Home តារាជាតិ វីន វិទូ អរគុណភរិយាសម្រាប់ការលះបង់ដើម្បីឱ្យលោកនៅបន្តអាជីពដែលខ្លួនឯងស្រលាញ់

វីន វិទូ អរគុណភរិយាសម្រាប់ការលះបង់ដើម្បីឱ្យលោកនៅបន្តអាជីពដែលខ្លួនឯងស្រលាញ់

92
0

តារារ៉េប វីន វិទូ បានផ្តល់បទសម្ភាសន៍ដោយកម្រជាមួយនឹងភរិយារបស់ខ្លួនគឺអ្នកនាង ម៉ារៀម ដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងច្រើនពីព្រោះអ្នកទាំងពីរមិនងាយនឹងបង្ហាញអារម្មណ៍ប្រាប់មហាជនឡើយ។ ឆ្លងកាត់ការលំបាករួមសុខទុក្ខជាមួយគ្នាមកជាច្រើនឆ្នាំ វីន វិទូ បានពោលអរគុណមកកាន់ភរិយាជាពិសេសក្នុងការគាំទ្រលោកធ្វើអ្វីដែលខ្លួនឯងស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV36ERdxBgvujNcDZSEOv2cZU4cUmAE3IuPStpZ2a6b0Ct1GY4s9zPDubDqINiLZRrJ1v0nDs9loNDD1zQhEaafEQPSfghkk0LdPd4ZYCyp8EhCPIBlQC30WhoitA1VoIeVuFIGS1_c_qFkrLfRxt0D-8tvglkwhqAiygWgjHfn7Ob23QiqmKylnHALHk/s2048/image_2026-05-05_14-35-44%20(2).png
នៅក្នុងកម្មវិធីផតខាស់របស់ ខេ វីន វិទូ បាននិយាយថា ម៉ារៀម ដែលជាភរិយាលោកគឺបានលះបង់ច្រើនណាស់សូម្បីតែចំណង់ចំណូលចិត្តខ្លួនឯង ដើម្បីឱ្យលោកនៅតែបន្តអាជីពរបស់ខ្លួន។ វិទូ ថា ម៉ារៀម សុខចិត្តរកស៊ីផ្លូវផ្សេងដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយផ្តល់ឱកាសនិងជំរុញឱ្យលោកនៅតែបន្តអាជីពសិល្បៈបើទោះបីរូបនាងផ្ទាល់ក៏ស្រលាញ់វិថីមួយនេះដូចគ្នា។ ចំណុចមួយទៀត វិទូ បានអរគុណភរិយាសម្រាប់ការបើកផ្លូវឱ្យលោកចូលមកក្នុងជីវិតនាងទាំងពេលខ្លះលោកមិនល្អគ្រប់១០ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnnCeEsQNWm-Ulk2ETdszsLjM9WRDnTgzEHEOBcg-XOxEEax_AlG5ymhaBHJn2P2wbXqtzL9bIW3zQTAc-J3P8AXMO3Wbto8u_VSOFrg-e5fUTKa8blxQgGhINcsXJUoSb8AzQMsrfEo4-IBldG2JECeH5hiI-iZSz123KF5mZjYMbDQk56NReUbHHtGY/s2048/image_2026-05-05_14-35-38.png

Captain វីន វិទូ បន្តទៀតថា ភរិយាលោកតែងតែបំពេញចន្លោះខ្វះខាត និងផ្តល់កម្លាំងចិត្ត ផ្តល់ជាមតិយោបល់នៅពេលលោកទន់ជ្រាយឬប្រឈមនឹងបញ្ហាសម្ពាធផ្សេងៗដែលពុំធ្លាប់បានជួប។ វីន វិទូ បានអះអាងទៀតថាក្តីស្រលាញ់របស់ ម៉ារៀម គឺធំធេងណាស់មិនត្រឹមតែលោកប៉ុណ្ណោះទេប៉ុន្តែក្រុមគ្រួសាររបស់លោកក៏ទទួលបាននូវការស្រលាញ់ យកចិត្តទុកដាក់ពី ម៉ារៀម ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9oPcQ4OOl-nY2VYTuW_HoOfFwW9GWwhNdtc_N1CzhfT1WJDURLCtclcWyKEQCet6xUnw49zhkKCjK7yTdq4qG16pWivrICLgQQe77HN1j11Dq-aOsXlILfgx74_GxskhPUdbM5J0k2M0yWtrPMYMbY_lMS1gh6Ku5vcPrOjSbKRwlipd6kxwtTjkzUl4/s2000/image_2026-05-05_14-35-39%20(2).png

ជីវិតអាពាហ៍ពិពាហ៍របស់ វីន វិទូ និង ម៉ារៀម ទទួលបាននូវចំណងដៃកូនស្រីម្នាក់ដែលនាងមានឈ្មោះ រីម៉ា ដែលបច្ចុប្បន្ននេះមានអាយុ៦ឆ្នាំហើយ។ វីន វិទូ បានចាកចេញពីផលិតកម្ម ក្លាបយ៉ាហ៊ែន បន្ទាប់ពីរួមសុខទុក្ខជាមួយគ្នាអស់រយៈពេល៧ឆ្នាំ។ ក្នុងដំណើរជាសិល្បករឯករាជ្យ វីន វិទូ បានក្លាយជា Captain មួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl6fztpXtvQ675j-SDh_mpHCfBrrCwkpQG8gXmpLQycgJTT8A19Gfx5a_BbEavbPtO7Et0TbfOa3i8PYVM-mhGm-vTPpwwO0qgdqBn91JQH61x267rWK5DIelHpIXvuihRwsiuLJvPoANhEfttLxFmZeDZBVXMuOsrVcXbDKVy9XibCWaKaVFWWHGxH9U/s1440/image_2026-05-05_14-35-39.png
ងាកមកកាន់ ម៉ារៀម វិញក្រៅពីការបង្កើតមាតិកាបែបកំប្លែងៗនៅលើបណ្តាញសង្គមរូបនាងក៏បានបើកហាងសាឡនផ្ទាល់ខ្លួនផងដែរ៕