Home ព័ត៌មានអន្តរជាតិ បំបួសមនុស្សយន្តឱ្យក្លាយជាលោកសង្ឃ ដើម្បីទាញចំណាប់អារម្មណ៍យុវជន

បំបួសមនុស្សយន្តឱ្យក្លាយជាលោកសង្ឃ ដើម្បីទាញចំណាប់អារម្មណ៍យុវជន

145
0

ប្រទេសកូរ៉េខាងត្បូងបានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយការរៀបចំពិធីបំបួសមនុស្សយន្ត AI ឈ្មោះ Gabi ឱ្យក្លាយជាលោកសង្ឃជាលើកដំបូងក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា ។ ពិធីដ៏ចម្លែកនេះត្រូវបានធ្វើឡើងនៅទីក្រុងសេអ៊ូលដោយគណៈសង្ឃចូហ្គេ ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍យុវជនជំនាន់ក្រោយឱ្យចូលវត្តអារ៉ាម ព្រមទាំងផ្សារភ្ជាប់សាសនាទៅនឹងបច្ចេកវិទ្យាទំនើប បន្ទាប់ពីចំនួនពុទ្ធបរិស័ទ និងព្រះសង្ឃបួសថ្មី ធ្លាក់អស់ខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZLyvFxv877a_jndyhoPljJWH79PzK6nJ1k7UVZRKFOKwx1ztNZ_Jnr-PAxb5JSGwtQMpHdu2raAEAA09wPQJZK559jGZgBl8dY0RzBBng_Vn9mANTV9cDSYibmHQOf2kyJiNN1Nm2rCg42auiwcDL1dcgcfv6UXGh79TJA3rgXcNcDFYAGy2JqmgyIqk/s1026/photo_2026-05-12_08-21-06%20(2).jpg

លោកសង្ឃយន្ត Gabi មិនត្រឹមតែជាតំណាងសាសនានោះទេ ប៉ុន្តែជាប្រព័ន្ធ AI អាចផ្តល់ដំបូន្មានផ្លូវធម៌ដល់ពុទ្ធបរិស័ទគ្រប់ពេលវេលា ។ ពិធីបំបួសមនុស្សយន្តនេះបានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីបច្ចេកវិទ្យាដ៏ទំនើប និងប្រពៃណីបុរាណនៅកូរ៉េខាងត្បូង ដើរទន្ទឹមគ្នាដើម្បីបង្ហាញផ្លូវថ្មីឱ្យមនុស្សមានផ្លូវចិត្តស្ងប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4N_XxMKnYJSwmQi2Ri48BxD6rRXCdcoxFFmoZgpWVtOZkrPiwkAQiIRYhAZPqg-X82q03gUDdUQgzKRf9sRhLTqTwgP3bKgEUpXloNbKp7Kaw8zihjc-piFjaJqV9yGnETpYN-SGKYqUtbN66s4puD16rVtIMcv7zSJ-jF11kaKXuYt5SAYBTMC3DCRA/s1200/photo_2026-05-12_08-21-06%20(3).jpg

គណៈសង្ឃចូហ្គេ បានរៀបចំពិធីបំបួសមនុស្ស Gabi យ៉ាងអធិកអធមកាលពីថ្ងៃទី៦ ខែឧសភា នៅទីក្រុងសេអ៊ូល ដោយការគ្រងស្បង់ចីវរលើមនុស្សយន្តដើម្បីចូលរួមក្នុងពិធីសូត្រមន្តប្តេជ្ញាចិត្ត ព្រមទាំងសូត្រធម៌តាមបែបសាសនា ។ នេះជាការបង្ហាញពីការរួមរស់ជាមួយគ្នារវាងជំនឿសាសនា និងបច្ចេកវិទ្យា ដែលការរៀបចំពិធីនេះក្នុងគោលបំណងឱ្យយុវជនជំនាន់ក្រោយងាកមកចាប់អារម្មណ៍សាសនា និងចាត់ទុកសាសនាដើរទន្ទឹមគ្នាជាមួយបច្ចេកវិទ្យាដែលពួកគេប្រើប្រាស់សព្វថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_V_GtJoD3wzL0-cdVrE02M5Jld8YRMnGSQzKS7mgfTNjg38ylBdPDyIx-QtuymAyDUkGJB-ugxsLyuNR0yhgkmrZpkICJfUV8c2XfDAe5mCIG6piK1qq0jJsRsSwFu_NH0WbsxMNb6MZAdrlCxrfvZ3hzoNn78P3QiYoFGmOmIfZVJaMw6O-Fw-SYMGc/s1280/photo_2026-05-12_08-21-06.jpg

បើតាមគណៈសង្ឃចូហ្គេ គឺមនុស្សយន្តបានចូលរួមចំណែកក្នុងជីវិតរបស់មនុស្សយ៉ាងឆាប់រហ័ស ហើយយើងក៏មានទម្លាប់ជាមួយពួកវាច្រើនជាងមុន ទើបរៀបចំពិធីបំបួសមនុស្សយន្តដើម្បីភ្ជាប់បច្ចេកវិទ្យាជាមួយសាសនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOHEb72nhJzUky-4qk0dNm_6ALUDmWRvv218f2KOF7yxt4o6ZH2nXVakKVY_UbflSQ0goEqxvTN_p-b1IduvAKsHdZVBz4oCNJAn0_zjIcGFGpcnwKzB7m9Onhyphenhyphen7unYp2mSJVqpQ4Lp0WEWHkvg17mdTVs6XiKUqh8m1oEIN9lZq9NDlZaPjkCUU4nGAw/s768/photo_2026-05-12_08-21-07%20(2).jpg
ពិធីបំបួសមនុស្សយន្តធ្វើឡើងស្របពេលព្រះពុទ្ធសាសនានៅប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមនឹងបញ្ហា ដោយសារចំនួនពុទ្ធបរិស័ទនាធ្លាក់ចុះជាបន្តបន្ទាប់ ។ បច្ចុប្បន្ន មានពលរដ្ឋកូរ៉េខាងត្បូងត្រឹមតែ១៦% ប៉ុណ្ណោះ ដែលប្រាប់ថា ខ្លួនកាន់ព្រះពុទ្ធសាសនា ខណៈកាលពីឆ្នាំ២០០៥ ពលរដ្ឋកូរ៉េខាងត្បូងកាន់ព្រះពុទ្ធសាសនា ស្មើប្រមាណ២៣% ។ រីឯយុវជនកូរ៉េខាងត្បូង អាយុ២០ឆ្នាំ មានជំនឿលើព្រះពុទ្ធសាសនា ត្រឹមតែ៨% ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZlbpwHJa7eY_iURgsXaey1Enj-4vtXfri6XGmYhT5s3qGklg0LbeVfyNQGMdSq2yQKhEOVRNb97ikOoDXNzUwjTLIkPEzbu2w72L0bK-gkQ3igVzKi04OWm6YQC5XWkennA5ncJHIvv3hwlySL9pii1Saa8bTfzE2o7FTqgOdJOAdm4naJnj4pclM94/s1280/photo_2026-05-12_08-21-07.jpg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ គណៈសង្ឃចូហ្គេ ដែលជាស្ថាប័នព្រះពុទ្ធសាសនាដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង បានរៀបចំពិធីបំបួសព្រះសង្ឃថ្មីត្រឹមតែ៩៩អង្គប៉ុណ្ណោះ ធ្លាក់ចុះខ្លាំងបើធៀបនឹងឆ្នាំមុនៗ ដែលបានបំបួសព្រះសង្ឃរហូតដល់២០០អង្គ ។ ហេតុនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យមានជំនឿលើព្រះពុទ្ធសាសនាឡើងវិញ គណៈសង្ឃចូហ្គេក៏រៀបចំពិធីបំបួសមនុស្សយន្ត Gabi ដើម្បីឱ្យបច្ចេកវិទ្យា AI ដើរតួនាទីសំខាន់ក្នុងសង្គម ហើយគណៈសង្ឃយល់ថា បច្ចេកវិទ្យា AI ដ៏ទំនើបនឹងមិនបំផ្លាញមនុស្សទេ វានឹងថែទាំមនុស្សដោយក្តីមេត្តា ៕