ក្រោយត្រូវបានក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ដោយចោ.ទប្រកាន់ពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោ.កអនឡាញសំដៅប្រជាពលរដ្ឋអាមេរិក អ្នកឧកញ៉ា កុក អាន បានចេញមកបដិសេធនិងបញ្ជាក់ច្បាស់ៗថា លោកមិនចេះរកស៊ីឆបោ.កអនឡាញទេ ហើយក៏មិនមានពាក់ព័ន្ធនឹងក្រុម Scam Online ណាដែរ រាល់មុខជំនួញនិងអាជីរវកម្មរបស់លោកគឺសុទ្ធតែស្របច្បាប់ទាំងអស់។.jpg)
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ អ្នកឧកញ៉ា កុក អាន ដែលគេស្គាល់ថាជាអ្នកជំនួញដ៏មានឥទ្ធិពល និងជាសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់ បានលើកឡើងថា លោកមានការសោកស្តាយជាខ្លាំង ចំពោះអាម៉េរិកដែលបានដាក់ទណ្ឌកម្មលើរូបលោក និងក្រុមហ៊ុនរបស់លោក ទាំងដែលលោកមិនដែលស្គាល់ និងចេះស៊ីឆបោ.កតាមអនឡាញនេះទាំល់តែសោះ។
ទោះជាយ៉ាងណា អ្នកឧកញ៉ាបានទទួលស្គាល់ថា លោកពិតជាមានបើកកាស៊ីណូមែននៅតំបន់ក្រុងប៉ោយប៉ែត បាវិត និងខេត្តព្រះសីហនុ ប៉ុន្តែអាជីវកម្មទាំងនោះសុទ្ធតែមានអាជ្ញាបណ្ណគ្រប់គ្រាន់ និងត្រឹមត្រូវ ហើយលោកមិនបានប្រព្រឹត្តអំពើឆបោ.កដូចការចោ.ទប្រកាន់នោះទេ។.jpg)
ឆ្លើយតបនឹងសំណួរដែលថា តើការដាក់ទណ្ឌកម្មនេះមានប៉ះពាល់អ្វីដល់មុខជំនួញលោកដែរឬអត់នោះ? អ្នកឧកញ៉ា កុក អាន បានមានប្រសាសន៍ថា គឺពិតជាប៉ះពាល់ ជាពិសេសអាជីវកម្មស្របច្បាប់នានារបស់លោកនៅកម្ពុជា ហើយមិនតែប៉ុណ្ណោះវាក៏បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកក្នុងនាមជាសមាជិកព្រឹទ្ធសភាមួយរូបផងដែរ។
គួររំលឹកថា កាលពីព្រហស្បតិ៍ទី២៣ ខែមេសា ការិយាល័យគ្រប់គ្រងទ្រព្យបរទេសរបស់ក្រសួងរតនាគារអាមេរិកបានប្រកាសជាសាធារណៈអំពីការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា អ្នកឧកញ៉ា កុក អាន និងបណ្តាញពាក់ព័ន្ធផ្សេងទៀត ជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញសំដៅប្រជាពលរដ្ឋអាមេរិក។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានសម្រេចថា អ្នកឧកញ៉ាលោក កុក អាន គឺជាសេ្តចឧក្រិដ្ឋកម្មឆបោកអនឡាញ។
ទោះជាយ៉ាងណា ដូចដែលតាមការបញ្ជាក់នៅក្នុងការរៀបរាប់ខាងលើ អ្នកឧកញ៉ាបានប្រកាសបដិសេធដាច់ខាតចំពោះការចោ.ទប្រកាន់នេះ ហើយលោកនៅតែអះអាងថាលោកមិនដែលប្រព្រឹត្តបទល្មើសឆបោក ឬចូលរួមទទួលផលចំណេញពីការឆបោកសូម្បីមួយកាក់មួយសេនណាឡើយ ឯការចោ.ទប្រកាន់និងដាក់ទណ្ឌកម្មមកលើរូបលោកពីសហរដ្ឋអាមេរិក លោកក៏មិនបានដឹងថាបណ្ដាលមកពីហេតុផលអ្វីនោះដែរ៕










