Home ព័ត៌មានជាតិ ក្រសួង ព្រមានដាក់ទោសអ្នកដែលការកែច្នៃ គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ

ក្រសួង ព្រមានដាក់ទោសអ្នកដែលការកែច្នៃ គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ

70
0

ថ្មីៗនេះ មានការបង្ហោះរូបភាពតាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការ រៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេស ការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាម គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿង ឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។

ជុំវិញបញ្ហានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើសុំគ្រប់បុគ្គលទាំងឡាយដែលបានកែច្នៃ ដែលបានប្រើប្រាស់ គ្រឿងលម្អកែច្នៃ និងដែលបានផ្សព្វផ្សាយរូបភាពជាមួយគ្រឿងលទ្ធនេះ ត្រូវបញ្ឈប់និងលុបចោលរូបភាពទាំងនេះ ជាបន្ទាន់។

បន្ថែមពីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រប់បុគ្គលដែលនៅតែបន្តកែច្នៃ និង ប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្តាភណ្ឌគ្រងរាជ សម្បត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងសម្រាប់ថ្វាយព្រះអង្គតែមួយព្រះអង្គគត់៕