Home ព័ត៌មានអន្តរជាតិ ថោ.កជាងថៃ៤ដង! ទុរេនរបស់វៀតណាមធ្លាក់ចុះតម្លៃសល់ត្រឹមជាង ៣០០០រៀល/គីឡូ

ថោ.កជាងថៃ៤ដង! ទុរេនរបស់វៀតណាមធ្លាក់ចុះតម្លៃសល់ត្រឹមជាង ៣០០០រៀល/គីឡូ

71
0

សង្ឃឹមថានេះមិនមែនជាឱកាសក្នុងការសម្រុកនាំចេញមកកម្ពុជាទៅចុះ! ទុរេន Ri6 ដែលជាពូជ«ស្ដេចទុរេន»លេខ១របស់វៀតណាម បានធ្លាក់ចុះតម្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត ដោយសល់មិនដល់ ១ដុល្លារផងក្នុងមួយគីឡូក្រាម។ កត្តានេះត្រូវបានគេមើលឃើញថា បណ្ដាលមកពីជ្រៀតចូលទីផ្សាររបស់ទុរេនថៃ និងបញ្ហាការនាំចេញទៅកាន់ទីផ្សារចិន ដោយសារទុរេនវៀតណាមមានផ្ទុកនូវសារធាតុគីមីច្រើនលើសលប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhua2B2LvtiFB-m9iY-24q83JJ233F_OngC7E5ALvx2nJtrixIKbvA8UGddYUbrsDkK9gLyU1d0Dvjy9XVa0mw-92NVfdgbBMm3pE_1oeQ_VEyNzYxoi9PCIniTrkjsDYpw_cO3lKJOSV1EaBb7jkbs9nwpg6KU5wXeZXT3zem-Ev5IFenY91oibGAv6Fw/s1280/photo_2026-05-05_09-39-09.jpg
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកវៀតណាម VNExpress បានឲ្យដឹងថា នៅដើមរដូវប្រមូលផលផ្លែទុរេន ដែលគេរំពឹងថានឹងលក់បានក្នុងតម្លៃថ្លៃ តម្លៃផ្លែទុរេន Ri6 បែរជាធ្លាក់តម្លៃមកនៅត្រឹមតែ ២០,០០០–៣៥,០០០ ដុង (៣,០០០ – ជាង ៥,០០០រៀល) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ជាមួយនឹងតម្លៃនេះ កសិករវៀតណាមមិនត្រឹមតែមិនចំណេញ ឬរួចថ្លៃដើមនោះទេ ប៉ុន្តែក៏ត្រូវខាតបង់លើថ្លៃជី កម្លាំងពលកម្ម និងថ្នាំកសិកម្មផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3IxKIStFdzEp-rB3yiVqREe-tA1xZy0LYjpw9dLXxrUQ_9jwouS_Uv2968yO3DkRFg2pxSqYGW0if7FAkWcuHf0kUHYOcL5LXiGdm4PSlhhKPzrHvSCVzlF6MlAWJVZrzh7v6ttRPqtiBinx1GqOLWl1WBrjB7mlfI8oTPoqICyNklHgNSCtTqlZN5Q4/s730/photo_2026-05-05_09-39-09%20(2).jpg

ការធ្លាក់ចុះយ៉ាងគំហុករបស់ Ri6 នៅពេលនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាបណ្ដាលមកពីការប្រកួតប្រជែងខ្លាំងរបស់ទុរេនថៃ ដែលហូរចូលក្នុងប្រទេសវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំពេលដែលប្រជាជនវៀតណាមមានការពេញចិត្តចំពោះពូជទុរេន ម៉ាន់ថង របស់ថៃ ដែលមានសាច់ច្រើន និងគ្រាប់តូចជាងពូជទុរេន Ri6 ដែលដាំដុះនៅក្នុងប្រទេសរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7jb9hJ_uRAMAZG-U3wK1Yt871tQTfBimmCnqJ6xPvpgw8TP6s-bYO1CV9_MD0IbhLEvIMMpgJWRjSzjisir8eHu8LjBTHj_D6QnYzkKMafbMuixP6-CtctQY1Cpe0Jw7vpGVqqCRL2iQN8Ad62fC1NGQrIj08Tm46W-25UJxDD3Aj6RQM8bt6DJFilYI/s1280/photo_2026-05-05_09-39-08.jpg
កត្តាដែលសំខាន់មួយទៀត គឺប្រទេសចិនដែលជាទីផ្សារធំជាងគេ និងគ្របដណ្ដប់ប្រមាណពី ៩០-៩៧% សម្រាប់ការនាំចេញទុរេនរបស់វៀតណាមត្រូវបានរឹតបន្តឹង ក្រោយអាជ្ញាធរចិនបានត្រួតពិនិត្យឃើញសារធាតុគីមីពណ៌លឿងហាមឃាត់ និងសារធាតុ Cadmium នៅក្នុងផ្លែទុរេនដែលនាំចូលពីវៀតណាម។ ដោយសារតែការដកដង្ហើមតាមច្រមុះរបស់ចិនបែបនេះហើយ ទើបនៅពេលដែលចិន រឹតបន្តឹងគុណភាព នៅច្រកព្រំដែន តម្លៃទុរេននៅក្នុងប្រទេសវៀតណាម (ដូចជា Ri6) ធ្លាក់ចុះភ្លាមៗនិងសល់គពេញចម្ការតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ePBQr_IEA_Ow14KnCzMelQYMcfXrsXjDXxaCayq6G5kyn9859lYCNYz91ZnQ-emmx2ZdMNGS-qVWXZFq2bTI7Y4MMEiRmLKGXxsWu829_li37m_KSqtDm2Tlqq8-vFuOtaKdMZI0lzBUV2A9CKDG-gZr4ylL0CFDE7xS2rmxg9Ym8Lh1rnv1dDvMfP8/s1000/photo_2026-05-05_09-39-08%20(2).jpg

បច្ចុប្បន្នអាជ្ញាធរវៀតណាមកំពុងចាត់វិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់ រួមមានការរឹតបន្តឹងលើគុណភាពដាំដុះ, ហាមឃាត់កសិករមិនឲ្យប្រើប្រាស់សារធាតុគីមី, ជំរុញប្រជាជនឲ្យគាំទ្រផលិតផលក្នុងស្រុក, សម្របសម្រួលជាមួយគយចិន និងពង្រីកទីផ្សារថ្មីដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ogHkq9qqrrq30GAU1qLe5JnRYaE-ePnAZqmNs6nNemBOBtfKtzp8kreDy9xONULrWbItCuHikW9qQHhNJlwgD8gmSAfBPifgjMSbvTw_JC6yKyASF9DVrcr5V_cTKqHp5qSWg-wNr9T4sWnZ8zHMrcRyIFr-9zbIGVsVbcquXHxEyQ03kY4A2QcbBVY/s1200/photo_2026-05-05_09-39-06.jpg

ទោះជាយ៉ាងណាយើងសង្ឃឹមថា ការថយចុះនៃតម្លៃរបស់ទុរេនវៀតណាមនៅទីផ្សារក្នុងស្រុកដូចខាងលើ ពុំមែនជាឱកាសក្នុងការសម្រុកចូលមកកម្ពុជាទៅចុះ ដ្បិតកម្ពុជាយើងក៏មានពូជទុរេនល្អៗ និងកំពុងឈានដល់រដូវការប្រមូលផលឆាប់ៗនេះផងដែរ៕