Home ព័ត៌មានជាតិ កម្ពុជាមានយុវជនដែលជាប់កាតព្វកិច្ចយោធារហូតដល់៣០ម៉ឺននាក់ក្នុង១ឆ្នាំ

កម្ពុជាមានយុវជនដែលជាប់កាតព្វកិច្ចយោធារហូតដល់៣០ម៉ឺននាក់ក្នុង១ឆ្នាំ

104
0

យោងតាមប្រសាសន៍របស់សម្ដេចធិបតី យុវជនដែលនឹងត្រូវចូលបំពេញកាតព្វកិច្ចយោធារបស់កម្ពុជា អាចមានរហូតដល់ ៣០ម៉ឺននាក់ក្នុង១ឆ្នាំ ប៉ុន្តែការជ្រើសរើសមិនមែនកំណត់យកយុវជនទាំងអស់ក្នុងពេលតែមួយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoZV0uVTMwem1iSoCds_rfHGafjsGDFQFEfKyQT2tdaof3oXUgevZXCT4U39u3peaLXgoeInDS7AIWdJ6UCv2Xb7JV38_95DIsDm9QlBLut4WAsOJKKav9H1JUMzdjMQ-sxlVP62SRJyEW2ei_8hpSSd1HBc9zI7x83l0oKZJqHNbriTh_tiwvyvliVaI/s1139/photo_2026-04-27_10-41-39%20(4).jpg
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ កម្ពុជាមានយុវជនប្រមាណជាង៣០ម៉ឺននាក់ដែលឈានដល់អាយុ១៨ឆ្នាំ និងអាចស្ថិតក្រោមច្បាប់កាតព្វកិច្ចយោធា។ ដូច្នេះរដ្ឋាភិបាលមិនអាចរើសយកម្តងទាំងអស់បាននោះទេ ពីព្រោះវាចំណាយច្រើន និងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHlkaWAGP_TpX-28kd7UTH9WmZh1KDqevSBvAYartNUAES9krDhzT52KKAu9uyWk7b6fTSxhFKz3mvNBh8uB2VvyvKDger-Ipgcn9HXJKIehYSLOY3Buj0iiqEfpXA44wwu5GYF46uyrO9husz0lpDijgyvOksIWmSYjO4xV0lx9rH1Xu5cQSbAWAMwdM/s1024/photo_2026-04-27_10-41-39%20(2).jpg
ក្រៅពីលើកឡើងពាក់ព័ន្ធនឹងចំនួនយុវជនដែលត្រៀមនឹងចូលបំពេញកាតព្វកិច្ចយោធាដូចខាងលើនេះ សម្ដេចធិបតីក៏បានលើកឡើងពីវិធីសាស្រ្តកេណ្ឌពលទាហានថ្មីៗផងដែរថា រដ្ឋាភិបាលកំពុងពិចារណាក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាទាំងស្ម័គ្រចិត្តនិងចាប់បង្ខំ។ ដោយជាជំហានដំបូងរដ្ឋាភិបាលនឹងអនុវត្តនីតិវិធីតាមរូបមន្តស្ម័គ្រចិត្ត ប៉ុន្តែក្នុងករណីដែលចំនួនអ្នកស្ម័គ្រចិត្តមិនគ្រប់គ្រាន់ រដ្ឋាភិបាលនឹងអនុវត្តវិធានការចាប់បង្ខំវិញម្ដង ដើម្បីបំពេញចន្លោះតម្រូវការកងទ័ព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsO1xAPNlYddFskvHCIIppi79A5iLE_LpyOFfe0GJ5F4WdhkUIxAkkp0z48rrAxUjpAMxPL-meFQTO7N4UhvZcS8KnA8nRjHoQId6-u5eLs67HTu5fKTi1CUDHSoacxNt25nDN3i4Vldd7MiPawbleJdnGNL-C3zrrey-vK0qtlqXu79M5uImj6oLlGmk/s1280/photo_2026-04-27_10-41-39%20(3).jpg

ក្នុងន័យនេះបើតាមការពន្យល់របស់នាយករដ្ឋមន្រ្តី ការអនុវត្តច្បាប់កាតព្វកិច្ចយោធាមិនត្រឹមតែមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែអាចផ្ដល់ផលប្រយោជន៍យ៉ាងទូលំទូលាយដល់សង្គម។ តាមច្បាប់កាតព្វកិច្ចនេះ យុវជនដែលបានឆ្លងកាត់ការហ្វឹកហាត់ក្នុងជួរកងទ័ពរយៈពេលពីរឆ្នាំតាមបទប្បញ្ញត្តិច្បាប់នឹងបានទទួលវិន័យ សីលធម៌ និងភាពទទួលខុសត្រូវ ដែលអាចជួយកាត់បន្ថយបញ្ហាយុវជនទំនើងក្នុងសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDEFCSg2K10XFtpdP8Si9UdzEbIxK6iWf1DQLXcZph21elc1x2WM6jrrOg1SNqnEjBy_xmFU_Dh7v43lqcSPXiPXUHi4fOCJZKKHpfQqCIHb0KXht9vbKz8oc_qNPNspt_PrYEddT00A2tEFu2GD1OWry0O9cwhcSs_yZSYBtrrAHGHxMslgDMc05Ijm4/s1280/photo_2026-04-27_10-41-39.jpg

ក្នុងនោះផងដែរ សម្រាប់អ្នកដែលបានហ្វឹកហាត់រួចរាល់ ទោះបីជាមិនត្រូវបានជ្រើសរើសឱ្យធ្វើកងទ័ព ប៉ុន្តែពួកគាត់បានក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ៤៥ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfRUMlySDp_1K2tJbcT3Ll7JErkJuv8RaJ2TNjBpZPNMeV2TDvpLseyf4mUfkomxcBtg43J3p8LyZza6fYaWzv10htLeD8epR7b9O_NWlJvGQIrBJ8j5toGuq5_jQUG8MGWPV7KJ5rM-91W34vQzlh9w7ziWh1nvxna6mN1kfFWHdikmRXhkzuLlsJzDo/s1280/photo_2026-04-27_10-41-40.jpg

សូមជម្រាបថា បច្ចុប្បន្នសេចក្ដីព្រាងច្បាប់ស្ដីពីការបំពេញកាតព្វកិច្ចយោធា ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅសភារួចរាល់ដើម្បីត្រួតពិនិត្យ ក្រោយទទួលបានការអនុម័តដោយគណៈរដ្ឋមន្ត្រី។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំតាមការកំណត់នៃច្បាប់ ខណៈស្ត្រីអាចចូលរួមតាមការស្ម័គ្រចិត្ត៕