Home តារាជាតិ ស៊ីន យូប៊ីន និង សិទ្ធី នីកា បង្ហាញអារម្មណ៍ដ៏រំជួលចិត្តក្រោយ PNN ឃ្លាតឆ្ងាយពីអ្នកគាំទ្រ

ស៊ីន យូប៊ីន និង សិទ្ធី នីកា បង្ហាញអារម្មណ៍ដ៏រំជួលចិត្តក្រោយ PNN ឃ្លាតឆ្ងាយពីអ្នកគាំទ្រ

96
0

តារាសម្តែង សិទ្ធី នីកា និង តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញនូវសេចក្តីអាឡោះអាល័យជាទីបំផុតនៅពេលផ្ទះទីពីររបស់ខ្លួនគឺស្ថានីយទូរទស្សន៍ភីអិនអិនត្រូវឃ្លាតឆ្ងាយពីអ្នកគាំទ្របន្ទាប់ពីដំណើរការបានជាង១០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp3jAGYg5vSR64N9IR8PznpI1u9NotZmIg0QToQCKEsiIfA15iLmdaD_EEpTZLjMlZwrtKPTyAuXTMD3mDU767WBa9lBROvEwu-iKzUJtLeJA_SWchXjn_s38AcNrCwoq7_iSNbhJI38zZLPy-fL2aQ28uDF6Q2IbRbQjtJur2mHHsiWpW9eyC-A273G4/s1327/SnapInsta_to_670064798_18085308296368959_1572519560967222089_n.jpg
តារាសម្តែង សិទ្ធី នីកា ដែលបានបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿងភាគខ្មែរដូចជា «គ្រួសារបង្កង» «ហ្គេមជីវិត» បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំពិតជាសោកស្ដាយនៅពេលដែលដឹងថាស្ថានីយទូរទស្សន៍ PNN ត្រូវបានបិទ ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំសូមអរគុណដល់ស្ថានីយទូរទស្សន៍ PNN និងបងបងក្រុមការងារសម្រាប់ការ បង្រៀន ផ្តល់ឱកាស ការងារ បទពិសោធន៍ និងអនុស្សាវរីយ៍ដ៏ល្អៗជាច្រើនកន្លងមក។ អរគុណបង @thyda pnn សម្រាប់ការបង្ហាត់បង្រៀន និងការណែនាំដ៏ល្អៗ ។ ទោះបីជាលែងមានស្ថានីយទូរទស្សន៍ PNN បន្តទៅទៀត ប៉ុន្តែអ្នកតែងតែនៅក្នុងចិត្ត និងការចងចាំរបស់ខ្ញុំជានិច្ច WE WILL ALWAYS REMEMBER YOU PNN»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfLE_aTS6WDJPMWEQq_5in7Wox0oyCmKsAlTjn4n9XkeOQ8L46A5DQe7V73YwGyKq9WVr6KrX-hZOlvxs65z63RBWSjUv6hbZ0FVzxTOt5G02q83WUr_iNL-MQk8TcV7pWYSs9oCYALsVy4bq3V34gFA03rg-ogTdPgRTzhx8kaVSWwpMGPVDjl31oqno/s2048/image_2026-05-01_08-58-30.png

មិនខុសពីតារាសម្តែង សិទ្ធី នីកា ប៉ុន្មាននោះទេក្នុងនាមជាតួឯកស្រីមួយរូបប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន តារាសម្តែង ស៊ីន យូប៊ីន ក៏បានបង្ហាញអារម្មណ៍សោកស្តាយដូចគ្នាចំពោះការបិទទ្វាររបស់ PNN ។ យូប៊ីន បានបង្ហោះនៅលើគណនីអ៊ីនស្រ្តាក្រាម ថា «៨ ឆ្នាំដ៏ស្រស់ស្អាត… ហើយថ្ងៃនេះខ្ញុំនិយាយលាទៅកាន់ផ្ទះទីពីររបស់ខ្ញុំ PNN ។មិនមែនគ្រាន់តែជាកន្លែងធ្វើការនោះទេ ប៉ុន្តែជាកន្លែងដែលខ្ញុំធំធាត់ឡើងក្នុងនាមជាបុគ្គលិក បងប្អូនស្រី និងកូនស្រី។ ខ្ញុំពិតជាកោតសរសើរចំពោះអ្វីៗគ្រប់យ៉ាង។ សូមអរគុណសម្រាប់ការកសាង និងលើកកម្ពស់រឿងភាគខ្មែរ សម្រាប់ការជឿជាក់លើទេពកោសល្យខ្មែរ និងសម្រាប់ការផ្តល់ឱ្យយើងនូវឆាកមួយដើម្បីភ្លឺស្វាង។ ខ្ញុំមិនអាចស្រមៃមើលរឿងភាគខ្មែរដោយគ្មានអ្នកបានទេ។បេះដូងខ្ញុំនឹងតែងតែមានកន្លែងមួយហៅថា PNN»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGf4vmFj_K97P0nHYdVEZkPqZ-4oxRjnCF4QvcXK_Apu_83ZLYXKPozfUYtlLFBxYNCgGyNws8cEEd0BH9c1bQXtqqOC8fV3oZXkK3WiRV4KO3jVYMEiaEOKWwlV7X5kuI_lm_QZL0ADvPPBbrrUqYpL5t_LatBHmPdgyM7vk4hCpfGodd8mgko3GOJw/s1911/image_2026-05-01_08-58-26.png

សម្រាប់ ស៊ីន យូប៊ីន នាងបានគ្រងតំណែងក្នុងនាមជាតួឯកក្នុងរឿងភាគដែលចាក់បញ្ចាំងនៅក្នុងស្ថានីយមួយនេះមានដូចជា «ព្រហ្មលិខិតលំអៀង» «លួចស្នេហ៍គូដណ្តឹង» «អាថ៌កំបាំងត្រីសូល៍» និងស្នាដៃមួយចំនួនទៀត៕