Home តារាជាតិ លោក អ៊ិន សុភិន ផ្លែផ្កាឱ្យ ប៉ែន ចំរុង មិនសួរសុខទុក្ខកូនស្រី

លោក អ៊ិន សុភិន ផ្លែផ្កាឱ្យ ប៉ែន ចំរុង មិនសួរសុខទុក្ខកូនស្រី

91
0

លោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្សនិងធ្លាប់កាន់កម្មវិធីបវរកញ្ញាល្បីៗមួយចំនួនបានចេញសំណេរផ្លែផ្កាទៅកាន់អតីតកូនប្រសារដែលមិនសួរសុខទុក្ខកូនស្រីរបស់ខ្លួន។ ទោះបីជាមិនបញ្ចេញឈ្មោះចំៗមនុស្សជាច្រើនជឿថាលោកចង់សម្តៅទៅកាន់ពិធីករ ប៉ែន ចំរុង ខណៈអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់សិល្បកររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvOdYGn2jIiMpdaqToHuK7Q6HR-9ts0HPHQXrYi3kkwEu1TIIm7HfkukjnAcsw_36Uhyphenhyphenv_v_e64h6hfRv8UKksJ-JOtZAtOEdOH4OmUpnh4sIVzS3LyRGPr00Ld0pqMDysf2BBSq6zMoAqRcECVU_kPV5P_W0asWhtKQJhwYRRLqRo9tLz59IMf93W4w/s2048/image_2026-05-01_14-34-59.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកនាង ភិន សុដាលីស និងកូនស្រី បានមកលេងស្រុកខ្មែរមួយរយៈពេលខ្លីហើយពេលនេះម្តាយកូនទាំងពីរក៏ដល់ថ្ងៃដែលលាបងប្អូនសាច់ញាតិវិលទៅរស់នៅសហរដ្ឋអាម៉េរិកវិញផងដែរ។ ក្នុងពេលទៅជូនដំណើរចៅស្រីវិលត្រឡប់ទៅវិញលោក អ៊ិន សុភិន បានបង្ហោះសំណេរក្តៅគគុកមួយផ្លែផ្កាទៅកាន់ ប៉ែន ចំរុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDto03PMrsNPrgEHYEW7Q9V9oqgmKDvEX60Am-qub5rcZI16B_ruS_lHtNp9FXeKK-8cLdOaC_P09bicYjXdIZPABGi8mFgatzjpq4iHM4lO1edqxv0FuDp8giEdpbAIX4EyMeyeSK-o5YjQo3SJypX8strspC5TYb4XDCIT73FITE0qZu6XO3jZu_Kes/s847/image_2026-05-01_14-34-56%20(2).png

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ិន សុភិន បានបង្ហោះរូបភាពជាមួយនឹងចៅស្រី អមដោយសម្តីចាក់ដោតថា «អ្នកខ្លះបានតែនិយាយថាគេមិនឱ្យជួបកូន ដល់ពេលកូនមកលេងអត់មានខលមកសុំជួបកូនសោះ នេះហើយសន្ដានមនុស្សចង់ជាន់គេតាមធ្វើបាបគេ ធ្វើឱ្យអូនសើចជាងយំ ពេលនេះបានដឹងថាបោកគេទូទាំងប្រទេស កូនចង់ជួបណាស់ក្រែងបានលុយអាហារកិច្ចខ្លះតែ No calling »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW4AOBSRQ2Wsdnrbm7mMsBwctrevwFn9T7Mrj07tObCa7EWS6WQCof6CoL8tyZApkUnht-Lv_Bo08LdATbcmn-WM5SXr9n1QR4K6Ztoy_4k9BudzygvaLugT-1cFmFCebBQxAwJVKASwinNM19A6yHWGyDP2oznGo6BwKXKRENGWMtxxlJl2pDJK_pcPk/s2048/image_2026-05-01_14-35-00.png
សំណេររបស់លោក អ៊ិន សុភិន បានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងឆាប់រហ័ស អមដោយមតិអវិជ្ជមានជាច្រើនទៅកាន់អតីតកូនប្រសាររបស់លោក។ ពួកគេបានបញ្ចេញមតិថា «មនុស្សខ្លះគ្មានតម្លៃនឹងឱ្យជួបទេ ជូនពរឱ្យក្មួយស្រីមានសំណាងល្អពេញមួយជីវិត,ប្រុសគ្មានទំនួញខុសត្រូវ ដំបូងនិយាយថាស្រលាញ់ស្មើរជីវិត តែចុងក្រោយចរិតដូចលាមក , មុខដូចប៉ាណាស់ស្អាតគ្រាន់តែឪពុកមិនស្រឡាញ់បើគាត់ស្រលាញ់មករកកូនហើយ គាត់ស្រឡាញ់កូនក្រោយជាងអូន, មនុស្សបែបហ្នឹងគេហៅថាសន្ដានថោក»។ ការបង្ហោះសំណេរដែលថាឪពុកមិនផ្តល់អាហារកិច្ច មិនសួរសុខទុក្ខចំពោះកូនស្រី លោក ប៉ែន ចំរ៉ុង មិនបានឆ្លើយតបទៅនឹងការបង្ហោះរបស់លោក អ៊ិន សុភិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzkmIPTnqnGk46aRjFISdNGW8BAm3pHn3QLxkC94opPeCMvFDdklU6DXyeQOcNV4tGyQIMwmvCzjqBgSOCYSUXKG7xamHOzkGrKFfgzAw2ux2Rz98_gh9loxjdYy1G1TpsnPgzLNAwyHJSJwWy-nmQb9f7rvBix7MlUFB7eO2q6DyTq0e-IYdKAtoMQQU/s2048/image_2026-04-29_09-35-59.png
គួរបញ្ជាក់ផងដែរថា បញ្ហាចម្រូងចម្រាសរវាងលោក អ៊ិន សុភិន និង ប៉ែន ចំរុង បានកើតឡើងជាច្រើនឆ្នាំមកហើយតាំងពីឆ្នាំ២០១៥។ រាល់ពេលរឿងរកាំរកូសនេះបានកើតឡើងនៅលើបណ្តាញសង្គម ប៉ែន ចំរុង ទទួលរងនូវការរិះគន់យ៉ាងច្រើនពីសំណាកទស្សនិកជន៕