Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីរងគ្រោះរញ្ជួយដីរហូតដល់៧.៤រិចទ័រ និងព្រមានអាចមានរលកស៊ូណាមិដល់ម៉ាឡេស៊ី និងហ្វីលីពីន

ឥណ្ឌូណេស៊ីរងគ្រោះរញ្ជួយដីរហូតដល់៧.៤រិចទ័រ និងព្រមានអាចមានរលកស៊ូណាមិដល់ម៉ាឡេស៊ី និងហ្វីលីពីន

101
0

នាវេលាម៉ោង៦និង៤៨នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លារហូតដល់កម្រិត៧.៤រិចទ័រ ជម្រៅ៣៥គីឡូម៉ែត្រ បានកើតឡើងនៅទីក្រុង Ternate បរិវេណសមុទ្រ Molucca ស្ថិតនៅភាគឦសានប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជាឱ្យតាមដានស្ថានការណ៍យ៉ាងដិតដល់ និងព្រមានពីរលកស៊ូណាមិអាចនឹងកើតឡើងរហូតដល់ម៉ាឡេស៊ី និងហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfxVhL2E_gizDLP5uBnotk3zUtqJ97Y0KPdi6uT3tfVIqys46A2Kh-8jx9Fi8efPB0-lTaqsaA3E_4SMOAWHt0iAxkKlOLRsE9nNfhFU_EnB0U3Z0NV_BhbRr4-zW6WU0fh-crHlIhY2fkQsfXjh_N8vb6fdpgWGVW3KqxlhpkBOs9LCXWKTsD0eyHzU1Z/s1053/photo_2026-04-03_08-26-37%20(2).jpg
តាមការអះអាងរបស់ក្រុមអ្នកជួយសង្គ្រោះ គឺគ្មានមនុស្សរងរបួសក្នុងហេតុការណ៍រញ្ជួយដីទេ ប៉ុន្តែស្ត្រីម្នាក់អាយុ៧០ឆ្នាំ រស់នៅខេត្ត North Sulawesi បានស្លាប់ដោយសារអគារបាក់សង្កត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiPh85unL9H5vI-_HLHfAm6vf0IffCaEM7mJp6HSh_UuC-E3zc5ykRh-8UnvA_EM0TpwcXUVn30mU5xMO5NXNnAuWRPvziJP4QXx2vmzOknnrMDBy6wrn_KaMrv7xB8zIHN_4NYmcwwOTpxR2EMxqxfYmLTPZclxgT9fclSPOoPpdhfyyU4rUzCgNFfXqa/s560/photo_2026-04-03_08-26-37.jpg

អាជ្ញាធរបានព្រមានពីរលកស៊ូណាមិអាចបង្កគ្រោះថ្នាក់នៅតាមឆ្នេរសមុទ្រ ដែលមានប្រវែងប្រមាណ៩៩៧គីឡូម៉ែត្រពីចំណុចកណ្តាលរញ្ជួយដី រួមទាំងមានរលកស៊ូណាមិនៅតំបន់មួយចំនួនរបស់ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន និងព្រមានពីកម្រិតស៊ូណាមិអាស្រ័យលើសណ្ឋានដីក្នុងតំបន់ ។ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមឆ្នេរសមុទ្រតាមដានសេចក្តីជូនដំណឹងជាផ្លូវការ ខណៈអាជ្ញាធរកំពុងវាយតម្លៃការខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIG6LNpcvObfJZl-ADNVWZVfafOGUkWzbRjPrbDR0-CkqIz4yMeRrAyRxNAgONJNvdLGe3KD1uY82hIiHSP4YkIveJ8PON48FLrqIFhdD4pDCjk2mrDz19VVjEk3ZTR5iHtuxNqw-rwMTjAQB0oW9Gy1GDimIMQowBd7ZkIPLJvK5TrwiBoTt_ufTF-Jvb/s700/photo_2026-04-03_08-26-38%20(2).jpg

ទីក្រុងតូចធំដែលមានមនុស្សរស់នៅច្រើនរហូតដល់ជាង២សែននាក់ នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅក្បែរចំណុចកណ្តាលរញ្ជួយដីបរិវេណសមុទ្រ Molucca មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង និងបារម្ភពីផលប៉ះពាល់បន្ទាប់ពីរលកស៊ូណាមិ ។ មជ្ឈមណ្ឌលផ្តល់ព័ត៌មានពីរលកស៊ូណាមីប៉ាស៊ីហ្វិកប្រកាសថា វាអាចនឹងកើតរលកស៊ូណាមិជុំវិញចំណុចកណ្តាលរញ្ជួយដីស្មើចម្ងាយ១,០០០គីឡូម៉ែត្រ និងកើតឡើងនៅតាមឆ្នេរសមុទ្រប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjuxKziTm-5e5Db75aQDeh5ibiiMjelWkyGFNzJOA_54sZuUKXtbPrTgyNzAc0Jp63mS3rkx-nN2vkerO2U9byXuDBmwfTubPhYn3s6ye4U2w2pbTYOcu4T2IEmpDeTZAE5VxPLzmCJyaA1SVuzt7a5p0yWSBQRXRLr_jMcqj_3wS9k9NoeQJwn2C4Gpoe/s720/photo_2026-04-03_08-26-38%20(3).jpg

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រជុំកោះដ៏ធំដែលមានពលរដ្ឋរហូតដល់ជាង២៨០លាននាក់ បានកើតរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារមានទីតាំងស្ថិតនៅលើខ្សែបន្ទាត់កោងភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrxEY0gcpcV1UjI57-U5G87zSys7Pw5MWgoHgX_o0ypQpWnEdrQFipbpTVaSjVUK-GVg0B9YYJpkZcJ2C86glEyMWgmya0zAhVJnLZCqggAAkQxcE_BZqJmVf9Il-umtIxpVSkOH2B6Q6OVPalEBsHtgtCmiIr4zkDFxUhT8sV9Stfjw7D38dWxblvwXFt/s1200/photo_2026-04-03_08-26-38.jpg

កាលពីឆ្នាំ២០២២ ឥណ្ឌូណេស៊ីកើតរញ្ជួយដីយ៉ាងខ្លាំងកម្រិត៥.៦រិចទ័រ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦០២នាក់ នៅទីក្រុង Cianjur ខេត្ត West Java ខណៈមុននេះ កាលពីឆ្នាំ២០១៨ មានរលកស៊ូណាមិកើតឡើងសម្លាប់មនុស្សអស់ជាង៤,៣០០នាក់ ៕