បារាំង និងតួរគីយ៉េ បានឡើងកម្តៅដាក់គ្នា ក្រោយពីថ្មីៗនេះ ប្រទេសតួរគីយ៉េ មានបំណងចង់ឈ្លានពានដែនទឹកប្រទេសក្រិច នៅតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេ (Mediterranean)។.png)
ភាពតានតឹងរវាងប្រទេសទាំង២ នៅតែបន្តកើតជុំវិញបញ្ហាកោះ Aegean ដោយមួយភាគច្រើននៃកោះនេះគ្រប់គ្រងដោយក្រិច ខណៈតួរគីយ៉េ ទាមទារឱ្យក្រិចដកទាហានចេញ ដោយចាត់ទុកជាគំរាមកំហែង និងរំលោភ “សន្ធិសញ្ញាកោះ Aegean គ្មានកងទ័ព”។
ជាការឆ្លើយតបក្រិចអះអាងថា៖” ខ្លួនមានសិទ្ធពេញលេញ ក្នុងការដែនអធិបេតយ្យភាពរបស់ខ្លួន ព្រោះតួរគីយ៉េក៏បានដាក់ពង្រាយកងទ័ពតាមបណ្តោយសមុទ្រក្បែរដែនទឹករបស់ខ្លួនផងដែរ។
ជុំវិញបញ្ហានេះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macro) បានប្រកាស់ត្រៀមចូលខ្លួនជួយក្រិចជានិច្ច បើសិនជាតួរគីយ៉េ ហ៊ានធ្វើសកម្មភាពយោធាណាមួយ។

ផ្អែកលើកិច្ចព្រមព្រៀងការពារជាតិឆ្នាំ២០២១ បារាំងប្តេជ្ញាផ្តល់ជំនួយយោធាដល់ក្រិក ប្រសិនបើប្រទេសនេះប្រឈមមុខនឹងការវាយប្រហារដោយប្រដាប់អាវុធលើទឹកដីរបស់ខ្លួន ពីសំណាកប្រទេសតួរគីយ៉េ៕.png)










