Home តារាជាតិ កញ្ញា ញឹម ច័ន្ទថន និងម្ចាស់បំណុលដោះស្រាយគ្នាដោយសន្តិវិធីខណៈអ្នកនាង ចន ច័ន្ទលក្ខណា បង្ហោះសំណេរក្តៅគគុ.កមួយ

កញ្ញា ញឹម ច័ន្ទថន និងម្ចាស់បំណុលដោះស្រាយគ្នាដោយសន្តិវិធីខណៈអ្នកនាង ចន ច័ន្ទលក្ខណា បង្ហោះសំណេរក្តៅគគុ.កមួយ

120
0

បន្ទាប់ពីមានជម្លោះក្តៅគគុកផ្អើលពេញបណ្តាញសង្គមរវាងតារាសម្តែង ញឹម ច័ន្ទថន និងម្ចាស់បំណុលជុំវិញទឹកប្រាក់៦០០០ដុល្លារពេលនេះភាគីទាំងពីរបានយល់ព្រមដោះស្រាយគ្នាដោយសន្តិវិធីនិងផ្សះផ្សារគ្នាឡើងវិញ។ ទោះយ៉ាងណា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារក្តៅគគុកមួយទៅកាន់តារាកំប្លែងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxEgMkH4wzEcYz-QKmbyIDpnLIj2zLM5wmxPzYkq5Sjb4wpI7MBgQnHoutEsnfY7oij-fVR-DWUSGRiP-okVKrKA_QI-yrMKfIRIShNd0C9MoUBRj2dkwXwTNZWOGGv8VeY2Vnv4gV07KpStjvPQRBKedtVF8UyJyfzPgjpOgHL6DdBbs25A8ZeY4Z7o/s2048/image_2026-04-20_10-15-59.png

នៅល្ងាចថ្ងៃទី២៦ ខែមេសា កញ្ញា ញឹម ច័ន្ទថន បានបង្ហោះរូបមួយសន្លឹកជាមួយនឹងម្ចាស់បំណុលនិងភ្ជាប់មកជាមួយខ្លឹមសារថា «ក្រោយភ្លៀង មេឃស្រឡះ ឥឡូវពួកយើងទាំងពីរនាក់ បានដោះស្រាយបញ្ចប់រឿងគ្រប់យ៉ាងដោយសន្តិវិធី ។ ជាចុងក្រោយសូមអរគុណមេធាវី លោក ខុម ឌីណា បងស្រី សំអាងការហេងមានលាភដែលព្យាយាមជួយសម្របសម្រួលឱ្យពួកខ្ញុំបានយល់ពីគ្នាទាំងសងខាង និងបានរាប់អានគ្នាយល់យោគគ្នាឡើងវិញយ៉ាងល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxEgMkH4wzEcYz-QKmbyIDpnLIj2zLM5wmxPzYkq5Sjb4wpI7MBgQnHoutEsnfY7oij-fVR-DWUSGRiP-okVKrKA_QI-yrMKfIRIShNd0C9MoUBRj2dkwXwTNZWOGGv8VeY2Vnv4gV07KpStjvPQRBKedtVF8UyJyfzPgjpOgHL6DdBbs25A8ZeY4Z7o/s2048/image_2026-04-20_10-15-59.png

ក្រោយពីប្រកាសដំណឹងល្អកូនបំណុលនិងម្ចាស់បំណុលយល់ព្រមដោះស្រាយគ្នាដោយសន្តិវិធីនេះគេសង្កេតឃើញថាអ្នកសិល្បៈនិងបណ្តាទស្សនិកជនបានបង្ហោះការអបអរចំពោះអ្នកទាំងពីរផងដែរ។ កន្លងមក តារាសម្តែងនិងពិធីការិនី ញឹម ច័ន្ទថន ដែលជាកូនបំណុលបានរងនូវមតិរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីចេញលិខិតជូនដំណឹងពីមេធាវីឱ្យម្ចាស់បំណុលលុបរូបភាពរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1oAw6LbhYqva8VtmItq8-xQ2i-gLY7Ic36VxPinDP8oecz8ETt41OAbDhCzejs49Zp068u0VSJKnnn-8ewPFy5MV4sV6lbAALDBG94YcK_VIIEKizWyPLEVpZMmmvZRkJBB0b3Bad_E6xbfuBxpc7b_zu3N1WpicGo3DTxUs8jPvjR85GLM8i0MVzV68/s1710/image_2026-04-20_09-46-11.png
ការដោះស្រាយគ្នាដោយសន្តិវិធីនេះស្រាប់តែគេបានឃើញអ្នកនាង ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមបានចែករំលែកការបង្ហោះរបស់កញ្ញា ញឹម ច័ន្ទថន ជាមួយនឹងពាក្យក្តៅគគុកមួយផ្តាំទៅតារាកំប្លែងម្នាក់។ អ្នកនាង បានសរសេរថា«ចុះតារាកំប្លែងដែល Live ដៀលគេ ថាគេមុខដូចពួកបែកថ្នាំ ដៀលគេមុខដូចពួកកើតអេដស៍ មុខដូចពួកកើតរោគ ហើយដៀលជេរអ្នកចូលខមមិនដោយគ្រាន់តែគេសួរមានរឿងអីសោះ ស្រាប់តែជេរគេដៀលគេភ្លើហៅគេងែងពេញៗមាត់ ទាំងគេខមមិនសួរស្រួលបួលសោះ គិតយ៉ាងម៉េច»? ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwAenThMce0ZFc7ayaPcY0hB7bozo38_LRx8gcA3LF0ClDOB9VYzgzMrUlLGjpoi87R4OgjKzNX9VWNDXSC8e9pzSNClcd4_coPv-zGuTvky4XRiLXfN70IhhENN4QModdpuUqceCHteNoVBuSFCPFNM_LAyXrWyp_hdZTHW_2rDtpTH2RR5PNllQGI8Q/s2048/image_2026-04-20_09-46-14.png

អ្នកនាង ចន ច័ន្ទលក្ខិណា បន្តទៀតថា «គាត់ជំពាក់លុយគេអត់សង គឺ គាត់ខុស តែ នេះជារឿង បុគ្គលនិងបុគ្គល ហេតុអ្វីយើងជាអ្នកដទៃបែរជា Bully មើលងាយរូបសម្រស់គេ ? កុំភ្លេចថាអ្នកនិយាយប្រដូចមនុស្សទៅអ្នកជំងឺអេដស៍ គឺ អ្នកកំពុងញុះញង់ឱ្យមានការរើសអើង ល្បីតិចតួច ឈ្លើយ ហើយ ខ្មឺត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfbyuU-PqR3K1ioH_krVXipDKzJF5btAKGjC1650DBsY5uwLrA9yy4iPvHGdpOanltToCpGqIPAq0PRk0zRgIDs4txQRd5dVPa9cXb9z5WEMeewF9qWW3dkPRTSqSGIso005tASM4oxLhUmxYqKBYvxJPh38ZPibvWjDxVPT6hPCfT3z9boN_d_05W0aU/s778/image_2026-04-27_08-23-49.png

ការបង្ហោះសំណេរខាងលើរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឱ្យមនុស្សជាច្រើនកំពុងចង់ដឹងថាតារាកំប្លែងម្នាក់នោះគឺជានរណា៕