Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីចង់ធ្វើតាមអ៊ីរ៉ង់ ដោយឱ្យនាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Malacca ត្រូវបង់ប្រាក់

ឥណ្ឌូណេស៊ីចង់ធ្វើតាមអ៊ីរ៉ង់ ដោយឱ្យនាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Malacca ត្រូវបង់ប្រាក់

117
0

បន្ទាប់ពីឃើញអ៊ីរ៉ង់ប្រកាសប្រមូលប្រាក់ពីនាវាដឹកប្រេងឥន្ធនៈ និងទំនិញផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ឥណ្ឌូណេស៊ីក៏ចង់ធ្វើតាមអ៊ីរ៉ង់ដែរ ដោយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីលើកឡើងពីគំនិតតម្រូវឱ្យនាវាដែលឆ្លងកាត់ច្រកសមុទ្រ Malacca ត្រូវតែបង់ប្រាក់ ប៉ុន្តែក៏ផ្លាស់ប្តូរគំនិតនេះវិញ បន្ទាប់ពីម៉ាឡេស៊ី និងសិង្ហបុរី ជំទាស់ ដោយលើកយកហេតុផលកត្តាច្បាប់ និងទីតាំងភូមិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbibrcbnP0MiVYnPiMVzWWLWenWbHT57ORh-kzwU6EvxBLXECwkMrFs3Vl-E19vrdeq8qDAuSkpmHKJpV1NIWdA5qttbBaRjPKLed9YHOeyftkdZQ2hyphenhyphenTgoyR54fKIokJEjKd1Yc4meQQmAZic-T2e6mkAzATwlTTZ9Uw9ZQ56OdapIgI8Diatx8FFP6d/s1280/photo_2026-04-24_08-31-16%20(3).jpg
វាបានក្លាយជាប្រធានបទថ្មីជជែកគ្នាក្នុងតំបន់ បន្ទាប់ពីឥណ្ឌូណេស៊ីមានគម្រោងប្រមូលប្រាក់ពីនាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Malacca ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរបស់ពិភពលោក ។ ម៉ាឡេស៊ី និងសិង្ហបុរី បានប្រឆាំងនឹងគំនិតនេះថា ឥណ្ឌូណេស៊ីមិនអាចប្រមូលប្រាក់ពីនាវាបានទេ ដោយសារវាពាក់ព័ន្ធនឹងកត្តាច្បាប់ និងនយោបាយអន្តរជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr8ZZR_wsQ1HVskgfMiTMW7h1Bw2OyHNCGXzgwjQDkF8dBs8KH004lrswbn2JveZC8AgCLjlkhxfmsBhaRhGCC7Qm2oTIOPPOU3o8BBeo0NptWXtrCSPTR8RUd_c1tXjCrCd4qFQ1jokA-tH-2rGZ2idQkHGLeCrRIUEvOiaUfR4hjVpLzaX3qEbJ9ZOR0/s1026/photo_2026-04-24_08-31-16.jpg
ការប្រមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Malacca គឺជាការស្នើរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa ក្នុងអំឡុងពេលលោកចូលរួមសិក្ខាសាលានៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២២ ខែមេសា ។ លោកថា ឥណ្ឌូណេស៊ីគួរតែប្រើប្រាស់ប្រយោជន៍ពីច្រកសមុទ្រ Malacca ដែលជាទីតាំងថាមពល និងផ្លូវភ្ជាប់ពាណិជ្ជកម្មលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSkSQtvD05ByL5tZpRzPZDrspjdKpcbJTkRFTIjtX7zRcsFoT0zo7gzNJbeYxY9TLHCUm9jslPNZYFz1CBswsO2ifEfYOrVnX0DqI379bdC0hRWInE0YtbXqJfRPZkojjKbMFzOamWtZExdIa4cu5gamVZt9pCwdzX29-bxUismK4qvHLmRyc-vBK5S1Hq/s660/photo_2026-04-24_08-31-15%20(2).jpg

លោកបន្តថា នាវាជាច្រើនបានឆ្លងកាត់ច្រកសមុទ្រ Malacca ដោយគ្មានការបង់ប្រាក់ តើវាសមស្របដែរឬទេ ដែលនាវាទាំងនោះអាចឆ្លងកាត់ច្រកសមុទ្រដោយសេរី? លោកចង់ឱ្យឥណ្ឌូណេស៊ីប្រមូលប្រាក់ពីនាវាឆ្លងកាត់ ហើយនឹងយកប្រាក់ទៅបែងចែកជាមួយម៉ាឡេស៊ី និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdlQXqOVoT4tKPXK5euaFdGInb1i2j0kAelCx2I2RAKNVCxObkqJJ5yMuRzLhJzEoXSemQmx0VJcSPZ24ruicrWTloziYNptDsvYkkkz1AwJMzmqDyWYno41J7Fr1ECENC6i6F1ByCRX-TrY7CbE4eOhdoYdynJXYRPpWMXvusRKi9psOImGRPWRovKxPy/s1200/photo_2026-04-24_08-31-15%20(3).jpg

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានលើកឡើងពីអ៊ីរ៉ង់ ដែលប្រកាសប្រមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលស្ថានការណ៍ថាមពលតានតឹងលើពិភពលោក ។ បន្ទាប់ពីឥណ្ឌូណេស៊ីចង់ប្រមូលប្រាក់ដូចអ៊ីរ៉ង់ ម៉ាឡេស៊ី និងសិង្ហបុរី ដែលជាមានព្រំដែនជាប់ច្រកសមុទ្រ Malacca បានជំទាស់យ៉ាងដាច់អលង្ការ ដោយសិង្ហបុរីថា នាវាប្រទេសនានាមានសិទ្ធិឆ្លងកាត់ច្រកសមុទ្រនេះ ហើយសិង្ហបុរីនឹងមិនសហការជាមួយឥណ្ឌូណេស៊ីទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCCQCkXJfgfvlPE1pD3cCeFPsm-yZtLtrijF2r0umRmjXdHHAwVGmd1ql4PDdsWnXn4CqyEte2LLxZqP87xaAObriYqsGAKu5Vxh01p1wGyhKj5_MvNHXCh8pRNgcNWQUjGUYaBJ1B4ayCZfNF2a1foWAYawtGn3jWjbOUMQT_DQ1OmMMPelkynSmJGE6V/s1280/photo_2026-04-24_08-31-15.jpg
រីឯម៉ាឡេស៊ីថា ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងច្រកសមុទ្រ Malacca មិនអាចធ្វើជាឯកតោភាគីបានឡើយ និងត្រូវមានការយល់ព្រមពីគ្រប់ប្រទេសពាក់ព័ន្ធ ។ បន្ទាប់ពីប្រទេសទាំងពីរប្រឆាំងបែបនេះ ធ្វើឱ្យឥណ្ឌូណេស៊ីបោះបង់គំនិតរបស់ខ្លួនវិញ និងទទួលស្គាល់ថា បើទោះជាឥណ្ឌូណេស៊ីអាចប្រមូលប្រាក់ពីនាវាផ្សេងៗ ប៉ុន្តែការអនុវត្តជាក់ស្តែង មិនអាចធ្វើបានដោយសារមានឧបសគ្គផ្នែកច្បាប់ និងទីតាំងភូមិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeq0a9TzAQeih6qWnyNnuCnmNGcjXA5H6dnmztwWOc6Kgn7Qeo_xZjwyJSJUe3COWIS40y455DMSMWajlLSBLzrrEL_8IkmuqZ9dKSArdmIUVa8sSh6IdXlpFDPUyNLnYFT2EwF3hWBpD_6LNQEd3mQ3z6835CGGRkSN9SNxDgmJ7Pj-mSW8pPdrQUZKED/s800/photo_2026-04-24_08-31-16%20(2).jpg
គួរបញ្ជាក់ថា ច្រកសមុទ្រ Malacca ស្ថិតនៅក្រោមគោលការណ៍អនុញ្ញាតឱ្យនាវាប្រទេសទាំងឡាយអាចឆ្លងកាត់ដោយសេរីស្របតាមច្បាប់អន្តរជាតិ ទើបធ្វើឱ្យឥណ្ឌូណេស៊ីមិនអាចទាមទារឱ្យនាវាបង់ប្រាក់ និងត្រូវមានការយល់ព្រមពីគ្រប់ប្រទេសពាក់ព័ន្ធ ៕