Home ព័ត៌មានអន្តរជាតិ Trump បញ្ជាក់ថាលោកមិនចង់បន្ត «បទឈប់បា.ញ់» ជាមួយអ៊ីរ៉ង់ទៀតទេ

Trump បញ្ជាក់ថាលោកមិនចង់បន្ត «បទឈប់បា.ញ់» ជាមួយអ៊ីរ៉ង់ទៀតទេ

99
0

ទ្រនិចនាឡិកានៃគ្រាប់បែ.កកំណត់ម៉ោងកំពុងបង្ហាញសញ្ញាថាវាជិតដល់ពេលត្រូវផ្ទុះហើយ! បទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងដល់ទីបញ្ចប់ក្នុងពេលឆាប់ៗ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយថា វា “ពិតជាមិនទំនងទាល់តែសោះ” ដែលលោកត្រូវពង្រីកបទឈប់បា.ញ់ជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj82R967aYJfzi4ysiAUzHLz4yMhZe-5KVfvAyrg20pvKs0GK6u957J3Szytp4daBM9qYZ4ynAUSR2Mn_-HPNBsJ_tBHjsrkvZfAWCLjYFnWzyWHXq8ocI-ox7SaxEfAaNsqq6GgIvj-1kvaydv0NglYO23JlNDNVfBiwHjOMmD_oq6oE_iimJA1pET7nGk/s1280/photo_2026-04-22_08-45-12.jpg
ថ្លែងទៅកាន់ទីភ្នាក់ងារ Bloomberg លោក Trump បាននិយាយថា បទឈប់បាញ់នឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃពុធ ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន ហើយបានណែនាំថា ការវាយប្រហារយោធាអាចបន្តឡើងវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ លោកក៏បាននិយាយផងដែរថា ច្រកសមុទ្រ Hormuz នឹងនៅតែត្រូវបានរឹតបន្តឹងរហូតដល់កិច្ចព្រមព្រៀងចុងក្រោយត្រូវបានចុះហត្ថលេខា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkmbEJtkIEhk1T3xLSc86d-VB7j-2IOCKukcZOTHdMxLDCC055x-w0-6zKj3OP0AO_z6Fj8i3rQ6cke2464raB11-jnaekvs2y-Mh7dAX5aXHxg7k4dVgsGf1WMnOQdcxVA19udpa0lg0l1AGEBSHYsrhcYQS57mPLH-apWGngRdz8x2m_dJNhaKS2Y4Ct/s768/photo_2026-04-22_08-45-11.jpg
នៅពេលសួរថាតើលោករំពឹងថាការវាយប្រហារនឹងបន្តភ្លាមៗបន្ទាប់ពីនោះទេ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច លោក ត្រាំ បានលេីកឡេីងថា «ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ ខ្ញុំពិតជារំពឹងថា វានឹងកេីតឡេីង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLsTiSBzhDEnLG9QP8yqMIBj7sjlraVxJctd-s-whACZtog34hYDzKEiYOpQl4ctyFL5zc2lREJ_NijQhGxO8SYQVtBWMOWcwGpggEIKjxhfEJiytr0gyMdu0U5eGXIPygIXhWsYXEaR1KlfOCki-Y31ze-aFp2auWj2NeWUWHqhKmgYv7d_snsvWIhX4U/s730/photo_2026-04-22_08-45-12%20(2).jpg

គួរជម្រាបថា ច្រកសមុទ្រ Hormuz នៅតែជាចំណុចជាប់គាំងដ៏ធំបំផុតមួយនៅក្នុងការចរចាដើម្បីបញ្ចប់ជម្លោះនេះ។ នៅក្នុងបទសម្ភាសន៍មួយ លោក Trump បាននិយាយថា អ៊ីរ៉ង់ចង់បើកផ្លូវនេះវិញខ្លាំងណាស់ ប៉ុន្តែលោកនឹងមិនអនុញ្ញាតទេ រហូតដល់ការចរចាត្រូវបានបញ្ចប់។ ដូចដែលយើងបានដឹងមកហើយ ផ្លូវទឹកនេះចូលរួមជាចំណែកដ៏សំខាន់នៃការដឹកជញ្ជូនប្រេងសកល ដូច្នេះការរំខានណាមួយដែលបន្តអាចធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់នៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdA01-Qgu_DhCuMpAhWOI-SsjxxEDimGr_1ttwxZDhzuES9PQvIo3GTsJVxhGhV1rVpvHcDQXuWpk3El-WnLY127o9rkjiLQoVq5PZCDwHEWKUCjEXzFD_F7kJxYq86jXn5LUmxUlhj9ikgWIAjFFGR5BNR_QXsHUdx1HK7WN7jLnN3VaMtjQUQxpQr8pe/s1200/photo_2026-04-22_08-45-12%20(4).jpg

ទន្ទឹមនឹងនេះ ការចរចាសន្តិភាពដែលត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ហាក់មិនអាចទៅមុខរួចនោះទេ ព្រោះគ្រប់យ៉ាងនៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា។ មន្ត្រីអាមេរិកមួយចំនួនបានអះអាងថា ការចរចានៅតែត្រូវបានរៀបចំ ស្របពេលដែលភាគីអ៊ីរ៉ង់ឯណោះ បែរជាបញ្ចេញសញ្ញាផ្ទុយ ដែលធ្វើឲ្យការទូតមានភាពច្របូកច្របល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk1vEQlUS2qHg3mXm52Zt0KMOY3OSt1nWsq_TX4nKODXcSng-UJE4gffM4fwFkXJW9lsIHo3qktPjPP6F8n7O2a8WdAMoKgCXnv5C6JesiefZOJxvJCDFIKLgjSFCx_H79AF4E0YJBdNXhxJNGtDxKDnUy-81myn_8bHY3YWJ4xvptwPseixkWdsE5yBmj/s770/photo_2026-04-22_08-45-12%20(3).jpg
ជុំវិញបញ្ហានេះអ្នកវិភាគបាននិយាយថា ប្រសិនបើភាពទាល់ច្រកមិនត្រូវបានទម្លុះចេញក្នុងពេលឆាប់ៗនេះទេ តំបន់មជ្ឈិមបូព៌ាអាចប្រឈមមុខនឹងការកើនឡើងនៃប្រតិបត្តិការយោធាឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនៅមិនខាន៕