7xVbC5aIINOFSFmGpUajYxMaUhtgXQGUJMVc9z4/s1200/photo_2026-05-15_08-32-27.jpg

ចចកយន្តសម្រាប់ដេញសត្វព្រៃនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Ohta Seiki នៅខេត្តហុកកៃដូ ដោយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានផលិតចចកយន្តដើម្បីការពារផលដំណាំពីសត្វក្តាន់ និងជ្រូកព្រៃ ហើយពេលនោះ រងការចំអកថា គឺជាឧបករណ៍ចម្លែកផលិតឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែបច្ចុប្បន្ន វាបានក្លាយជាឧបករណ៍ដ៏ពេញនិយមសម្រាប់ការពារមនុស្សពីខ្លាឃ្មុំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjduVl_WsbulraMJDkmyJC8TXEbh6VNdoo_KlPO6YYqP0-q2ZcUg80gPKvKQrmC0LmJQ_RohLmE4X1TdPGSSmzfFm23j5X9Iex503qTx6_lzb84_oc4Av1vsroWfNZEkbso8OTamQlpWWTXrJ-OX_9LM0RfykXh-BaFwxG7fx6FZ4Y2NS-BNzL_SjRTbQk/s1280/photo_2026-05-15_08-32-25.jpg

វាមានគ្រោងឆ្អឹងដែក គ្របដណ្តប់ដោយរោមសិប្បនិម្មិត មានក្បាលចចកបើកមាត់ និងកន្ទុយបំពាក់ភ្លើង LED ។ វាដំណើរការដោយថាមពលព្រះអាទិត្យ និងមានបំពាក់ឧបករណ៍ចាប់សញ្ញា Infrared Sensors នៅពេលមានសត្វព្រៃចូលមកក្បែរ វានឹងងាកក្បាលទៅឆ្វេងស្តាំ បញ្ចេញពន្លឺភ្នែកពណ៌ក្រហមគួរឱ្យខ្លាច ថែមទាំងបន្លឺសំឡេងគំរាមរហូតដល់ជាង៥០ប្រភេទ ដូចជា ៖ សំឡេងលូ និងសំឡេងមនុស្ស ហើយអាចឮបានដល់ចម្ងាយ១គីឡូម៉ែត្រ ។ វាមានតម្លៃប្រមាណ៤,០០០ដុល្លារក្នុង១គ្រឿង ប៉ុន្តែការកុម្ម៉ង់ទិញត្រូវរង់ចាំចាប់ពី២ខែ ទៅ៣ខែ ដោយសារតម្រូវការកើនឡើងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9vLnKHnvlT2zttZVQVnU4Tsq_7G_Xvu-4GtyVqX_U68_Gnw27AjuOs1xAVTtgtllVJrd0-HAWLvnfNFXe-itTJaRdas95bv6rBp6EWdJukcmEV2ZgzEzFKUl2OBHDxV0JiLAIqxCKiR5yPNvs0PziJ-n3YE-KtjlqRDKjoaeQap4X2RBH_NeD1s_rcU/s1200/photo_2026-05-15_08-32-26%20(2).jpg

ប្រធានក្រុមហ៊ុន Ohta Seiki នៅខេត្តហុកកៃដូ ដែលបានផលិតចចកយន្ត (Monster Wolf) ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែនៃឆ្នាំ២០២៦ អតិថិជនបានកុម្ម៉ង់ទិញចចកយន្ត រហូតដល់៥០គ្រឿង ដែលចំនួននេះលើសការកុម្ម៉ង់ទិញធម្មតាក្នុងរយៈពេល១ឆ្នាំពេញ ។ បច្ចុប្បន្ន ការផលិតចចកយន្តមិនទាន់តម្រូវការទេ ដោយសារអតិថិជនបារម្ភពីសុវត្ថិភាព និងការពារកុំឱ្យសត្វព្រៃបំផ្លាញផលដំណាំ ក្រុមហ៊ុនតម្រូវឱ្យអតិថិជនរង់ចាំចាប់ពី២ខែ ទៅ៣ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZ3XERZ0mdmB35-Qej4bJTYLD1DieEHUwPpsllu29Z7qndg78JU8QiMlVKzC5PaL2QC98kWyFmcGG2qHfgxb8iE66F7s7lb2-EA4QyrxDKsh71tozUlHxyvawMpmExCU9r6gu0P5htCGWkmtsFflV3JP6iuzcPIz2ulqSrddKdPoXe4t_GV9EhDY9UTY/s1280/photo_2026-05-15_08-32-26.jpg

អ្នកកុម្ម៉ង់ទិញភាគច្រើន គឺកសិករ, អ្នកគ្រប់គ្រងទីលានវាយកូនហ្គោល និងអ្នកធ្វើការក្រោមកំដៅថ្ងៃនៅជនបទ ដូចជា ៖ អ្នកធ្វើការសំណង់ ។ ខ្លាឃ្មុំបានសម្រុកមកក្បែរលំនៅឋាន សាលារៀន ផ្សារទំនើប និងរីសេត ស្ទើរតែរាល់ថ្ងៃ ហើយអាជ្ញាធរចាប់បានចំនួន១៤,៦០១ក្បាល (លើសឆ្នាំ២០២៥ រហូតដល់៣ដង) ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX-Qgw53xsCyKPV8nP9q8fYEGoaH-VUS1fa1dj0Hgz-qQV1T1qLmLmhDG4AfZT95y9YPMKM61fFe-9Ms3D_9UTLiottmQTx_kgpkTmnhl9jOj99IqTnMK0RwdPx_BE2EK7o5vxn4-mF-qLVIp1ChZYJqZjuhjA9mvgq_IjHC6d6Cyg36ZHn2Xp_B8t22Q/s1200/photo_2026-05-15_08-32-27%20(2).jpg

ពេលនេះ ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍បន្ថែមទៀតដោយបំពាក់កង់ឱ្យចចកយន្តអាចរត់ដេញសត្វ ឬដើរល្បាតបាន ហើយក្រុមហ៊ុនក៏មានគម្រោងផលិតចចកយន្តខ្នាតតូច (Monster Wolf Mini) សម្រាប់ឱ្យសិស្សសាលា អ្នកស្ទួចត្រី និងអ្នកដើរកម្សាន្តតាមព្រៃភ្នំ អាចយកតាមខ្លួនបាន ព្រមទាំងគម្រោងបំពាក់កាមេរ៉ាបច្ចេកវិទ្យាសិប្បនិម្មិត (AI) លើចចកយន្តនាថ្ងៃអនាគត ៕