Home ព័ត៌មានអន្តរជាតិ ទុរេនចុះថ្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃហៅ Influencer ល្បីៗមកជួយលក់

ទុរេនចុះថ្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃហៅ Influencer ល្បីៗមកជួយលក់

100
0

បច្ចុប្បន្ន ប្រទេសថៃពិបាករកទីផ្សារនាំចេញទុរេន ដោយសារទុរេនថៃគ្មានគុណភាពល្អស្របតាមការកំណត់ស្តង់ដារធ្វើឱ្យកសិករប្រឈមមុខនឹងការខាតបង់ដើមទុន ខណៈការនាំចេញទុរេនថៃទៅចិនក៏ពិបាក បន្ទាប់ពីចិនរឹតបន្តឹងខ្លាំងលើការត្រួតពិនិត្យគុណភាព និងងាកទៅនាំចូលទុរេនល្អៗពីប្រទេសផ្សេងជំនួសវិញដែលមិនប្រើប្រាស់សារធាតុគីមី ។ បន្ទាប់ពីគ្មានទីផ្សារ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានហៅ Influencer ជាច្រើនមកជួយ Live លក់ទុរេនចំនួន១លានផ្លែក្នុងតម្លៃថោកៗ ឬលក់ឡៃឡុងតម្លៃត្រឹម១០០បាតក្នុង១ផ្លែ (ឬ១ម៉ឺនរៀល) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYrauF2J-JtjPMFZvFJ3C-gTFP4jkG_RDg3XiiZqBMnDWUGYP6KhPjnQfHebijqeyuX0ZDOotRFyD9luyKO3NObMFgHGFIO5p6g1RVf_8vItBWyJzL8ZPojH3Pkummy8ls_ORWMRZjk6ZbbM6ZAlsfPlyZ9Mt21chd-OVVepoAQGiLJh4hjXyu938DcVA/s720/photo_2026-04-28_12-52-23.jpg

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Suphajee Suthumpun ឱ្យដឹងថា បានហៅ Influencer ជាច្រើនមកជួយ Live លក់ទុរេនកាលពីពេលថ្មីៗនេះ ហើយនៅថ្ងៃទី២៨ ខែមេសា នឹងឱ្យ Influencer មក Live លក់បន្ថែមទៀតឱ្យបាន៣៣% ដោយសារថៃមានទុរេនក្នុងស្តុករាប់លានផ្លែលក់មិនដាច់ ហើយការលក់អនឡាញក៏ដើម្បីជួយកសិករផងដែរ ពីព្រោះការ Live ជួយឱ្យការលក់ឆាប់រហ័ស និងមានអតិថិជនថ្មីៗ ខណៈនៅឆ្នាំ២០២៦ ប្រទេសថៃដាំទុរេនទទួលបានផលច្រើន ។

បើតាមអ្នកស្រី Suphajee គឺកាលពីថ្ងៃទី២៥ ខែមេសា កន្លងមក បានឱ្យ Influencer ជាច្រើនមកជួយ Live លក់ទុរេន ប្រសិនបើមិនប្រញាប់លក់ចេញទេ នឹងពិបាកដោះស្រាយបញ្ហា ហើយប្រឈមនឹងតម្លៃធ្លាក់ចុះខ្លាំងលើទីផ្សារដោយសារទុរេនផ្តល់ផលច្រើន ។ ការលក់តម្លៃត្រឹមតែ១០០បាតក្នុង១ថ្ងៃ វាគ្រាន់តែជាវិធីសាស្ត្រផ្សព្វផ្សាយបញ្ចុះតម្លៃប៉ុណ្ណោះ និងជួយរកទីផ្សារឱ្យកសិករ មិនមែនរង់ចាំឱ្យតម្លៃទុរេនធ្លាក់ថ្លៃខ្លាំងជាងនេះ ទើបជួយទិញកសិករទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii9EqcCIfXKZQVc9hHdNOmKTSAZd12RP-XXgxud6OBcs7yOMOdN9Nl4gso67ouDUl1IZ8DHcsDzT9wzvLWZOHB3Mf_9grLtLJVQoyRtqK7ibAIFWAR49i7X5OXdlhyphenhyphenMjkKlrsPML2AXgpAqiOba_zhrMGS2LfRIgkvEbSacO92pCSg-z8W3mmUbDRteiw/s1068/photo_2026-04-28_12-52-23%20(2).jpg

ពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្មថៃហៅ Influencer មកជួយលក់ទុរេន ធ្វើឱ្យផ្ទុះការខឹងសម្បារពីមហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេស កសិករថៃរិះគន់ក្រសួងពាណិជ្ជកម្មគ្មានសមត្ថភាពជួយរកទីផ្សារនាំចេញទុរេន បែរជាមកលក់ទុរេនក្នុងតម្លៃថោកៗ ដោយពួកគេចង់ឱ្យក្រសួងពាណិជ្ជកម្មចាត់វិធានការដោះស្រាយតាមវិធីផ្សេងដែលល្អជាងនេះ ។

គួរបញ្ជាក់ថា ការលក់ទុរេនថៃក្នុងតម្លៃត្រឹមតែ១០០បាតក្នុង១ផ្លែ ឬការលក់ទុរេនឡៃឡុង គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃផ្តោតលើអតិថិជនចិនជាគោលដៅសំខាន់ ដោយសារនៅថៃគ្មានអ្នកទិញទុរេន ម្យ៉ាងទៀត ទុរេនថៃប្រើប្រាស់សារធាតុគីមីខ្លាំងជាងប្រទេសផ្សេងៗនាំឱ្យប៉ះពាល់សុខភាព ជាពិសេស ថៃប្រើប្រាស់សារធាតុគីមីលើទុរេនខ្លាំងសម្រាប់នាំចេញ ។

កាលពីដើមឆ្នាំ២០២៥ គយចិនបានរឹតបន្តឹងការនាំចូលទុរេនពីថៃ បន្ទាប់ពីរកឃើញសារធាតុគីមីយ៉ាងខ្លាំងលើសចំណុះធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ។ សារធាតុគីមីក្នុងទុរេននេះ គឺជាសារធាតុពណ៌លឿង Basic Yellow 2 ត្រូវបានប្រើប្រាស់លើក្រណាត់ ក្រដាស និងថ្នាំពណ៌លាបផ្ទះ ដែលអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកជាសារធាតុគីមីបង្កឱ្យកើតជំងឺមហារីកប្រភេទ ២B ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgroTLLiUAV-MEQa031xgYu864YRGCGdwgJA5p0-R9VOkIPDLrI_uSv3QLtjPA9cGGv9Mzh9A2dvXc-MlJXObrdDjmyoq0G6on0RiuOHidgU4JXi_eL2UNtFS0Jo4KGUJDmRMSFDL-ACWT0b-CbXGC5vLZ2GpAlSTpmxFEk2ltqZPhwywCSRQ_ZkLp7pYU/s1280/photo_2026-04-28_12-52-23%20(3).jpg

ក្រោយមកយចិនបានរកឃើញសារធាតុគីមី Cadmium ក្នុងទុរេនថៃ ដែលវាជាប្រភេទលោហធាតុមានជាតិពុល និងបង្កជាជំងឺធ្ងន់ធ្ងរ ប្រសិនបើការប្រើប្រាស់ក្នុងបរិមាណច្រើន ទើបចិនស្នើឱ្យថៃត្រួតពិនិត្យគុណភាពទុរេនឡើងវិញតាំងពីកន្លែងវេចខ្ចប់ រហូតដល់ចម្ការ កុំឱ្យមានការប្រើប្រាស់សារធាតុគីមី ។ រីឯក្រសួងកសិកម្មថៃព្យាយាមបិទលាក់ព័ត៌មាននេះ និងថាទុរេនខ្លួនមានគ្រប់លក្ខណៈស្តង់ដារសុវត្ថិភាពតាមការកំណត់របស់ចិន ។

ទុរេនជាផ្លែឈើមានតម្លៃខ្ពស់ជាងផ្លែឈើផ្សេងៗ និងជាដំណាំពិបាកដាំដុះ ទើបជំរុញឱ្យកសិករថៃប្រើប្រាស់សារធាតុគីមីខ្លាំងដើម្បីឱ្យឆាប់ផ្លែ ឆាប់ទុំ និងអាចរក្សាទុកបានយូរ ដោយមិនខ្វល់ពីផលប៉ះពាល់សុខភាពអ្នកបរិភោគ ៕