Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ បញ្ជាក់ថាខ្លួនគ្មានផែនការចរចាជាមួយសហរដ្ឋអាមេរិកបន្ថែមទៀតឡើយ

អ៊ីរ៉ង់ បញ្ជាក់ថាខ្លួនគ្មានផែនការចរចាជាមួយសហរដ្ឋអាមេរិកបន្ថែមទៀតឡើយ

97
0

សង្រ្គា.មទម្លាក់គ្រាប់បែ.ក និងការបំផ្លោងមីស៊ីលដ៏ខ្លាំងក្លាទំនងជាមិនអាចគេចផុតពីកើតមានម្ដងទៀតនោះទេ ដ្បិតក្តីសង្ឃឹមថ្មីៗសម្រាប់យន្តការការទូតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានទាត់ចោលសារជាថ្មី ដោយទីក្រុងតេហេរ៉ង់ បានបង្ហាញថាខ្លួនមិនមានផែនការភ្លាមៗសម្រាប់ការចរចាបន្ថែមទៀតជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ។ នេះបើយោងតាមពាក្យសម្ដីរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnLpldlNKVI3pa0br-PYbUi8GizqsEYL60mk2pgoc2enSqMBbfvKkBq093jxE-pv-lcjqslD-Z00WX3z3K2bBeV1HzJA2iD3gDa4LYTMIJ29MHf-BwvQnORb6XaanjP9SlNooUol6wzoEAjxu6uDpa0xRNWhC6rNFtf28yWA_HUxPa6Nd-Aqwt_da1pjdU/s1200/photo_2026-04-20_15-46-03%20(2).jpg
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដែលដកស្រង់ដោយ Reuters ការរំពឹងទុកសម្រាប់ការចរចាជុំទីពីរហាក់ដូចជាមានកម្រិតទាបខ្លាំង ពីព្រោះទីក្រុងតេអេរ៉ង់មើលឃើញការទាមទាររបស់សហរដ្ឋអាមេរិកថា មានកម្រិត “ហួសប្រមាណ និងមិនសមហេតុផល”។ មន្ត្រីអ៊ីរ៉ង់ក៏បានរិះគន់អ្វីដែលពួកគេបានពិពណ៌នាថាជាការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក និងសារផ្ទុយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBwoF4AuKZwRXWbec-Q-1uhHmsB_sALloXeAt9E2azJ2he5DtqK-uvEUc6w0bP5CwtKlWGATTdO345ZZnR7FP8hQdOHs8q5bJ3j6eQ4zINjfqxcft9yqPyc7Ht7__mEoDIaQk5SchSHI1ClYi5FaNF8lasjutRGfBqIi9n-IE7oguT3rhgOWN6T-DH8W6F/s1280/photo_2026-04-20_15-46-03%20(3).jpg
ឥរិយាបថនេះ ប្រៀបដូចជាការទះសហរដ្ឋអាមេរិកមួយកំភ្លៀង ព្រោះកាលពីថ្មីៗនេះលោកប្រធានាធិបតី ដូណាល់ត្រាំ ទើបតែបានប្រកាសថា មន្ត្រីអាមេរិកកំពុងរៀបចំសម្រាប់កិច្ចចរចាជុំថ្មីមួយទៀតនៅទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងប្រទេសប៉ាគីស្ថាន ដែលមានគោលបំណងទប់ស្កាត់ជម្លោះ ប៉ុន្តែមន្រ្តីអ៊ីរ៉ង់បែរជាត្រូវបានគេរាយការណ៍ថា នឹងមិនចូលរួមកិច្ចប្រជុំនេះជាមួយអាមេរិកឡើយ។

ក្រោយទទួលរងការបំបាក់មុខយ៉ាងដូច្នេះ លោក ត្រាំ បានបង្ហោះសារគំរាមកំហែងដ៏គួរឲ្យព្រឺព្រួច ជាមួយនឹងការព្រ.មានចំៗថាអាមេរិក នឹងបំផ្លា.ញរោងចក្រថាមពល និងស្ពានទាំងអស់របស់អ៊ីរ៉ង់ ប្រសិនបើពួកគេបដិសេធសំណើររបស់សហរដ្ឋអាមេរិកបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR-g4AM6XY9iJC1nyCs4PvEEizVmc_FlHmOgp2ggntkwobeRrPYMYRbJsqHZYnRA5Hu4TgxdgzCVOTpsfnwdZ-4mZRRVQopfcEVKuGcGcn5lKWLgG2ZPHA1QojVTLEBoWXMZVq8LUbHnT1cZ5aq2pHDPrCsFEBpvlpl0FleEKxjukG5Ieh_wKGLxLKHEtE/s445/photo_2026-04-20_15-46-03%20(4).jpg

ឧបសគ្គការទូតទាំងនេះ កំពុងបន្តរឹតបន្តឹងផ្លូវសមុទ្រ និងដាក់សម្ពាធយ៉ាងខ្លាំងលើកប៉ាល់ជាច្រើនដែលកំពុង និងបម្រុងធ្វើដំណើរឆ្លងងកាត់ច្រកសមុទ្រហ័រមូស ដោយអ៊ីរ៉ង់អះអាងថា សម្ពាធនេះនឹងបន្តរំខានរហូតធ្វើឱ្យខូចទំនុកចិត្តដល់ការសន្ទនានានា។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានជំរុញឱ្យអ៊ីរ៉ង់បើកផ្លូវដឹកជញ្ជូនឡើងវិញ ដើម្បីបំពេញតម្រូវការសន្តិសុខឲ្យកាន់តែទូលំទូលាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSFTXdoDhj86niOb_aSgDOa3w-xtslugLIJj20oOZDMEXyU30Tolr6DvfpoI2j16y0qch-ciuzgAwRcBsnIV32fwf9EH1E3NXnfSh5PUUVJdlerMs0nUIJNlVqn81Efs6S3HmG05zF11IiMGyQiHZDOkwY7zIKM6vJC7qkonkm0-idtGIHlHACzfahn8U/s1280/photo_2026-04-20_15-46-03.jpg

ទោះបីជានៅមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ក៏បាននិយាយផងដែរថា ការទូតនៅតែមានសារៈសំខាន់ ខណៈពេលដែលសង្កត់ធ្ងន់លើការមិនទុកចិត្តយ៉ាងខ្លាំងចំពោះទីក្រុងវ៉ាស៊ីនតោន។ អ្នកវិភាគនិយាយថា វោហាសាស្រ្តនោះមានន័យថា ការចរចាគឺជាតម្រូវការចាំបាច់ ប៉ុន្តែសម្រាប់ពេលនេះ ភាគីទាំងពីរហាក់ដូចជាកំពុងជាប់គាំងក្នុងភាពមិនប្រាកដប្រជាមួយ ខណៈទីផ្សារប្រេងសកលកំពុងតាមដានយ៉ាងដិតដល់៕