Home ព័ត៌មានអន្តរជាតិ ថៃសុំមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ

ថៃសុំមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ

141
0

មីយ៉ាន់ម៉ាបានបិទព្រំដែនជាមួយថៃជាឯកតោភាគីអស់រយៈពេលជាច្រើនខែ បើទោះជាថៃព្យាយាមចរចាជាច្រើនលើកសុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ចថៃកុំឱ្យដាំក្បាលចុះ ប៉ុន្តែមីយ៉ាន់ម៉ានៅតែមិនយល់ព្រម ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow និងក្រុមហ៊ុនឯកជនថៃ បានធ្វើដំណើរទៅចរចាជាមួយលោក Min Aung Hlaing ប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញជួយស្តារសេដ្ឋកិច្ចថៃ ប៉ុន្តែមិនទាន់ទទួលការឆ្លើយតបពីមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qEA3d1KHE013T_jlvfQC9RMm5cTFnIr8KRKL90yYIE0nUEgiAv_sKAMuKRtucO4s9Dr8Vx4nR-1L5LaU3kt48ljiu2UF9NS1gRXhhIPqq43e-VdYBWBrR_Mfn8ijBosAjt9C9m4z-Pdd5RnVvgrJOI_sICAUkGZcaRv5xrW16e2-9Zb4SKOyjVESiz0D/s1280/photo_2026-04-23_07-39-40%20(2).jpg

នៅថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បានផ្តល់សម្ភាសន៍ពីទីក្រុងណៃពិដា ប្រទេសមីយ៉ាន់ម៉ា ថា លោកបានចរចាម្តងទៀតសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបើកព្រំដែនធ្វើពាណិជ្ជកម្មជាមួយថៃឡើងវិញ និងបញ្ឈប់ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ។ ការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាលើកនេះ គឺមានគោលបំណង៣ចំណុច រួមមាន ៖ ១-បង្ហាញក្តីរីករាយដែលមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលថ្មី ២-លោក Min Aung Hlaing ត្រូវបានជ្រើសតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ា និង៣-ការផ្លាស់ប្តូរដ៏សំខាន់ឈានទៅរកសន្តិភាព និងការផ្សះផ្សាជាតិ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានសុំឱ្យមីយ៉ាន់ម៉ាជួយសហការសន្តិសុខព្រំដែន, ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបង្ក្រាបការជួញដូរគ្រឿងញៀនរវាងប្រទេសទាំងពីរ ព្រមទាំងឱ្យមីយ៉ាន់ម៉ាជួយថៃកាត់បន្ថយការបំពុលលើអាកាស និងទឹក ។ គោលបំណងសំខាន់បំផុតក្នុងការធ្វើដំណើរទៅមីយ៉ាន់ម៉ាលើកនេះ គឺចរចាឱ្យមីយ៉ាន់ម៉ាបើកព្រំដែនជាមួយថៃឡើងវិញដើម្បីធ្វើពាណិជ្ជកម្ម ពីព្រោះសំខាន់ណាស់សម្រាប់ជួយស្តារសេដ្ចកិច្ចថៃកុំឱ្យធ្លាក់ចុះ ខណៈកន្លងមក ពាណិជ្ជកម្មនៅព្រំដែនស្មើរហូតដល់៨០% នៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdiJ67nUewwuE9mOLVJTb6W97O6JwvJk6-65NKBQr24b-ANvdU4Y7qzAFJ497f_ha7enrWVk_vqti3iKFXZfq_0-Jz4xPC9bkR5clVAotxD28ebsnVDXD9enGNMWOM1xyZnHZBUJ3VttzXqioZGpMSg3CicQJpBvlwOp6JILgZvppc-T6wic0Y2EjRcoX7/s1280/photo_2026-04-23_07-39-40.jpg

លោក Sihasak បន្តថា ថៃចង់បំពេញតួនាទីក្នុងនាមជាប្រទេសសមាជិកអាស៊ានដើម្បីសន្តិភាព និងការផ្សះផ្សានៅមីយ៉ាន់ម៉ា ហើយថៃរីករាយដែលរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ាប្រកាសលើកលែងទោសអ្នកនយោបាយ ជាពិសេស ការលើកលែងទោសអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ។ លោកក៏បានពិភាក្សាពីការកាត់បន្ថយភាពតានតឹងនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ ដោយគាំទ្រឱ្យអាស៊ាន និងអង្គការអន្តរជាតិជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTxel2kutapnq4N_96askewzU_IIP-Gb7OTVKdVHgogc2S733RZK2mK3iHeOs8YdQOYTldJrKADLo3IfP0dZhUDRvj5pVXN_98PQOiGWFDjxQ2YAbM9qC_T4OECv_7Y22xQl52c3hQhzL8D7hgDq2QMwLQ1wrfh_Dv6hqj8QRhXi97nTcnu5UsnDQVjdZW/s1280/photo_2026-04-23_07-39-41.jpg
លើសពីនេះ លោកសុំឱ្យមីយ៉ាន់ម៉ាកាត់បន្ថយ ឬបញ្ឈប់ការប្រយុទ្ធគ្នានៅព្រំដែន ពីព្រោះបណ្តាលឱ្យគ្រាប់បែកធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់ ។ កន្លងមក មន្ត្រីកងទ័ពជាន់ខ្ពស់ថៃបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដើម្បីចូលរួមប្រជុំជាមួយកងទ័ពមីយ៉ាន់ម៉ាពិភាក្សាពីរឿងសន្តិសុខព្រំដែន ហើយថ្ងៃខាងមុខ ថៃនឹងធ្វើឱ្យជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកងទ័ពប្រទេសទាំងពីរជជែកពីបញ្ហានេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAc0_AMNfln37ryZ71n2YxUeD2ujdabUu5BTr7XtZCzTexmkTnhD1uA5-e-HdLJ__GqYzBR3CIT8x9-5aJLrt3JrKrd3Uva8D6zhL84Hu11u28ytt2Xho21RCh64GVJGo387_HRb_smkAsJNvwI7xG5qndlHMV03jrTG6coabDryJ280PPxv0eaeWR1STF/s1280/photo_2026-04-23_07-42-06.jpg
ក្រៅពីសុំឱ្យមីយ៉ាន់ម៉ាបើកព្រំដែនឡើងវិញ លោកក៏បានសុំឱ្យមីយ៉ាន់ម៉ាជួយកាត់បន្ថយធូលីកខ្វក់ PM 2.5 នៅប្រទេសថៃផងដែរ ដោយលោកថា មីយ៉ាន់ម៉ា និងឡាវ គួរតែជួយសហការកាត់បន្ថយធូលីកខ្វក់នៅប្រទេសថៃ ពីព្រោះជាបញ្ហាត្រូវដោះស្រាយបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyhtz4_QUtiUR9tuK2fje1674A6-_rIK3hsQPn_hqjAIjkq__IesNiOqEEZVam088Nw1xOsHn3tlAPJbXVWCEgiFQvlzFSxFemA1mh9KMcsQr1Zs3SA92Owots6aTCOguYTgfKALzYObsuAfHyh_PbBkVpd8AkTKHLMkJtjs4WDweWXIwXgwmiGmT6qff-/s900/photo_2026-04-22_15-52-07.jpg
គួរបញ្ជាក់ថា លោក Sihasak និងក្រុមហ៊ុនឯកជនថៃបានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីចរចាជាមួយលោក Min Aung Hlaing ប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា សុំឱ្យបើកព្រំដែនដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ការវិនិយោគ បន្ទាប់ពីមីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគីបណ្តាលឱ្យរាំងស្ទះដល់ការនាំចេញទំនិញថៃ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបរឿងបើកព្រំដែននៅឡើយទេ ៕