តែលើសពី ២ដងគេចាត់ទុកថាជាចេតនាហើយ! មិនមែនចៃដន្យ ប៉ុន្តែគេកត់សម្គាល់ឃើញថា នៅរៀងរាល់ពេលដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា-ថៃបានជួបគ្នានៅក្នុងកិច្ចប្រជុំធំៗសំខាន់ៗ ឬមានការឯកភាពគ្នាលើចំណុចណាមួយដើម្បីបន្ធូបន្ថយភាពតានតឹង, ពេលត្រឡប់ទៅវិញភាគីថៃ ជាពិសេសខាងយោធាគឺដឹងតែមានរឿងចោ.ទប្រកាន់កម្ពុជាជាហូរហែរ និងបង្កើតបានជាបញ្ហាថ្មីឲ្យដោះស្រាយបន្តជានិច្ច។
.jpg)
ផ្អែកតាមការសង្កេតរបស់ក្រុមអ្នកតាមដានសង្គម និងប្រវត្តិសាស្ត្រនៃទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ស្ថានការណ៍ និងការចោទប្រកាន់ដែលភាគីថៃ (ជាពិសេសក្រុមយោធាជួរមុខ) បានទម្លាក់កំហុសឲ្យកម្ពុជាតែងតែកើតមាននៅរៀងរាល់ក្រោយពេលដែលថ្នាក់ដឹករបស់ភាគីទាំងពីរបានជួបប្រជុំគ្នាដើម្បីពិភាក្សារកដំណោះស្រាយ ហើយឈានដល់ការឯកភាពគ្នាលើកិច្ចព្រមព្រៀងណាមួយ។
.jpg)
ហេតុការណ៍ចុងក្រោយបង្អស់ថ្មីៗនេះ គឺភាគីថៃបានចោ.ទប្រកាន់កងកម្លាំងកម្ពុជាថាបានបា.ញ់គំរាមចំនួន ១១គ្រាប់ នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ប៉ុន្តែក្រសួងការពារជាតិកម្ពុជាបានច្រានចោលវិញភ្លាមៗដោយចាត់ទុកថា ការផ្សាយនេះគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់លើកម្ពុជាទាំងស្រុង។ ការចោ.ទប្រកាន់នេះផងដែរ ត្រូវបានគេមើលឃើញថាកើតមានក្រោយពេលដែលនាយករដ្ឋមន្រ្តីនិងប្រមុខការទូតរបស់ថៃនិងកម្ពុជា បានជួបពិភាក្សាគ្នានៅប្រទេសហ្វីលីពីន ដោយបានឯកភាពស្ដាទំនាក់ទំនងល្អ និងយល់ព្រមងាកទៅរកយន្តការផ្សះផ្សារដោយចាប់បង្ខំនៃអនុសញ្ញា UNCLOS វិញ បន្ទាប់ពីថៃដកខ្លួនពី MOU 2001 ដោយឯកតោភាគី។
.jpg)
យោងតាមការវិភាគរបស់អ្នកជំនាញ និងព្រឹត្តិការណ៍ជាក់ស្តែង មូលហេតុធំមួយក្នុងចំណោមមូលហេតុចម្បងៗជាច្រើនដែលថៃតែងរករឿងបង្កបញ្ហាជាមួយកម្ពុជា គឺដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជពីនយោបាយផ្ទៃក្នុងថៃទៅផ្ដោតលើបញ្ហាព្រំដែនវិញ។ នៅពេលមានវិបត្តិសេដ្ឋកិច្ច ឬជម្លោះនយោបាយផ្ទៃក្នុងខ្លាំងនៅបាងកក អ្នកនយោបាយ និងក្រុមយោធាថៃតែងតែទាញចំណាប់អារម្មណ៍សាធារណជន ដោយការបង្កើតរឿងហេតុជាមួយប្រទេសជិតខាង ដើម្បីកៀរគរស្មារតីជាតិនិយម។.jpg)
ចំណែកឯកត្តាសំខាន់បន្ទាប់ គឺវាត្រូវបានថៃប្រើជាយុទ្ធសាស្ត្រដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពការពារខ្លួន និងបង្ខំឱ្យត្រលប់ទៅរកការចរចាដែលមានលក្ខខណ្ឌថ្មីចំណេញដល់ភាគីថៃ។ បន្ទាប់ពីកិច្ចប្រជុំសំខាន់ណាមួយត្រូវបានបញ្ចប់ទៅដោយរលូន ជារឿយៗរដ្ឋាភិបាលស៊ីវិលថៃតែងយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពតែនៅលើតុការទូតប៉ុណ្ណោះ ដោយឡែកសម្រាប់កងទ័ពថៃនៅជួរមុខ (ដូចជាយោធាភូមិភាគ២) គឺនៅតែមានឯករាជ្យភាពខ្ពស់ក្នុងការសម្រេចចិត្ត និងមិនចង់បាត់បង់ឥទ្ធិពល ឬបោះបង់ចោលទឹកដីដែលពួកគេដណ្ដើមយកមកគ្រប់គ្រងដោយស្រួលៗឡើយ។
ដោយកត់សម្គាល់ពីភាពមិនអាចយកជាការបានក្រោយការពិភាក្សាគ្នានៅក្នុងជំនួបទ្វេភាគីដូចនេះហើយ ទើបបានជាកម្ពុជាយល់ឃើញថាមានតែយន្តការច្បាប់អន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) និងតុលាការអន្តរជាតិ (ICJ) ប៉ុណ្ណោះទើបអាចដោះស្រាយវិវាទព្រំដែន និងដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃបានដោយយុត្តិធម៌ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ យោធាកម្ពុជាប្រកាសរក្សាភាពអត់ធ្មត់ជាអតិបរមា ដើម្បីគោរពស្មារតីនៃកិច្ចប្រជុំកំពូលត្រីភាគីនៅហ្វីលីពីន និងកិច្ចព្រមព្រៀងសន្តិភាពនានា។ ប៉ុន្តែ កម្ពុជាក៏បានព្រមានដែរថា នឹងវាយបកភ្លាមៗដោយគ្មានការរង់ចាំ ប្រសិនបើយោធាថៃហ៊ានរំលោភបំពានចូលជ្រៅមកក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា៕










