ជាការសម្រេចចិត្តនៅនាទីចុងក្រោយ មុនពេលបទឈប់បា.ញ់ចាស់ផុតកំណត់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បាននិយាយថា លោកនឹងពង្រីកបទឈប់បា.ញ់ជាមួយអ៊ីរ៉ង់បន្តទៀត ដោយលោកមិនបានបញ្ជាក់ពីពេលវេលាផុតកំណត់នោះទេ ពោលគឺរងចាំការចរចាដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។
យោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃពុធ ទី២២ មេសា លោក Trump បានប្រកាសថា បទឈប់បា.ញ់ថ្មីនឹងបន្តរហូតដល់អ៊ីរ៉ង់ដាក់សំណើជាផ្លូវការមកកាន់អាមេរិក ហើយការពិភាក្សាត្រូវបានបញ្ចប់ “តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត។” លោក ត្រាំ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើងស្របតាមសំណើរបស់ប៉ាគីស្ថាន ដែលបានសម្របសម្រួលការចរចាសន្តិភាព «ដើម្បីផ្អាកការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់រហូតដល់មេដឹកនាំ និងតំណាងរបស់អ៊ីរ៉ង់អាចរកបានសំណើររួម»។
ចលនានេះ បានបន្ធូរបន្ថយការភ័យខ្លាចភ្លាមៗនៃជម្លោះដែលគេគិតថាអាចនឹងងើបឡើងវិញ និងផ្តល់ពេលវេលាបន្ថែមទៀតដល់អ្នកការទូតដើម្បីឈានដល់កិច្ចព្រមព្រៀងទូលំទូលាយជាងមុន។ ទោះជាយ៉ាងនេះក្ដី បទឈប់បាញ់នេះនៅតែត្រូវបានគេរំពឹងថា អាចនឹងមានការផ្លាស់ប្ដូរបន្ទាប់ពីមតិយោបល់មុនៗរបស់លោក Trump ដែលបានបង្ហាញថាការបន្តគឺមិនទំនងនោះទេ ហើយលោកនឹងធ្វើយ៉ាងណាបិទផ្លូវអ៊ីរ៉ង់ឲ្យទាល់ច្រក។
.jpg)
យ៉ាងណាក៏ដោយ សម្រាប់អ៊ីរ៉ង់ ប្រសាសន៍របស់លោក Trump ហាក់ “គ្មានន័យខ្លឹមសារអ្វីនោះទេ” ហើយទីក្រុងតេអេរ៉ង់គួរតែឆ្លើយតបដោយសកម្មភាពយោធា នេះបើយោងតាមទីប្រឹក្សាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក។ នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ការគំរាមបិទផ្លូវរបស់សហរដ្ឋអាមេរិកគឺស្មើនឹង “ទង្វើសង្គ្រាម” និងបានរំលោ.ភលើបទឈប់បា.ញ់យ៉ាងជាក់ច្បាស់។
.jpg)
សូមជម្រាបថា ទោះបីជាមានការផ្អាកការប្រយុទ្ធគ្នាក៏ដោយ ប៉ុន្តែភាពតានតឹងគឺនៅតែមានខ្ពស់។ ជាមួយគ្នានេះ ការបិទផ្លូវយោធារបស់សហរដ្ឋអាមេរិក និងជម្លោះនៅតំបន់ច្រកសមុទ្រ Hormuz នៅតែជាបញ្ហាធំដែលមិនទាន់ដោះស្រាយបាន នេះមានន័យថាបទឈប់បាញ់អាចនឹងនៅតែមាន ប៉ុន្តែសន្តិភាពនៅតែស្ថិតនៅឆ្ងាយពីការធានានៅឡើយ៕










