Home ព័ត៌មានជាតិ អ្នកជំនាញសុខភាពដាស់តឿនការលេងទឹកចូលឆ្នាំពេលអាកាសធាតុក្តៅខ្លាំងអាចដាច់សរសៃឈាមខួរក្បាល

អ្នកជំនាញសុខភាពដាស់តឿនការលេងទឹកចូលឆ្នាំពេលអាកាសធាតុក្តៅខ្លាំងអាចដាច់សរសៃឈាមខួរក្បាល

105
0

ការលេងទឹកពេលអាកាសធាតុក្តៅខ្លាំង ជាពិសេស នៅខែមេសា ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នទាំងការស្លៀកពាក់ ហូបចុក និងផឹកភេសជ្ជៈផ្សេងៗ ដើម្បីកុំឱ្យប៉ះពាល់សុខភាព រួមទាំងចៀសផុតពីការដាច់សរសៃឈាមខួរក្បាល ។ អ្នកជំនាញសុខភាពនៅប្រទេសថៃបានបង្ហោះសារដាស់តឿនពីការលេងទឹកចូលឆ្នាំក្រោមអាកាសធាតុក្តៅខ្លាំង ដែលសីតុណ្ហភាពកើនឡើងរហូតដល់៤១អង្សាសេ អាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលគ្រោះថ្នា.ក់ដល់ជីវិត ដោយសាររាងកាយមិនអាចសម្របនឹងអាកាសធាតុក្តៅ ព្រមទាំងណែនាំពីវិធីថែទាំសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW3jicQBlEmx-fKuO96nVXc_xOQDKziF_qlLyNqbqx9KUaDBDNARHA_DFT3PGAy3ITjGt0UYFnz4ETns2q8UPTsqkyX52IJI4wk1XGiIRXUJzMzkMtF3AiasYtJBY7fKvw5nqr9JVTiLSg2TtFlBB29C5H_moLM9UwYiiw4Ebnxtcy5Ovk7IU9LvWY2h6v/s1000/photo_2026-04-11_08-51-03.jpg
លោក Sonthi Kotchawat អ្នកជំនាញសុខភាពអះអាងថា ការលេងទឹកក្រោមកំដៅថ្ងៃខ្លាំងដែលមានសីតុណ្ហភាពចាប់ពី៣៦អង្សាសេ ទៅ៤១អង្សាសេ គឺធ្វើឱ្យរាងកាយខុសប្រក្រតីដោយសារត្រូវទប់ទល់នឹងសីតុណ្ហភាពខាងក្រៅកើនឡើងខ្ពស់ និងសំណើមមកពីសម្លៀកបំពាក់សើម ។ ពេលរាងកាយកំពុងស្ថិតក្រោមកំដៅថ្ងៃក្តៅខ្លាំង បន្ទាប់មក ត្រូវគេជះទឹកត្រជាក់ នឹងធ្វើឱ្យរាងកាយមិនអាចសម្របតាមការផ្លាស់ប្តូរសីតុណ្ហភាព ពុំអាចបញ្ចេញកំដៅបណ្តាលឱ្យក្តៅខ្លួន ឈឺក្បាលខ្លាំង និងត្រជាក់ញ័រខ្លួន ។

ការជះទឹកត្រជាក់ពេលស្ថិតក្រោមកំដៅថ្ងៃ នឹងជំរុញឱ្យសរសៃឈាមរួមតូចយ៉ាងឆាប់រហ័សឈានទៅដាច់សរសៃឈាមខួរក្បាល (Heat Shock) ខណៈសម្ពាធឈាមកើនឡើងធ្វើឱ្យវិលមុខ ញ័រទ្រូង និងបាត់បង់ស្មារតី ។ សីតុណ្ហភាពកើនឡើងលើស៤១អង្សាសេ រាងកាយកាន់តែពិបាកបញ្ចេញកំដៅ ហើយការនៅក្រោមកំដៅថ្ងៃលើស៤៥នាទី ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរាងកាយនឹងលែងដំណើរការ ។ បើនៅក្រោមកំដៅថ្ងៃរហូតដល់១ម៉ោង គឺប្រឈមហានិភ័យដាច់សរសៃឈាមខួរក្បាល ដូច្នេះ បើក្តៅខ្លួនខ្លាំង គ្មានញើស វិលមុខ ឬនិយាយខុសៗ គឺជាអាការៈដាច់សរសៃឈាមខួរក្បាលដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbBiiOvc6ymssJhiY2f5Xqvt94RI7PybmYSLWiqf-j0GEWIz75kcUFJA_FTvbEHADH4H6jm8YiRDG3J6ScullY1ILlYKJB8e_7we2yv23iD1HVYTllb4hV6aDruxg03cos0KMyHzU6lHlTYeXKsz3E6_wVRzci_0Rp99VgQKs2L5u06-lArsj8QRPYQEf/s1024/photo_2026-04-11_08-51-04%20(2).jpg
ក្រៅពីនេះ នៅខែមេសា កាំរស្មី UV ស្ថិតក្នុងកម្រិតខ្ពស់អាចបណ្តាលឱ្យរលាកស្បែកក្លាយជាពណ៌ក្រហមក្នុងរយៈពេលត្រឹមតែ១៥នាទី ។ បញ្ហាគួរឱ្យបារម្ភមួយទៀតដែលមានគ្រោះថ្នាក់ដល់ស្លាប់ដែរនោះ គឺការផឹកគ្រឿងស្រវឹងពេលអាកាសធាតុក្តៅខ្លាំងជំរុញឱ្យរាងកាយខ្វះទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A6G5XTeWcJEpTbgzJhPerPIZ4zugXA-8MQzXVA5c0JXjWacV9LdNc5IeQHN7vJMKhLAFQ5mLHlyXvX6BBXr0bET4huIaBmOnJMEnUgqGNqUL66x405GwgDd9wSejWxMdDBFXOAgnqno31h9aHXLkrucs5lBPJmUkSz3BJsCH29TGjM8oUYG-8D3U4PCk/s750/photo_2026-04-11_08-51-04%20(3).jpg

អ្នកជំនាញសុខភាពណែនាំពីវិធីលេងទឹកពេលចូលឆ្នាំឱ្យមានសុវត្ថិភាព គឺត្រៀមខ្លួន ដូចជា ៖ ស្លៀកសម្លៀកបំពាក់ពណ៌ស្រាល និងកុំស្លៀកពាក់ក្រាស់ ដើម្បីឱ្យរាងកាយអាចបញ្ចេញកំដៅ, លាបឡេការពារកំដៅថ្ងៃ, ពាក់មួក និងវ៉ែនតាការពារកែវភ្នែកពីកាំរស្មី UV ព្រមទាំងផឹកទឹកឱ្យគ្រប់គ្រាន់មុនពេលចេញទៅក្រៅ ទោះមិនស្រេកក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVytd2i-14DaxOpfsjrd_-YMCjxwgY61__W4Wq-LB5keIp83E2C-1JMRqz69Z87EdOq_a0gQpiDAFtjcyNKKaZkOXBvL-FUfBgxFohLIv2QfWpJDSmdUlfowAonMgPqUUU3hZUdQJ5OPXtn_THwbGIK_ktdQXva115TVtIQSZuaW7IlJis-uQV259V-Hrh/s512/photo_2026-04-11_08-51-04%20(4).jpg

ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៣រសៀល ហាមលេងទឹក ពីព្រោះពេលនេះអាកាសធាតុក្តៅខ្លាំងបំផុត រួមទាំងចៀសវាងការផឹកគ្រឿងស្រវឹង ភេសជ្ជៈផ្អែម ឬភេសជ្ជៈជាតិអាល់កុល ដែលធ្វើឱ្យរាងកាយខ្វះទឹកខ្លាំង ។ ជាមួយគ្នានេះ កុំយកទឹកត្រជាក់ខ្លាំង ឬទឹកកក មកជះដាក់គ្នាពេលចូលឆ្នាំ ដែលមានហានិភ័យដល់សុខភាព ហើយសម្រាកនៅកន្លែងម្លប់មានខ្យល់ដើម្បីបញ្ចេញកំដៅពីរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGD8rL0bryhnQzhVeIG2SMFTOmGRkq_GrHtV-aGyrxuCdayDdG8UUNhuh2MyvgVqieI3YMNKWBrmoLzu5KVHRyPe7IXrB_5dDrv8wJG2k1UbYItLCZDjhR-i8SKJ-RH5XJgxMGlGD9QsUV5NJyHgIEps6Yd_bnduS-q73nWq_PYrpZi6Kd3hsgaO5JhHaJ/s1024/photo_2026-04-11_08-51-04.jpg

ចុងក្រោយ បន្ទាប់ពីលេងទឹករួច គួរប្រញាប់ងូតទឹកសម្អាតខ្លួនពីភាពកខ្វក់ និងផ្លាស់ប្តូរសម្លៀកបំពាក់ភ្លាមៗ ហាមស្លៀកសម្លៀកបំពាក់សើមយូរ ព្រោះអាចកើតផ្តាសាយ ឬឆ្លងមេរោគលើស្បែក ។ ករណីក្តៅខ្លួនខ្លាំង ស្បែកក្រហម គ្មានញើស ឈឺក្បាល ងងឹតមុខ ឬដកដង្ហើមខ្លីៗ ត្រូវរកកន្លែងម្លប់សុំការជួយសង្គ្រោះ ដោយសារជាអាការៈដាច់សរសៃឈាមខួរក្បាល ៕