ទស្សនិកជនបានឃើញតារាចម្រៀង ពេជ្រ សោភា ឈរនៅលើឆាកឡើងបកស្រាយបទចម្រៀងពីរោះៗជាមួយនឹងការតុបតែងខ្លួនបែបស្អាតៗ និងញញឹមពព្រាយដាក់ទស្សនិកជនប៉ុន្តែកម្រនឹងបានឃើញទិដ្ឋភាពនៅខាងក្រោយឆាកខ្លាំងណាស់ដែលតារាចម្រៀងរូបនេះសន្លប់ស្តូកស្តឹងចូលមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែនៅតែទៅបំពេញការងាររបស់ខ្លួន។
ទំនួលខុសត្រូវនិងវិជ្ជាជីវៈក្នុងនាមជាអ្នកចម្រៀងអាជីពនិងកសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំអ្នកគាំទ្រកំពុងតែកោតសរសើរពីទំនួលខុសត្រូវលើកការងាររបស់តារាចម្រៀង ពេជ្រ សោភា។ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីតារាចម្រៀង រូបនេះសន្លប់ស្តូកស្តឹងហើយត្រូវបានគេបីចេញឡានទៅកាន់មន្ទីរពេទ្យទាំងវេលាម៉ោង១១យប់។ បន្ទាប់ពីទទួលបានការព្យាបាលសម្រាកនៅមន្ទីរពេទ្យមួយយប់នៅវេលាម៉ោង២រសៀលនាថ្ងៃបន្ទាប់ទាំងដៃនៅបណ្តោងសេរ៉ូមនៅឡើយតារាចម្រៀង ពេជ្រ សោភា បានចាប់ផ្តើមរៀបចំខ្លួនចេញពីមន្ទីរពេទ្យដើម្បីតុបតែងខ្លួនទៅបំពេញការងារ។.png)
បន្ទាប់មក វីដេអូបានបង្ហាញថានៅវេលាម៉ោង១០យប់ ពេជ្រ សោភា មានការសម្តែងជាមួយលោក ឆន សុវណ្ណារាជ នៅឯតាមផាប់មួយកន្លែង។ នៅលើឆាកប្រគំតន្រ្តី ពេជ្រ សោភា នៅតែបំពេញការងាររបស់ខ្លួនបានយ៉ាងល្អមានការសម្តែងទៅវិញទៅមកជាមួយនឹងលោក ឆន សុវណ្ណារាជ ហើយប្រហែលជាមនុស្សភាគច្រើនពុំបានដឹងពីបញ្ហាសុខភាពរបស់តារាចម្រៀងរូបនេះទេ។
ក្រោយពីមានការចែករំលែកឈុតឆាកពីក្រោយនៃការឡើងសម្តែងរបស់ ពេជ្រ សោភា បើទោះបីជាប្រឈមនឹងបញ្ហាសុខភាពក្តីនៅតែបន្តការងារ បានធ្វើឱ្យមនុស្សជាច្រើនបានខម្មិនជូនពរឱ្យ ពេជ្រ សោភា ឆាប់ជាសះស្បើយខណៈអ្នកមួយចំនួនក៏កោតសរសើរពីភាពរឹងមាំរបស់តារាចម្រៀងរូបនេះដូចគ្នា។.png)
ជារឿយៗអ្នកនាង ពេជ្រ សោភា តែងតែធ្វើឱ្យទស្សនិកជនកោតសរសើរពីរូបរាងស្លីមនិងភាពស្រស់ស្អាតរបស់តារាចម្រៀងរូបនេះបើទោះបីជាមានវ័យជ្រេបន្តិចក្តីប៉ុន្តែនៅតែរក្សារាងបានស្អាត ដែលមានមនុស្សស្រីជាច្រើនប៉ងប្រាថ្នា៕










