ដើម្បីរឹតបន្តឹងចំណងមិត្តភាពឲ្យកាន់តែស្អិតរមួត ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង នាខែវិច្ឆិកា ខាងមុខនេះ អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទៃ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតី បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
.jpg)
ថ្លែងបន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីស លោក Emmanuel Macron បានថ្លែងអំណរគុណចំពោះសម្តេច សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញ នៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងទីក្រុងប៉ារីស ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះបន្ថែមថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។ លោក Macron ថាលោកនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកាខាងមុខ ដោយគូសបញ្ជាក់ថានេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង ។.jpg)
គួរជម្រាបថា វានឹងក្លាយជាលើកដំបូងបង្អស់សម្រាប់លោក Macron ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ហើយនេះក៏ជាលើកដំបូងក្នុងរយៈ ៣៣ឆ្នាំផងដែរ ដែលប្រធានាធិបតីបារាំងបានមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់អតីតប្រធានាធិបតី François Mitterrand ក្នុងឆ្នាំ ១៩៩៣ ។.jpg)
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលើកនេះ នឹងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ព្រោះការមកដល់របស់លោកនៅក្នុងខែវិច្ឆិកា ឆ្នាំ 2026 នឹងស្របពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie លើកទី 20 ដែលទើបតែត្រូវបានផ្លាស់ប្តូរពីសៀមរាបទៅភ្នំពេញដើម្បីសម្របឲ្យត្រូវទៅនឹងទំហំនៃព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ៕










