Home ព័ត៌មានអន្តរជាតិ ត្រាំ បញ្ចេញផែនការរំដោះកប៉ាល់ពាណិជ្ជកម្មនានាចេញពី Hormuz នៅថ្ងៃចន្ទនេះ

ត្រាំ បញ្ចេញផែនការរំដោះកប៉ាល់ពាណិជ្ជកម្មនានាចេញពី Hormuz នៅថ្ងៃចន្ទនេះ

94
0

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងចាត់ឲ្យកងកម្លាំងអាមេរិកអមដំណើរកប៉ាល់ពាណិជ្ជកម្មរបស់ប្រទេសនានា ដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះឲ្យអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ពីព្រឹកថ្ងៃច័ន្ទតទៅ (ម៉ោងនៅមជ្ឈិមបូព៌ា) ដោយពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងនេះថាជា “កាយវិការមនុស្សធម៌” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxwVX1d19-NdZ7R683uQXleHKWT65y9WVKXGaLboSgx6oC55-Ul1jsfhsSi-y1a4ky5pvN2-kNZlrFTDMIFtlhVLX-JEOKpEziZtBKN9VRUhukGI6xBigqb4SMIgP8ZH9PaLzFP_eWXPjcxmVPEsc3FTc2zeKPGLG4VjosG-ewL-tX8ZhaHYZZQyTfT00/s1280/photo_2026-05-04_09-34-51%20(3).jpg
យោងតាមការចុះផ្សាយរបស់ Anadolu ដោយបានដកស្រង់សម្តីមេដឹកនាំអាមេរិកកាលពីថ្ងៃអាទិត្យ ទី៣ ឧសភា បានឲ្យដឹងថា ប្រតិបត្តិការអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានឈ្មោះថា Project Freedom នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ និងជាកាយវិការមនុស្សធម៌មួយចំពោះក្រុមនាវិកស្ថិតនៅលើកប៉ាល់រងផលប៉ះពាល់ដោយសារការបិទខ្ទប់ និងអាចកំពុងប្រឈមនឹងការខ្វះខាតស្បៀង រួមទាំងសម្ភារៈផ្គត់ផ្គង់ ចាំបាច់ផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxxBmZL9Psx3NR_71c39opExE__clfgGzQ-bJFFiTqWszFRQhUK7UQSwNMb-LHVAp52PaffwWcdgpXQ3Bzz_5Wz8O7qVJ69iJcyPuSf1aef822JFeMnTHwcVmXMz8BOAKhmwXc5HAAB4egdD6FKtbKevHk20wJQsMIrLIDPmxD0Lc1HXNHUZ97NxNiHnY/s1110/photo_2026-05-04_09-34-51%20(2).jpg
ជាមួយគ្នានេះ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងប្រឹងប្រែងដើម្បីជួយកប៉ាល់ និងនាវិក របស់ពួកគេចាកចេញពីច្រកសមុទ្រ (Hormuz) ដោយសុវត្ថិភាព។ ពួកគេនិយាយថាពួកគេនឹងមិនត្រឡប់មកវិញនោះទេ រហូតទាល់តែតំបន់មានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2J1Bub1mcpDRtoZzVyZzBYBW2nVzYsLNdoWpcARbX0KRhibXejIykCKJD1hF7Rw6b78omXl8N6dgUut_i6Wm5AeX7nHhZWw1QqJ-eAPIyVTb8PxqcHv4mkRv9-B0kzpH1VZamCz-0sxsikZSi3PvkefOoQPHUrAn4FYHcVtwYI0QNRFBX_IbU2QwWTM/s1200/photo_2026-05-04_09-34-51.jpg
សូមជម្រាបថា កងបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រកាសថា ខ្លួននឹងចាប់អនុវត្តបទបញ្ជារបស់លោកត្រាំ ពីថ្ងៃចន្ទនេះទៅ ដើម្បីស្តារសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រក Hormuz ឡើងវិញ។ តាមការបញ្ជាក់ ប្រតិបត្តិការនេះ នឹងមានការចូលរួម ពីសំណាក់នាវាចម្បាំង បំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvb-fGk2OPPzgdgfjQhFZAf0UrSVXjElp2hpNxgjrUe3BMrpwmbH-q7ZDdtwgiygkiHYyIB0xl-DqHedWqY94XwRYRGzSUCBhRN66D3p_BxpZsaeZpV1v7hiLj5GxPHrVG7E6tTLS8Er0tduJQw0ZUREkpQx7QuoJAjCiGoywsCvWnrcMeamVkD0p1ifs/s1280/photo_2026-05-04_09-34-52.jpg
ឆ្លើយតបនឹងការប្រកាសខាងលើ ទីក្រុងតេហេរ៉ង់ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ចំពោះគម្រោងរបស់លោក ត្រាំ ដោយប្រធានគណៈកម្មការធិការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi ព្រមានថា បើអាមេរិក ហ៊ានធ្វើបែបនេះមែន នោះគឺស្មើនឹងការរំលោភបទឈប់បា.ញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIedSs_ab1DgyGDxZ5tgmCaTxpDNRFar0d-q4fsXqNByzutS-r_SIWrtsQGOiYp7L6_DVAYeQlafJE2BEGb41bczz9osNmpsZHSDJuclK10PTjj4e04HhtoiZwWOTcJFa9j-RpsZQG9DIGx1jqoQOjsm8FdXOBQA98iQfc0xZcf9T6adOpsCs4FavIdgw/s1024/photo_2026-05-04_09-34-50.jpg

បើតាមអ្នកវិភាគ ផែនការនេះអាចជួយឱ្យមានស្ថេរភាពនៃការដឹកជញ្ជូនក្នុងរយៈពេលខ្លី ប៉ុន្តែក៏អាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាផងដែរ ប្រសិនបើកងកម្លាំងយោធាមកពីប្រទេសផ្សេងៗគ្នាធ្វើប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងដែនទឹកដូចគ្នា ដែលធ្វើឲ្យស្ថានភាពសម្របសម្រួលបញ្ចប់សង្រ្គាមដើម្បីសន្តិភាពនៅតែមានអស្ថិរភាព៕