Home ព័ត៌មានអន្តរជាតិ ថៃរកឃើញរោងចក្រផលិតទឹកដូងក្លែងក្លាយ ដោយយកទឹកអណ្តូងលាយផ្សុំជាមួយសារធាតុគីមី

ថៃរកឃើញរោងចក្រផលិតទឹកដូងក្លែងក្លាយ ដោយយកទឹកអណ្តូងលាយផ្សុំជាមួយសារធាតុគីមី

113
0

នេះផលិតសម្រាប់លក់តែក្នុងស្រុកផង គេនៅហ៊ានបំផ្លា.ញសុខភាពប្រជានជនថៃគ្នាគេ ចុះទម្រាំតែអាហារដែលនាំចូលកម្ពុជាយើងទៀត? អាជ្ញាធរនៅខេត្ត សាមុតសុងក្រាម កាលពីថ្មីៗនេះបានរកឃើញរោងចក្រផលិតទឹកដូងក្លែងក្លាយចំនួនពីរ ដែលយកទឹកអណ្ដូងមកផ្សុំជាមួយសារធាតុគីមី និងក្លិនដូងសិប្បនិម្មិត ដើម្បីបង្កើតរសជាតិនិងក្លិនឲ្យដូចទឹកដូងពិតៗ បោ.កប្រាស់មនុស្សរាប់លាននាក់ទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYY5-Q94G3_3Y2W1hkb909UxmF0Xu9ZHG4UJ5EWzvH-k4sLQIPDRgc0JklapHx0kj_qRcK4U54EAoMPWPmXIiKXG6sCtq4KC0DQUBBV0iH9_7CmQQiHkU_0bkw_tkJKpjksrYk7oXqZzbjDLi29WsJjNgIeQR5f8W_SoaJ_ZfylJD5lRtBtUvJxsptpbo/s1280/photo_2026-05-07_09-34-25%20(2).jpg
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ បាងកកប៉ុស្តិ៍ និង កាសែត Thaiger កាលពីដើមខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា រោងចក្រទាំងនោះមិនបានប្រើទឹកដូងពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ ពួកគេបានយក ទឹកអណ្ដូង មកលាយជាមួយ រសជាតិដូងសិប្បនិម្មិត និង សារធាតុគីមី ផ្សេងៗ ដោយករណីខ្លះ មានទឹកដូងពិតប៉ុន្តែក្នុងកម្រិតតិចតួចបំផុត ឯករណីខ្លះគ្មានដូងពិតទាល់តែសោះដើម្បីកាត់បន្ថយថ្លៃដើមផលិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyT8zOuBFC6RPNOQ45uL8xN1cseGQ-L4jS743IzWXPxTU56qkXiFI6iPNjxSk6N0WXV3pdIjP-4ve-08gW5yOnoaQmtqbvtG95cNp3wlJKlufpWSXxVO1z5DIdRRDqeHk00Hol-zVj8JurPGkdu12fd83pSR9Bj5hLZS5aeRUNmtTalEBneHmR5lwLUyM/s1024/photo_2026-05-07_09-34-25.jpg
អាជ្ញាធរបានដកហូតធុងទឹកល្អក់ៗ និងសារធាតុគីមីជាច្រើនប្រភេទ ដើម្បីយកទៅពិសោធន៍ដើម្បីពិនិត្យរកសារធាតុពុលដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ហើយជាលទ្ធផល អាជ្ញាធរបានរកឃើញ សារធាតុគីមីដែលមិនស្គាល់អត្តសញ្ញាណមួយចំនួន និងសារធាតុលោហៈធ្ងន់ (ដូចជាសំណ ឬបារត) ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកទទួលទាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUujVoyGI4fKEHet-JmCgDk2wmCAkNZQpm9-qCWifrxPtP9nA2nIA0hZfOiXPs35rRorwDWDFblO_JHjKJHm_MVkLYVpj0OZdfBUzzQrUoxLkfZgmxVRN50TjEjjjkOKgM06W_x7_0DUFfth-FxCKnVNJPdYoV74XBI4rkv4gCxpL5x5GrmUoKUeB5k24/s1280/photo_2026-05-07_09-34-26.jpg

ការទទួលទានទឹកដូងក្លែងក្លាយដែលផលិតពីទឹកមិនស្អាត និងសារធាតុគីមីមិនច្បាស់លាស់ទាំងនេះ អាចបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព ដោយប្រសិនបើក្នុងករណីស្រាលៗវាអាចបង្កជាការរាគរូស ក្អួតចង្អោរ ឬ ពុលអាហារ ប៉ុន្តែប្រសិនបើករណីធ្ងន់ធ្ងរវាអាចធ្វើឱ្យប៉ះពាល់ដល់ គ្រលៀន, ថ្លើម និងប្រព័ន្ធប្រសាទ ហើយការទទួលទានក្នុងរយៈពេលយូរអាចបណ្តាលឱ្យមាន ជំងឺមហារីក ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMbvFsrwZBxcdUPDgbTWeD2wVGv5hyphenhyphen2k184JQYfM4kD-GjXL7dfYkzdN5KJEXqj_NzwB4Svxi5Bdh1Z5f2pDiRUxDmiT6WGW9x50I6HqALtYObVtwAPa0EKFteus1D2au9NbyQn9dhs-b7vbCX8CYjqMA5KJpft9nyZ_RdS8HZfXedjA_iLal_jKDwSM/s789/photo_2026-05-07_09-34-27.jpg

សរុបសេចក្ដីមក បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើ “ដូងថៃ” ដែលជាផលិតផលល្បីល្បាញលើពិភពលោក។ បច្ចុប្បន្ន ស្ថានភាពនេះកំពុងស្ថិតនៅក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់ ការិយាល័យអ្នកការពារសិទ្ធិពលរដ្ឋ (Ombudsman) ដើម្បីធានាថាគ្មានផលិតផលស្រដៀងគ្នានេះលួចចរាចរណ៍ក្នុងទីផ្សារទៀតឡើយ។ ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រថៃបានព្រមានថា ច្បាប់ទន់ខ្សោយ និងការអនុវត្តយឺតអាចគំរាមកំហែងដល់សុវត្ថិភាពអ្នកប្រើប្រាស់ និងបំផ្លាញទំនុកចិត្តអ្នកប្រើប្រាស់លើទំនិញកសិកម្មថៃ៕