Home ព័ត៌មានអន្តរជាតិ ឥណ្ឌាពិចារណាលែងសព្វពស់ពិសនិងក្រពើ ដាក់តាមបណ្តោយព្រំដែនជាប់បង់ក្លាដែស

ឥណ្ឌាពិចារណាលែងសព្វពស់ពិសនិងក្រពើ ដាក់តាមបណ្តោយព្រំដែនជាប់បង់ក្លាដែស

95
0

ជម្រើសសាមញ្ញាងាយៗ ប៉ុន្តែអាចនឹងទទួលបានប្រសិទ្ធភាពខ្ពស់! ប្រទេសឥណ្ឌាឥឡូវនេះកំពុងពិចារណាដោះលែងពស់ពិស និងក្រពើចូលទៅក្នុងទន្លេ និងព្រៃនៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយប្រទេសបង់ក្លាដែស ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQD_3JoB4vT59gZkX7P6eni02CP60OHDqBcGLcPg0RDrMuWxhj9arAXB1yM98tFXWkDhkSVp06d38p1G7b74f4xaYtJH6kY2P0Fs3EBc2LR2dKO5J7I5cKydfWhN9F4Jh1zldO1blhWupgb9GPfxtsYA2U0t36jTWOrFkpCuwqEcXPWUtzILcPSHGe02js/s600/photo_2026-04-09_15-40-15%20(2).jpg
យោងតាមរបាយការណ៍ កងកម្លាំងសន្តិសុខព្រំដែនរបស់ប្រទេសឥណ្ឌាបាននឹកឃើញគំនិតដ៏មិនធម្មតាមួយ គឺការប្រើប្រាស់សត្វកា.ចសាហាវដូចជាក្រពើ និងពស់ពិសជា “របាំងធម្មជាតិ” តាមបណ្តោយផ្នែកខ្លះនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសបង់ក្លាដែស។ ប៉ុន្តែផែនការនេះកំពុងតែស្ថិតក្រោមការពិភាក្សានៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRet7VEG2Z7V7tNt1AyLaFUhza6tN-h5NiL6z5oK1sWMC5LPKceb7CxCgz1n4LMlH7D9Y5td__9u49UDzlDrkQhtqBEj3aDygvsQChaHeNCsQePrXPVsU6hs-wqajC2haCccNdOr8nbDx0knj3Ql5-cnKVpwTcAmsYHzIwIVhde4SlI5OZ_hpeyVwfCDWn/s1200/photo_2026-04-09_15-40-15%20(3).jpg

លោក Manoj Barnwal មន្រ្តីសន្តិសុខព្រំដែនជាន់ខ្ពស់នៅរដ្ឋ Kolkata ក្បែរព្រំប្រទល់បង់ក្លាដែស បាននិយាយថា សំណើនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង និងអនុស្សរណៈ ដោយកងកម្លាំងសន្តិសុខព្រំដែនរបស់ប្រទេសឥណ្ឌាបានស្នើសុំឱ្យសិក្សាលើគៅលគំនិតនេះ ថាតើវាអាចធ្វើទៅបាន និងមានសុវត្ថិភាពដែរឬទេ។ ទោះជាយ៉ាងណា ផែនការនេះបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកជំនាញព្រមានថា វាអាចធ្វើឱ្យអ្នកភូមិ អ្នកនេសាទ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ ដោយសារសត្វកាចសាហាវដែលត្រូវបានដោះលែងបើកចំហទៅក្នុងទន្លេនិងព្រៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ9vx0fWhKXWznbOHvdWjtaxQ60XHDM2bMzhGUlYOrxUhrPL3rH8JZn-1p5WQ6mo55MDbcHu74xE2NP2Dw3SLYjavmSbczfPljizZKoUgkoE6EYosZ1tKwzIkRrxxScp2KnxJQ6pMzsBurKVYQLeYAfhavWqQeOLNtB0l3T7CzleN2dqEaJ8wsCuwARDom/s1280/photo_2026-04-09_15-40-15.jpg
គួរជម្រាបថា ប្រទេសបង់ក្លាដែសសឹងតែត្រូវបានព័ទ្ធជុំវិញទាំងស្រុងដោយឥណ្ឌា ខណៈព្រំប្រទល់ប្រទេសទាំងពីរ លាតសន្ធឹងប្រវែងជាង៤០០០គីឡូម៉ែត្រ ហើយមួយផ្នែកធំ គឺមិនមានរបងខណ្ឌចែកទេ។ ប្រទេសទាំងពីរបានទាស់ទែងគ្នាលើបញ្ហាព្រំដែនជាយូរមកហើយ ប៉ុន្តែការកើនឡើងចុងក្រោយបង្អស់បានកើតមានក្នុងឆ្នាំ២០២៤ នៅពេលដែលឥណ្ឌាបានបើកផ្លូវឲ្យ អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ចូលទៅលាក់ខ្លួនក្រោយរដ្ឋប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOU6uNTazqA3TeMf4TxY26wG7tOOeNEScV9jb1XZ7OwYr4nbVkEFlTR4x_xsYYUVPAK_k8ocyXI3i-w0-Dso9i5mmRRrF52p5_XT5ho0YS7kE4P8m7-dO8kh_sz5UfaGxErvHGwUM3WgnEoVKnvckvEgaLrIDxyr5ixRd_VXqjaiFuk23DcP_-OGgM3o_y/s1200/photo_2026-04-09_15-40-16.jpg

ក្រៅពីនេះ ឥណ្ឌាថែមទាំងបានសងរបងព្រំដែនប្រវែងរាប់រយគីឡូម៉ែត្រ ហើយចាប់ខ្លួនជនជាតិបង់ក្លាដែសជាច្រើននាក់ ដោយចោទថាបានព្យាយាមរត់ឆ្លងដែនខុសច្បាប់ ដែលជំរុញឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់ដាំក្បាលចុះងើបលែងរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7dyOQFQ7pwOR0aRYmz98VQtydUgIr_qABZ0FIboMq4FfP7SbuTQ-M7Hx_ZcWarMhpeYcgrcgIlTFx4CK-FVtVSstbBeaUakjKr_i8LJwZW0MG3K3am9YRLaPpXcyJeri4_S_9HjHCQuayjz6VjD_VfEqkm-i86QXq3zJpQh98AdfWrZoj3NY29kcvYIHp/s640/photo_2026-04-09_15-40-15%20(4).jpg

យ៉ាងណាមិញ ទោះជាគោលគំនិតនៃការដោះលែងសត្វល្មូននិងអសិរពិសរបស់ឥណ្ឌាស្ដាប់ទៅអាចជារឿងមិនធម្មតា ប៉ុន្តែវាក៏ស្ថិតជាជ្រើសមួយរបស់ដ្ឋាភិបាលឥណ្ឌាក្នុងការកំណត់វិធីសាស្រ្តថ្មីៗ ដើម្បីគ្រប់គ្រងព្រំដែន រួមទាំងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងកាមេរ៉ាសុវត្ថិភាព ដែលអាចមើលឃើញច្បាស់នៅពេលយប់៕