Home ព័ត៌មានអន្តរជាតិ ត្រូវចាំយ៉ាងតិច៣ឆ្នាំទៀត ទើបតម្លៃប្រេងអាចនឹងវិលត្រឡប់មកតម្លៃដើម ក្រោមមូលហេតុដូចខាងក្រោមនេះ!

ត្រូវចាំយ៉ាងតិច៣ឆ្នាំទៀត ទើបតម្លៃប្រេងអាចនឹងវិលត្រឡប់មកតម្លៃដើម ក្រោមមូលហេតុដូចខាងក្រោមនេះ!

74
0

អ្នកវិភាគនានាសន្និដ្ឋានថា ត្រូវរង់ចាំរយៈពេលយូរទៀតចាប់ពី៣ឆ្នាំ ទៅ៤ឆ្នាំ ទើបតម្លៃប្រេងឥន្ធនៈ និងហ្គាសធ្លាក់ចុះដូចក្នុងអំឡុងពេលមុនសង្គ្រា.មវិញ បើទោះជាអាមេរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងឈប់បា.ញ់រយៈពេល២សប្តាហ៍ឈានទៅចរចាបញ្ចប់សង្គ្រា.មក្តី ប៉ុន្តែកិច្ចព្រមព្រៀងនេះផុយស្រួយខ្លាំងណាស់ ។ តម្លៃប្រេង-ហ្គាសធ្លាក់ចុះបាន លុះត្រាតែនាវាផ្សេងៗអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការហាមឃាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX0CCp9xk4LfSCmakR7u2HG1s7kuh09J6zSs_af9jmVCnKmrZclsKi_oxpa_F_JTi1YsgIfFw1VossjM8SMLqTXa7ZQfoWhgveYTbAbbzODsX_ZG4gWmW1HUthRtOFlGwjgJtexZl10CyhsR-RO0BHcEOoJddirzhLH6pCIJdfbsBlXRwo2fyvZ3eDKuhH/s1280/photo_2026-04-20_08-23-13.jpg

អាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់អស់រយៈពេលជាង១ខែហើយបណ្តាលឱ្យច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងទំនិញដ៏សំខាន់លើពិភពលោក ស្មើប្រមាណ២០% ត្រូវបិទហាមនាវាផ្សេងៗឆ្លងកាត់ ។ ការបិទច្រកសមុទ្រនេះជំរុញឱ្យមានវិបត្តិថាមពលនៅទូទាំងពិភពលោក ជាពិសេស តំបន់អាស៊ី និងអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsJBNh55pA3ZYTccrsBVtLMQxldRW_rUxXVRROqPH23dNNXyn1v2TBcsBAsbueCliY67qUMRCcLquTU6X9-pMzCSYNZKaAgmNDVg9Cpit3GMHqbAhHd1UrTD7c26jS7MJMSGE9GsGfopMxuMOR0e_GzzB_ukVZGrX31ONc5Rij-k2FdyhujgxlZ1IiIJQO/s576/photo_2026-04-20_08-23-13%20(3).jpg

ទោះជាកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍រវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ ប៉ុន្តែអ្នកវិភាគសន្និដ្ឋានថា កិច្ចព្រមព្រៀងមានភាពផុយស្រួយយ៉ាងខ្លាំង ហើយប្រទេសនានាត្រូវរង់ចាំរយៈពេលជាច្រើនឆ្នាំទៀត ទើបតម្លៃប្រេង និងហ្គាសធ្លាក់ចុះវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghKWHNJrZByooO2ew-hk28vWgxBcmG20uMKM3GjVIJwGmWe7rYRT6yKXBacJ13mX8cvJn9kgKaRxtDbEfKaTx4D24O2eUVkSvvyxTl2lzvdlX-yuruLn7sJP_LCExrPAePKR-SgzkDQu11erefVtFWfXNpE2nuNTl4qs_pGKhMy1HXV1owLpitE6Ob_7Ia/s850/photo_2026-04-20_08-23-13%20(2).jpg

ក្រៅពីតម្លៃប្រេង និងហ្គាសកើនឡើង ពិភពលោកបានរងផលប៉ះពាល់ជាច្រើនទៀតដោយសារសង្គ្រាម រួមមាន ៖ ប៉ះពាល់វិស័យឧស្សាហកម្ម ជាពិសេស ការផលិតបន្ទះឈីប, ជីកសិកម្ម ខណៈបណ្តាប្រទេសនៅមជ្ឈិមបូព៌ាបាននាំចេញជីកសិកម្មច្រើនជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht21KtETiSxVVtkFp-qlhx5ip4dzf8Io7ksrD9saQF5m6UtmvzGOX-h8urMysIUK6xBvdyyVGsnxfG4_dBCDkdnR65O6xbr4gMfr_hPo0UyEn3msOhI_KHaMeBybz2OFIu5aQZb3f73Gygb1YBXzAJPGPXkdjin-EIX_GelxFPlaoNY1I7lRyvEtdU1Gi6/s1200/photo_2026-04-20_08-23-12.jpg

ផលប៉ះពាល់ទាំងនេះបានធ្លាក់មកលើពលរដ្ឋទូទាំងពិភពលោក ជាពិសេស ពលរដ្ឋនៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងអាហ្វ្រិក ដែលប្រឈមមុខនឹងការខ្វះខាតជីកសិកម្ម និងតម្លៃទំនិញកើនឡើងគ្រប់មុខ ។ សំណួរសួរថា តើតម្លៃប្រេង-ហ្គាសនឹងធ្លាក់ចុះវិញពេលណា ពីព្រោះអាមេរិកបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់រួចហើយ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGAuEq0EmQYqapv-BylyajY_AQ8FtKAFxXdO0htZ1nbQWapKu2In1dJk49zntsQ8X2VWEO_oLz2vjC9xLWmDCo6CVWzDnjyIA5t4fOc0E-WManoPHCfUojy4IKo2Qtn4vduMr4kurkPdWCByPeDI6QtxP785cehLnlatHgJc7CxnWfIn1Rw4sYfEu0ty9A/s1280/photo_2026-04-20_08-23-12%20(2).jpg
ទោះមានកិច្ចព្រមព្រៀងឈប់បាញ់ក្រោមលក្ខខណ្ឌឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឱ្យនាវាផ្សេងៗឆ្លងកាត់ដោយសុវត្ថិភាព ប៉ុន្តែដោយសារអ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរលើប្រទេសលីបង់ បណ្តាលឱ្យមនុស្សស្លាប់ជាង២០០នាក់ និងរងរបួសរាប់ពាន់នាក់ ធ្វើឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រនេះវិញ និងមានផែនការប្រមូលប្រាក់ពីនាវាឆ្លងកាត់ ។ ដូច្នេះ តម្លៃប្រេង និងហ្គាស អាចនឹងធ្លាក់ថ្លៃក្នុងរយៈពេលយូរទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUXzpl2qtd38z1gxy5eDLRhPVMvhRF4ocKavkLCEo3-vA8QKUHssFseZzpW702OYVAcMR5O7tp7Oq-k12rvaY8SeSmSb82Bi1sVaJNOeCRJLdVibY50D5FJg9a_DhopWQXE_NeBnyMIaGbfRubQX66qDcQmR1rnvhlozzQdjSvDiGD4sdHzNFyb2GH4emC/s980/photo_2026-04-20_08-23-18.jpg
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុង Truth Social កាលពីថ្ងៃទី៩ ខែមេសា ថា អ៊ីរ៉ង់មិនគួរប្របមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ទេ ប្រសិនបើអ៊ីរ៉ង់ចង់ធ្វើបែបនេះ គួរតែបញ្ឈប់ភ្លាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiM-kATYKrFsY97q3bhP5kvJxooRYhcKG6a2vHHC8nW4YvKphVdgX6UPF5m_O8d1A55kDDTgxu-AfRMrgnwRPm1Htq41JrDorKxWyMlxnPtBlZsx8ksPWWsT7UVjjRHOl9a2Rr5y1ECSSL3cE9FbTYhEu3-V9rwMEj9Ecf7OvVp1c5o5I3kFMXA8CbAgn3/s1280/photo_2026-04-20_08-23-14.jpg

តាមសេចក្តីរាយការណ៍ គឺអ៊ីរ៉ង់មានផែនការឱ្យនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបង់ប្រាក់ប្រមាណ ២លានដុល្លារក្នុង១គ្រឿង ដែលអ្នកវិភាគមើលឃើញថា ការបង់ប្រាក់របស់នាវាឆ្លងកាត់ច្រកសមុទ្រមិនប៉ះពាល់ដល់តម្លៃប្រេងកើនឡើងទេ ប្រសិនបើមិនចង់ឱ្យតម្លៃប្រេងកើនឡើង លុះត្រាតែនាវាអាចដឹកប្រេងឆ្លងកាត់ច្រកសមុទ្រនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihbr8vE3xs3xMp8J03VvNpEe5UtMw9V4Gnc9iDbO6GbBLVVPCxzkKCJIPt91Q3fkNsO25xp0tdOtpVfvje-uKEV30ZqmUpynmHpD0J0HQEoi2RrRaf3t4q3hImSF7hvV4GnKLYVYQny9RWfeF2T9_iqMTLLV52_3qGgBiDA4zGQd6c-KFZRa-mRnvX_JrX/s1280/photo_2026-04-20_08-23-14%20(2).jpg

គួរបញ្ជាក់ថា តម្លៃប្រេងកើនឡើងធ្វើឱ្យពិភពលោករងផលប៉ះពាល់យ៉ាងខ្លាំង ពីព្រោះតម្លៃដឹកជញ្ជូន ទំនិញ អាហារ និងសេវាកម្ម ក៏កើនឡើងដែរ ទោះជាប្រទេសមួយចំនួនបានបញ្ចេញប្រេងបម្រុងក្នុងស្តុកក៏ដោយ ។ ស្ថានការណ៍ពិភពលោកពេលនេះ គឺឈានចូល «វិបត្តិទំនិញសកល» ដែលបណ្តាលមកពីតម្លៃថាមពលកើនឡើងប៉ះពាល់គ្រប់ប្រទេស ៕