Home តារាជាតិ នេះគឺជាមូលហេតុដែល វីតូ មិនចង់ចូលរួមកម្មវិធីសង្ក្រាន្តតាមសាលា

នេះគឺជាមូលហេតុដែល វីតូ មិនចង់ចូលរួមកម្មវិធីសង្ក្រាន្តតាមសាលា

108
0

តារាចម្រៀងនិងជា Captain វីតូ បានបង្ហាញពីមូលហេតុទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាលោកមិនចង់ចូលរួមកម្មវិធីសង្ក្រាន្តតាមសាលាដោយសារតែពុំដែលជួបបទពិសោធន៍ល្អឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkD06sJVlvY4E28FoXQc-al_wvKcz3275B98IN3AaQxAGK3LFxsmdj7c5vZbH2ofbGr3Nc394ZnkJLJ6l0wKIQqQIXaniUPIu6AthX_W_YwT9EoLX3wFeL8VLfHLZbKJ94YKWpNJO7CFBKYkiVcSgx25eHz_g7VJsw3Rc_lG4nxzDmQ0XTudVRgcXab_kI/s1554/image_2026-04-07_09-44-30.png
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកវីដេអូរបស់តារាចម្រៀង វីតូ បាននិយាយពីមូលហេតុដែលអ្នកគាំទ្រពុំបានឃើញលោកចូលរួមកម្មវិធីសង្ក្រាន្តតាមសាលាដូចសិល្បករមួយចំនួន។ តារាចម្រៀងដែលមានឈ្មោះពិតថា ឯក ផែន បានលើកឡើងថាកាលពីមុនលោកបើកចំហសប្បាយៗជាមួយនឹងកម្មវិធីតាមសាលាប៉ុន្តែបទពិសោធន៍ដែលលោកបានទៅពុំដែលមានល្អសោះតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKs9gH9RPuM_HWzT54SvGqyAPXeGop9fuVNb0Zhrke1gTHfPFcHgOrdwHhoEIOhsYnWY-dbDM-5dais7zWxSkt21ySWmbpcQZOXhi5HpCAiBelIvNhwJLBu1eQfXpm5SrFcZUFnzi9xP1yqZUV723elXBU-bHCjcd19NfBbcctmwdM1Q2UEUZ92yAtZtQ6/s2048/image_2026-04-07_09-44-32.png
Captain វីតូ ពន្យល់ថា អ្នករៀបចំមានអាយដលរៀងខ្លួនហើយពេលលោកទៅស្ថិតនៅក្នុងលំដាប់ល្មមៗហាក់ដូចជាបង្គ្រប់ក្នុងកម្មវិធីប៉ុណ្ណោះ។ វីតូ បន្តទៀតថាពេលលោកទៅចូលរួមកម្មវិធីតាមសាលាលោកមានអារម្មណ៍ថាមនុស្សជុំវិញខ្លួន អ្នករៀបចំកម្មវិធី មិនទទួលស្វាគមន៍ គ្មានភាពកក់ក្តៅ និងទទួលបានអារម្មណ៍ថាមិនសូវរវីរវល់ជាមួយខ្លួន។ ហេតុផលទាំងនេះធ្វើឱ្យលោកមានអារម្មណ៍ថាបាក់ទឹកចិត្ត មិនចង់ឱ្យខ្លួនឯងទទួលរងសម្ពាធបែបនេះតទៅទៀត ដូច្នេះហើយទើបបានជាពេលនេះលោកមិនចង់ច្រៀងតាមកម្មវិធីសង្ក្រាន្តសាលាទៀតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd-frpMB9Hph1KRkoLy85PAziO9ZdnovJeLuTN9Go5seIKtDo4fZZsjMXf8-ZvNTq5sOOF-gYexs8sz9uVVtIOMsY7Jd04ATS9UULy8FWaJRLF0Z_5YAx4zdZIYZPmElX05Y5mBtWgvdzfrEudREMAsJ5dIX9_i2ewmG56hZgr5pG1lwlXaNhn4Vcme_Di/s2048/image_2026-04-07_09-44-36.png

វីតូ ក៏បាននិយាយទៀតថា ការទៅច្រៀងមួយឆាកៗមិនមែនទៅទទេកើតនោះទេ គឺត្រូវការធ្វើដំណើរ ត្រូវការហូបចុក តុបតែងខ្លួនសំលៀកបំពាក់ ក្រុមការងារ ហើយការទៅច្រៀងនោះគឺមិនយកលុយដោយសារតែក្តីស្រលាញ់ប៉ុន្តែបែរជាទទួលបានមកវិញនូវការខកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEgXQMFudbQCg3dCN7CmsS3L2u7SVFITqIFZ8m0UHshEDL_PBx789e8mpSaD8d9Da6lUT4JTaWm_BBpitmbpBuDrViwhYnC6Lx4IlXH5DL7CQWb6JJrP5mm9qPwqXVe9PkSaRNiKJFjG-HWCS8dXFqav5p8QMDYzrH_YgEPmKxb7mrqY-7mEbLcoeieZJT/s1097/image_2026-04-07_09-44-38.png

គួរឱ្យដឹងថាថ្មីៗនេះ វីតូ ទើបបញ្ចេញស្នាដៃបទចម្រៀងថ្មីមានចំណងជើងថា «ត្រែះ» ។ លោកគឺជាមនុស្សម្នាក់ដែលខ្លាំងខាងភ្លេងនិងបានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត។ សម្រាប់បទចម្រៀងលេចធ្លោរបស់ វីតូ នៅលើទីផ្សារគឺ «ONE SECOND» សហការជាមួយនឹង M-Fatt និងបទ «STILL ZIN II» សហការជាមួយនឹង នរិទ្ធ និងបទមួយចំនួនទៀត៕