សញ្ញាគួរឲ្យបារម្ភ! ថ្មីៗនេះអ៊ីរ៉ង់បានបង្ហើបថាខ្លួនកំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ- Non-Proliferation Treaty (NPT) ដែលជាចលនាមួយទប់ស្កាត់ការបង្កើនភាពតានតឹងលើកម្មវិធីនុយក្លេអ៊ែរ ដែលជំរុញឲ្យប្រទេសនានាមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្រសិនបើអ៊ីរ៉ង់ធ្វើបែបនេះបានសម្រេចមែន ពិភពលោកនឹងប្រឈមជាមួយវិនា.សកម្មដ៏គួរឲ្យខ្លាចដោយចៀសមិនផុត។

យោងតាមការចុះផ្សាយរបស់កាសែត Xinhua កាលពីដើមសប្ដាហិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ថា ស្ថាប័នពាក់ព័ន្ធរបស់អ៊ីរ៉ង់ រួមទាំងសភា កំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) របស់ប្រទេសនេះ។ ជម្រើសនេះកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ ខណៈដែលសម្ពាធកើនឡើងពីជម្លោះភូមិសាស្ត្រនយោបាយ និងជម្លោះជាមួយប្រទេសលោកខាងលិច។
លោក Baghaei បានគូសបញ្ជាក់ថា អ៊ីរ៉ង់មិនដែលស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ហើយមិនមានបំណងធ្វើដូច្នេះទេតែដោយសារតែអ៊ីរ៉ង់រងភាពអយុត្តិធម៌ជាខ្លាំងពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល និងគ្មាននរណាម្នាក់ចេញមុខថ្កោលទោសលើប្រទេសទាំងពីរនេះឡើយ។.jpg)
គួរជម្រាបថា ប្រទេសអ៊ីរ៉ង់បានចូលរួមក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) កាលពីឆ្នាំ 1970 ដែលជាការចូលរួមដើម្បីទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ លើកកម្ពស់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងលើកទឹកចិត្តដល់ការលុបបំបាត់អាវុធ។ ដូច្នេះការចាកចេញពីសន្ធិសញ្ញានេះ នឹងអាចអនុញ្ញាតឱ្យអ៊ីរ៉ង់បង្កើនល្បឿនសកម្មភាពនុយក្លេអ៊ែរដ៏រសើបដោយគ្មានដែនកំណត់ ដែលបង្កើនការភ័យខ្លាចជាសកលជុំវិញការផលិតអាវុ.ធប្រល័យលោក។.jpg)
ជាក់ស្ដែង ដូចជាប្រទេសកូរ៉េខាងជើង ដែលបានចាកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ 2003 ក្រោយមកបានពន្លឿនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដ៏ខ្លាំងក្លា ដែលរហូតមកទល់ពេលនេះកូរ៉េខាងជើងគឺជាការគំរា.មកំហែ.ងដ៏ធំមួយសម្រាប់ពិភពលោក និងបង្កើនហានិភ័យនៃការប្រណាំងប្រជែងសព្វាវុធនុយក្លេអ៊ែរកាន់តែទូលំទូលាយ។.jpg)
ដោយឡែកចំពោះផែនការដកខ្លួនចេញពីសន្ធិសញ្ញា NPT របស់អ៊ីរ៉ង់ អ្នកវិភាគជាច្រើនបានយល់ឃើញថា ការសម្រេចចិត្តបែបនេះទំនងជានឹងបង្កឱ្យមានប្រតិកម្មខ្លាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលអាចនាំឱ្យមានទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ឬឯកោផ្នែកការទូតបន្ថែមទៀត៕










