Home តារាជាតិ គ្រងតំណែងភ្លាម អ៊ិន លក្ខិណា ត្រូវបានគេរិះគ.ន់ថាមិនមានការ Update ក្នុងការនិយាយ

គ្រងតំណែងភ្លាម អ៊ិន លក្ខិណា ត្រូវបានគេរិះគ.ន់ថាមិនមានការ Update ក្នុងការនិយាយ

84
0

អ៊ិន លក្ខិណា ទើបតែត្រូវបានតែងតាំងជា Miss World Cambodia 2026 ហើយនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។ ទោះយ៉ាងណាបន្ទាប់ពី លក្ខិណា និយាយនៅក្នុងបទសម្ភាសន៍អ្នកលេងបណ្តាញសង្គមមួយចំនួនកត់សម្គាល់និងរិះគន់ថាការនិយាយរបស់ លក្ខិណា មិនមានការ Update ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2IA7AT9JHpgmRI9Bi2XoQ42DpGY3ZVKYm_6dNHUI1DNESm65HAu2Pvbfu8pfJjFSGYUzDsAyoPLj8GhIXdrIgmDu0ocXivKi09k23ajm0w0GdPjTbPXKle5Cx1Qr09xBM4gpbv-53oSA6jhQdcYuBGNLnKBd_gUM_aZamxQtAsXMCrwK9etXHoWmnGtk/s2048/image_2026-07-10_10-16-27.png

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា អ៊ិន លក្ខិណា ដែលជា Miss Cosmo Cambodia 2024 ត្រូវបានតែងតាំងជា Miss World Cambodia 2026 បន្ទាប់ពី ខន សូរិយា លាលែងពីតំណែងរបស់ខ្លួន។ ការគ្រងតំណែងរបស់ លក្ខិណា បានបង្កឱ្យមានមតិប្រតិកម្មចម្រុះដោយអ្នកមួយចំនួនមិនសូវជាភ្ញាក់ផ្អើលប៉ុន្មាននោះទេដោយសារតែមានការសង្ស័យមួយរយៈមកហើយ ចំណែកមតិខ្លះទៀតក៏ត្រេកអរចំពោះ លក្ខិណា ក្នុងការទទួលតំណែងនេះ ស្របពេលការប្រកួតនៅឯប្រទេសវៀតណាម ហើយនាងមានមូលដ្ឋានអ្នកគាំទ្រច្រើននៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQgAu6gJq5iApDh6CSKmlqH9eWtNpJs2DDpTsgCDuA4qf8qvF1H4c4H1of87VJYzohyefT-Byma13G04M8CypQXO4oWtxx7S4jPbpCWq8GF2CwXHT_-EoM9DG7JM4VGBv5_bvQ6uQYclhdNGmFC-oZ566-1LlprVR0YRLxgu735Q6_sfOadmTrFj1QfB0/s1656/image_2026-07-09_09-00-17%20(2).png

យ៉ាងណាមិញ នារាត្រីថ្ងៃទី៩ ខែកក្កដា អ្នករៀបចំកម្មវិធីបានរៀបចំព្រឹត្តិការណ៍ជាផ្លូវការហើយក្នុងនោះ អ៊ិន លក្ខិណា ក៏បានចូលរួមក្នុងកម្មវិធីនេះដូចគ្នា។ តាមរយៈវីដេអូដែលមានការចែករំលែកនៅលើទិកគេបានឃើញ លក្ខិណា បានផ្តល់បទសម្ភាស៍នានាដោយមានទាំងការនិយាយជាភាសាខ្មែរនិងភាសាអង់គ្លេស ប៉ុន្តែការនិយាយរបស់នាងធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់នាង។

ពួកគេបានលើកឡើងស្រដៀងៗគ្នាថា ការដើររបស់ លក្ខិណា ក្នុងនាមជាបវរកញ្ញាគឺពិតជាល្អណាស់ ប៉ុន្តែការនិយាយរបស់នាងពុំមានការ Update នោះទេ។ ចំណុចនេះអ្នកមួយចំនួនបានលើកទឹកចិត្ត លក្ខិណា ឱ្យកែប្រែនូវការនិយាយរបស់ខ្លួនឱ្យលះនិងល្អជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO91Hj9zulvawDWKTnGCrLGrv5YpIZ4gceHC6uxDPS81Ss8yyY00GYGIbVViPsHVmFnBsaPBFWNjasoDjv0HbyLYCQvnMDg7m836ehCZmNXxa8ZFgo9insygsw00w3DxZBKsBncFYSCnJD8oUYMbb-Yq5wM-kUE7ldeZsVuDAgGlRaV__ml86kJv8xHe4/s1756/image_2026-07-09_09-00-17.png

នេះមិនមែនជាលើកទី១នោះទេដែល អ៊ិន លក្ខិណា Miss World Cambodia 2026 រងនូវមតិរិះគន់ ជារឿយៗរូបនាងតែងតែទទួលបាននូវមតិប្រតិកម្មទាំងនេះប៉ុន្តែ លក្ខិណា នៅតែប្រឹងប្រែងក្នុងវិស័យមួយនេះ។ ទោះបីជាមានរយៈពេលខ្លីក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតនៅលើឆាក Miss World អ៊ិន លក្ខិណា បានបង្ហាញថានាងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជាពិសេសនឹងធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាពចំពោះនាងម្តងទៀត។ចំពោះឈុតតំណាងជាតិវិញ លក្ខិណា បាននិយាយនៅក្នុងគ្រុបអ្នកគាំទ្របានត្រៀមរួចហើយដោយកុំឱ្យអ្នកគាំទ្រព្រួយបារម្ភអ្វី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXEaDhfUqqmDBdJ6-O_FzvGifJriXJZKPpAVSwOlrIGOn-szSLqOASchaZTvflhG48xSC59HHVA3wVnslkOtXdAheN6DdVt5iDf2uzh_YInvSvEqCrf_tYGbxFxU_HpByS77VPvNkT2t7WaPi31mweogJoW4UhjrjyIzgqNcRrWMfd1D920eLLtJxmWXI/s2048/image_2026-07-09_09-00-20.png

ដ្បិតថា អ៊ិន លក្ខិណា ប្រឈមនឹងការរិះគន់ទាក់ទងនឹងការនិយាយក្តី ប៉ុន្តែបវរកញ្ញារូបនេះធ្លាប់បាននាំកម្ពុជាចូលដល់ TOP10 សម្រាប់ការប្រកួត Miss Cosmo 2024 ប្រសិនបើការប្រកួតរបស់នាងនៅលើឆាក Miss World ឈានដល់ TOP ណាមួយ លក្ខិណា នឹងបំបែកកំណត់ត្រាសាជាថ្មីនៅក្នុងវិស័យនេះ៕