នាដើមខែមេសា ឆ្នាំ២០២៦នេះ នាវាចម្បាំងរបស់រុស្ស៊ី ២គ្រឿង បានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។
ក្នុងអំឡុងទស្សនកិច្ចនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបង្ហាញក្ដីអះអាថា៖ “រុស្ស៊ី នឹងបន្តជួយគាំទ្រកម្ពុជា ពាក់ព័ន្ធនឹងវិស័យយោធា”។
នាយឧត្តមសេនីយ៍ ទៀ សីហា ស្នើឱ្យរុស្ស៊ី ជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតដល់កម្រិតមួយ ដែលអាចឈានដល់ការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត។
កម្ពុជា និងរុស្ស៊ីមានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាយូរអង្វែង ក្នុងនោះចាប់តាំងពីឆ្នាំ ២០១១មក មាននាវាចម្បាំងរុស្ស៊ីសរុបចំនួន ១៨គ្រឿងបានចូលចតនៅកម្ពុជា។
គួរបញ្ជាក់ថា កម្ពុជា និងរុស្ស៊ី ធ្លាប់បានសន្យាគ្នារួចមកហើយ ដោយរុស្សុីនឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសវិស័យយោធាបន្ទាប់ពីវិបត្តិកូវីដ-១៩៕










