Home ព័ត៌មានជាតិ ជនជាតិចិនច្រើននាក់នាំគ្នាតវ៉ាបិទផ្លូវមុខធនាគារជាតិ ដើម្បីទាមទារដកប្រាក់ពីធនាគារ “ហួយវ័ន”

ជនជាតិចិនច្រើននាក់នាំគ្នាតវ៉ាបិទផ្លូវមុខធនាគារជាតិ ដើម្បីទាមទារដកប្រាក់ពីធនាគារ “ហួយវ័ន”

105
0

កកស្ទះចរាចរណ៍អស់រាប់ម៉ោង! ជនជាតិចិនជាច្រេីននាក់ផ្ទុះការតវ៉ាបិទផ្លូវនៅមុខធនាគារជាតិ ដោយទាមទារឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងធនាគារ Huione & H Pay ដេីម្បីដោះស្រាយយកលុយពួកគាត់មកវិញ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលជាខ្លាំង កាលពីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIX6D2KVUC5thdhgEhunGfzX-0oOKLYzP_s1F-mtxVanS6m3bT_YO6-2aQxUu-caG7b7vXSG4RfkKQCDxYJu6DoQ29OY6xao53dzE71znPgAsnwcsw9622HgCb2ZwCyOS7dwzgLzBGeDKi2u56-KE_UrnGmKQnAwhH8IU31EoHIJ1XFQ_7BSAfEkEwFRQ/s1280/photo_2026-04-25_16-30-41.jpg
យោងតាមការសាកសួរពីប្រភពដែលបានដឹងអំពីមូលហេតុនៃការតវ៉ានេះបានឲ្យដឹងថា ជនជាតិចិនទាំងនេះគឺជាធតិថិជនរបស់ធនាគារ Huione & H Pay ដែលត្រូវបានធនាគារជាតិនៃកម្ពុជាដកអាជ្ញាបណ្ណធ្វើប្រតិបត្ដិការ ជុំវិញសកម្មភាព ចរាចរ ទិញ លក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលមិនត្រឹមត្រូវ។ ការប្រមូលផ្ដុំគ្នាតវ៉ារបស់ជនជាតិចិនទាំងនេះ ធ្វើឡើងដើម្បីស្នើសុំអន្តរាគមន៍ពីធនាគារជាតិដកប្រាក់ត្រឡប់វិញ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoHBHz2llC6QUDEtLLBYZBND4qVZJOISjb4cQ6buCaKSeCrbDySCecNHOcmMgkO_chskM1vBvfozlkmuO5ABbf1WFkQuACFz86o5Tp6UeDzL5gum0dUTIrOCpMeNXgqh9AK8Au2CYi2SYnWOGNAHkPmeQQ0Qi3hS3J1qvWN-Lyq7GcOx4l9d91K79-9RQ/s590/photo_2026-04-25_16-30-42.jpg
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅដល់ទីតាំងខាងលេី និងបានឲ្យជនជាតិចិនទាំងនោះ ធ្វេីការបេីកផ្លូវឡេីងវិញផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDsh3uHA-bYjkZOj4S8Qg2Ga91naB-LtS5iNg92CiF6ILy1cAlB9eD7_r-6FjpGdYM9HwcLcs_yaSIlBhf_NAgg95G-Yg4UEk7jE9qiuxmypc2wGazjWmLNNiwnZu2qurHYTpd5JI1VB-mSJ6NGxRC7gJBnS1yRlVxwjYKHFxxpVqZ6lmiNJApDFhFofI/s1050/photo_2026-04-25_16-30-43%20(2).jpg

គួររំលឹកឡើងវិញផងដែរថា ធានាគារ ហួយវ័ន ផេ (HUIONE PAY PLC. ) ត្រូវបានធនាគារជាតិនៃកម្ពុជា ដកហូតអាជ្ញាបណ្ណលែងឲ្យបន្តប្រតិបត្តិការនៅកម្ពុជា តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយបានបញ្ជាក់ថា ក្រុមហ៊ុននេះបានបំពេញនីតិវិធីជម្រះបញ្ជី និងបញ្ចប់កាតព្វកិច្ចស្របច្បាប់រួចរាល់។ ក្នុងន័យនេះរាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល(ដែលក្នុងនោះរួមមានអតិថិជនផងដែរ)របស់គ្រឹះស្ថាននេះ ត្រូវបានបំពេញចប់សព្វគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTW6AM7J-CydlGAvuOORSaQWJ82swPa98Q7z56u1d7VghtWew-1cOyeYTcUokgOW0ijQDRePPJZqkfyApeD4Zn3GiVA2luWFJmFK2uueiSGgcJX_fPcPqPsaGx7xUkdF8fKFsO4xOIS4fmnQXYsdCRurPGPuCFgmZdOttAOHKvCFb-_Dx9aNPLJnnVD4k/s1024/photo_2026-04-25_16-30-43.jpg
តែទោះជាយ៉ាងណាក៏ដោយ ធនាគារជាតិបានក្រើនរំឭកឱ្យសាធារណជន និងគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូទាំងនេះ ដ្បិតថា មកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្ដល់សេវាពាក់ព័ន្ធ នឹងទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ៕