Home តារាជាតិ ពេជ្រ ច័ន្ទធីតា និង ប៉ែន ចំរុង លាក្រុមការងារដោយក្តីអាល័យខណៈធ្លាយដំណឹងថា PNN នឹងបិទស្ថានីយ៍របស់ខ្លួន

ពេជ្រ ច័ន្ទធីតា និង ប៉ែន ចំរុង លាក្រុមការងារដោយក្តីអាល័យខណៈធ្លាយដំណឹងថា PNN នឹងបិទស្ថានីយ៍របស់ខ្លួន

113
0

ថ្មីៗនេះមានដំណឹងចរាចរនៅលើបណ្តាញសង្គមថាស្ថានីយទូរទស្សន៍ PNN នឹងត្រូវបិទទ្វារចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះតទៅប៉ុន្តែសេចក្តីប្រកាសផ្លូវការពុំទាន់បានប្រកាសនៅឡើយទេ។ ស្របពេលជាមួយគ្នានេះគេបានឃើញពិធីការិនី ពេជ្រ ច័ន្ទធីតា និង ពិធីករ ប៉ែន ចំរុង បានបង្ហោះលាក្រុមការងារនៅ PNN ទាំងក្តីអាល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDUIYTMIqsJgOYz-4QOht7bOqfA_qrwCkJSU1_-spZcBplKLmnBbcghbhM8EtrWSqwigEOPLp2_x9acoQ1kU64DTSIv7vj0G0l918mhHd4OKxVrtR0UOifyWkGdC8VAHVKXXRshhXfj_l9yydrmaBrIOduXzYFnxKCgVR6YlMOchSjMZknsyRKlXYH_fs/s1320/image_2026-04-29_09-35-59%20(2).png

កញ្ញា ពេជ្រ ច័ន្ទធីតា បានបង្ហោះវីដេអូមួយកាលពីយប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «លាទាំងសោកស្តាយ! ដំបូលដែលបានផ្តល់នូវភាពកក់ក្តៅ កេរ្តិ៍ឈ្មោះ ភាពល្បាញល្បី តាំងពីនៅខ្ចី រហូតមកដល់ពេលនេះ ជិត៧ឆ្នាំ ខ្ញុំបានដុះខាត់ជំនាញជាពិធីការនី មានឱកាសកាន់កម្មវិធីកម្សាន្តជាច្រើន បងប្អូនចាប់ផ្តើមស្គាល់កាន់តែច្បាស់ ក៏ដោយសារផ្ទះដ៏ធំមួយនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqOhO1Wp8uTp7YLSLwGOZoGHFBjKDSrlj8dDWHOkf3A8AXybUXDjRaAtDsKAVAJ0ZoaKAc0GzeZsQTgWJif6KQyylFvmsDpLhzB60UBpLHCduSvCb8aaQEXXcncuFo8OKavaT7d2M3G8xhVrNrxsa3eyaGfk_MP0mEbSfRd9A0kMtOndHhEDXXSCWNHLE/s2048/image_2026-04-29_09-35-54.png
នៅក្នុងវីដេអូនេះ ពេជ្រ ច័ន្ទធីតា បានបង្ហាញថាខ្លួនស្អប់ពាក្យថា «បែក» ជាទីបំផុតមិនថាតែរឿងស្នេហាឬការងារនោះទេ ដោយពិធីការិនីរូបនេះបានបញ្ជាក់ថាការថតថ្ងៃនោះគឺជាថ្ងៃចុងក្រោយរបស់នាងនិងក្រុមការងារ ព្រមទាំងបញ្ជាក់ទៀតថា PNN គឺជាគ្រួសារទី២របស់នាង។ ពេជ្រ ច័ន្ទធីតា ដែលដុះពន្លកចេញពីគ្រូបង្រៀននិងជាអតីតបេក្ខនារីកម្មវិធីប្រលងចម្រៀង Cambodian Idol បានធ្វើឱ្យទស្សនិកជនស្គាល់ថានាងជាពិធីការិនីមួយរូបដែលកាន់កម្មវិធីកម្សាន្តពេញនិយមមួយចំនួនក្នុងស្ថានីយទូរទស្សន៍មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4T70tCCTvqfHftBmP66yw0KKymwRjWPXkvZUXaQ5OAfejWczM3tqzjUGGNxQLqK0i82rfaQK2ZhC_TNuJvPZI8Wbf2OfIaDovei37YHS-UWG5DM9dR9yAcqse7kLU7-uYv_bqLTXv574zI_ooerWlxsRW7Dg0GLtMuxCaGNAe0igscbHQL3N-bLxfVFs/s1717/image_2026-04-29_09-35-58.png

ងាកមកកាន់លោក ប៉ែន ចំរ៉ុង វិញក៏មិនខុសគ្នាប៉ុន្មាននោះទេលោកបានបង្ហាញការសោកស្តាយនិងលាទាំងក្តីអាល័យជាមួយនឹងក្រុមការងារ។ ពិធីកររូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំសូមមគោរពអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងក្រុមការងារទាំងអស់របស់ PNN ដែលតែងតែផ្តល់ក្តីស្រលាញ់អាណិតគិតគូរផ្តល់ឱកាសការងារដល់ខ្ញុំ និងចំណីអារម្មណ៍ដល់អ្នកទស្សនិកជន កន្លងមក។ សង្ឃឹមថានឹងមានឱកាសវិលជួបគ្នាទៀតណា សូមលាទាំងក្តីអាលោះអាល័យបំផុត »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUrN9K94FiCJCEe5iCDJLjHQ00PF2fmirn9hjlxXVtKvtcgQlXKAMOhEihWklRnDPWDHbavfBVvIyjFhSOp5r1YXWeiavKksRWRkIc3zRUqrYI5IheSpwIVh0g4ABxsoINXE25V3UidHhEeOd4qYNhMhKRA5blLFqPNb1nxJUPnPofMxMZWF4PBdAbNcQ/s2048/image_2026-04-29_09-35-57.png

លោក ប៉ែន ចំរ៉ុង ក៏បានបង្ហាញដែរថាថ្ងៃថតនោះគឺជាថ្ងៃចុងក្រោយនៃការថតកម្មវិធីបន្ទាប់ពីបានបំរើការងារនៅទីនេះអស់រយៈពេល១០ឆ្នាំ ដែលទទួលបានការទុកចិត្តនិងឱ្យតម្លៃពីថ្នាក់ដឹកនាំ។ ពិធីកររូបនេះបានឱបលាក្រុមការងារស្ទើរតែគ្រប់ផ្នែកទាំងអស់ដោយសេចក្តីអាល័យជាមួយនឹងក្តីសង្ឃឹមថាថ្ងៃណាមួយនឹងបានជួបក្រុមការងារម្តងទៀត៕