Home តារាជាតិ ថេណា ត្រៀមបង្ហាញស្នាដៃថ្មីមិនធ្លាប់ឃើញពីមុននិងសង្ឃឹមថាក្លាយជាបទអមតៈរបស់ខ្លួន

ថេណា ត្រៀមបង្ហាញស្នាដៃថ្មីមិនធ្លាប់ឃើញពីមុននិងសង្ឃឹមថាក្លាយជាបទអមតៈរបស់ខ្លួន

81
0

តារាចម្រៀង ថេណា កំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ទន្ទឹងរង់ចាំស្នាដៃថ្មីរបស់លោកដែលទស្សនិកជនពុំធ្លាប់ឃើញពីមុន។ តារាចម្រៀងរូបនេះបានបង្ហើបថាស្នាដៃមួយនេះគឺជាបទបែបខ្មែរនិងសង្ឃឹមថាវានឹងក្លាយជាបទអមតៈរបស់លោកផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwWicjXV6UcCu_sJH721kBjVQjH5INtngYDuIkNndk5cVHaP0T8q4vGrP-1bw1MMEi9CUhTw3OM3px4uvHXXpZC7S-JQhY0mbZ21lNI5vCV9QG6Vyg6XIF0WND8skg3r1zlml2TFEwyXZbTmmJjnKM869BGhy_tlHY4xSEUxJYdcacBlknZy8zCm6mRU/s1440/image_2026-05-06_10-03-33.png

ថេណា គឺជាតារាចម្រៀង Original Song មួយរូបដែលទទួលបាននូវការស្រលាញ់ចូលចិត្តច្រើនពីទស្សនិកជនជាពិសេសគឺហ្វេនៗជានារីតែម្តង។ មានដើមកំណើតនៅខេត្តកោះកុង ថេណា គឺជាតារាចម្រៀងម្នាក់ដែលមិនរស់នៅក្នុងទីក្រុងឡើយ ពោលគឺលោកសុខចិត្តធ្វើដំណើរឆ្លងខេត្តនៅពេលមានកម្មវិធីម្តងៗ។ ភាពទាក់ទាញរបស់ ថេណា មិនត្រឹមតែមានបទចម្រៀងល្បីៗឈរនៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ក្តោបឱកាសក្លាយជា BA របស់ក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgFvoqre2oujr4CKSEAFCKEDtRqMGXyyKoTBhyphenhyphens3elRify0x3K0JSvcCTYq8h2_e-bIFEgWzX4WEZcoDtiLtFJHflSAC5GV8Mz-FP9ilXC7rEOlcEOjP2bbrT6CAKdwT7R6zL7R0TN6lU2rvlLnsp3ttuXYx7A8SouxKdYuzW0DtRUEcYzHqsw4SKRCTU/s1440/image_2026-05-06_10-03-34.png

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ម្ចាស់បទ «៧២ម៉ោង» ស្រាប់តែធ្វើឱ្យអ្នកគាំទ្រផ្ទុះការការចាប់អារម្មណ៍ភ្លាមៗនៅពេលលោកបង្ហើបដំណឹងដ៏រំភើបមួយចំពោះស្នាដៃថ្មីដែលត្រៀមបង្ហាញក្នុងពេលខាងមុខនេះ។ នៅយប់ថ្ងៃទី៥ ខែឧសភា តារាចម្រៀង ថេណា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំទើបតែបញ្ចប់ចម្រៀងបែបខ្មែរមួយបទដែលខ្ញុំគិតថាជាមួយបទដែលពិសេសមួយដែលខ្ញុំមិនធ្លាប់ធ្វើ បទនេះអាចធ្វើឱ្យខ្ញុំស្រមើស្រមៃអណ្ដែតអណ្ដូងខ្លាំង ខ្ញុំសង្ឃឹមថាបទនេះជាបទដែលអមតៈរបស់ខ្ញុំចុះ បទនេះនឹងចេញឆាប់ៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN6CcILhOmtuXENSNdu01I_jcJb1KJU5WPORqFg-iFl2RfZ4ugISxkELGOoj90LqcZ3YrxD3yzGm6EMnc9MRDT9H5CvJ0aGcc9vObm7ajHyiVg2tlcN4sBskEtO3tco_2eXGe2EbzyrKRjIUpPF1LPftoAZe9JwnukgwqW_qAmMpQ1cjSUZCWxi-0jSiY/s1440/image_2026-05-06_10-03-32.png

ក្រោយពីលោកបង្ហោះសារខាងលើនេះទស្សនិកជនជាអ្នកគាំទ្របានសម្រុកបញ្ចេញមតិយោបល់ជាច្រើនចង់ឱ្យ ថេណា បញ្ចេញស្នាដៃថ្មីនេះឆាប់ៗហើយពួកគេពិតជាទន្ទឹងរង់ចាំយ៉ាងអន្ទះសារនិងចង់ដឹងថាបទបែបខ្មែរនេះមានអត្ថន័យឆ្លុះបញ្ចាំងពីអ្វីទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyFHupngci9CSBkoi1JJ6ydtCMiw9pFSDOy9GVEn1B6GY4nYOxZhdDWPD4NM8c1euwsM2IAmJbfzxb0o7Xp9eevdrvvtfjS39R-KXVkq7x1lTcKh4-HIjAo6i6_wilA8CqMGAZYccvV5hVpnjBRDK-tAT-xVdzOGD6Ga9UZ6GpXOJ-li2-lPVwVE0AWGw/s1440/image_2026-05-06_10-03-33%20(2).png

គួរឱ្យដឹងថាបទល្បីៗរបស់ ថេណា ដែលមានការទទួលស្គាល់ពីទស្សនិកជនយ៉ាងទូលំទូលាយមានដូចជា «លួចស្នេហ៍ដួងច័ន្ទ» «មនុស្សល្អ» «ប្រពន្ធកម្សត់» «ពលី» «ខ្យល់ត្រជាក់» «កង់សាគួរ» «Love Is Singular» រួមទាំងបទល្បីៗជាច្រើនទៀត៕