Home តារាជាតិ អ្នកគាំទ្ររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់មិនពេញចិត្តបទចម្រៀងថ្មី

អ្នកគាំទ្ររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់មិនពេញចិត្តបទចម្រៀងថ្មី

96
0

ថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញផ្សាយបទថ្មីរបស់ខ្លួនបន្ទាប់ពីខកខានចេញបទជាច្រើនខែ។ ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនរបស់តារាចម្រៀងជួរមុខរូបនេះហាក់ដូចជាមិនពេញចិត្តនឹងបទថ្មីនេះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS0ZAuljhrX1pkHBw6gOvLAWfuaQeVaiXzT9COjd1ne1BgFYdGbBsla4jhwXWW9hI9rEqsvlrOUHJst07WVGSgn82pyKfZI9lHq5tQ6lofVL8iwDbIoRkKCdCLuh3aS-eSnaBsDp34iuTwnV3vJKNcVq7lHmr9xGA_FLeDMbsfY9OjU80Y2MkcYqYKAgKA/s2048/image_2026-03-31_09-51-31.png
នៅថ្ងៃទី២៩ ខែមីនា ផលិតកម្មរស្មីហង្សមាសបានចេញផ្សាយបទចម្រៀងថ្មីរបស់អ្នកនាង ឱក សុគន្ធកញ្ញា មានចំណងជើងថា «ចង់ចាក់» ដែលជាបទញាក់សម្រាប់រាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ។ បទថ្មីនេះគឺទទួលបានមតិប្រតិកម្មចម្រុះពីសហគមន៍អនឡាញស្របពេលដែលតារាចម្រៀងជួរមុខរូបនេះខកខានចេញបទយ៉ាងយូរប៉ុន្តែវិលត្រឡប់មកវិញជាមួយនឹងបទដែលមនុស្សមួយចំនួនគិតថាមិនទាន់មានគុណភាពគ្រប់គ្រាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfCqh73jrMO0d4U2motmDUyqyHkZTefyWBSbcsdRH5ZDM1EKDCToSQ1A70ARawaQF8f60nBWDw6Sd2Y5yDok4C0Qv0Lay_yPZy-P5MnTTiqTeFc5pY-Y5JDPUEQNLPAANB7tMu8VaMPgXLXYB8A0slfGCifzRrL0c3NCdRXKusYGWPkiuMUUUmXHh47Squ/s2048/image_2026-03-31_09-51-33.png
មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេ ងាកទៅកាន់គណនីទិកតុកដែលជាអ្នកគាំទ្ររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា មានអ្នកតាមដានជាង២០០K ក៏ហាក់ដូចជាមិនពេញចិត្តនឹងបទចម្រៀងថ្មីនេះដូចគ្នា។ គណនីទិកតុក Aok SokunKanha daily បានឆ្លើយតបបង្ហាញថាមានគំនិតដូចគ្នាទៅនឹងការលើកឡើងថា «ចង់ឱ្យតារាចម្រៀងឱក សុគន្ធកញ្ញា ចេញបទមានគុណភាពជាងនេះ ពីព្រោះបទនេះមិនសូវទាក់ទាញ រកកន្លែងពីរោះមិនឃើញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBgPoTRYfNdH99T2lwVi16qsgChTglnH5OeR8dCkO3LMU2tMWOOkxpyASIrGv6ot8S3rfedShQaMS5qaDocR1Oe1neDf6_1VQYDrUXJsdPSBfOVZrf1Sc7HmqRAWtEVP0ZpTmHpSAnsGHnDgTMYXgg-68a72LnIAotf75g3pMaRfw0u4QyVp3bYN4mjz4/s2048/image_2026-03-31_09-51-35.png

ចំណែកឯអ្នកលេងទិកតុកជាច្រើនទៀតបានបញ្ចេញមតិថា « Fan ជិត៣០ឆ្នាំហើយ និយាយពាក្យថាបទរកកន្លែងពីរោះមិនឃើញ, យូរៗ ចេញបទឱ្យគាត់ម្តង អត់ចេញមានគុណភាពសោះ » អ្នកខ្លះក៏លើកឡើងថា « lyric អត់ស៊ីគ្នា អត់ពាក្យជួន មានអារម្មណ៍ថាឥឡូវដូចធ្វើបទឱ្យតែរួចពីដៃស្ដាយភ្លេង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzP3kuHt4DKTTFLi9qROyNSe6nAfed9BRbIGdhUsk2CVXPfA3OPTZZoU1yLmUbE0EAP2UcdArWXC88qDQoRL-WwLngu_TAkPK6Ykpo2KSr8lwlPWQQg0TnaNT3g0kNeX1ir7IX-8s16e2R2GodtcIhzh3V3yOg4eWmtwyh1cLZeO0ls-OeAvQasPb68wij/s2048/image_2026-03-31_09-51-37.png

គួរបញ្ជាក់ផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងជួរមុខម្នាក់នៅក្នុងផលិតកម្មដោយគ្មានអ្នកណាអាចជំនួសបានឡើយ។ ទោះមិនសូវចេញបទញឹកញាប់ សន្ទុះប្រជាប្រិយភាពតារាចម្រៀងរូបនេះនៅតែរឹងមាំដដែល។ យ៉ាងណាមិញ សកម្មភាពរបស់អ្នកគាំទ្រដែលបង្ហាញការមិនពេញចិត្តបទថ្មីរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា គឺកម្រនឹងកើតមានណាស់៕