នៅល្ងាចថ្ងៃទី ២៧ ខែមីនា Esther Yu បានវិលត្រឡប់មកវិស័យសិល្បៈវិញជាផ្លូវការបន្ទាប់ពីរងនូវរឿងអាស្រូវដ៏ធំនៅក្នុងអាជីព។ ដោយបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធី Xiaohongshu Red Gala 2026 តារាស្រីរូបនេះបានបំបាត់ពាក្យចចាមអារ៉ាមថា នាងត្រូវបានហាមឃាត់ដោយសម្ងាត់ពីវិស័យនេះ។ 
ការវិលត្រឡប់មកវិញរបស់ Esther Yu បានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅលើ Weibo យ៉ាងឆាប់រហ័ស។ តារាស្រីរូបនេះបានជ្រើសរើសរ៉ូបពណ៌លឿង និងស្បែកជើងប៉ាតាពណ៌ស។ ទោះជាយ៉ាងណាក៏ដោយ ការដើរលើកំរាលព្រំក្រហមរបស់នាងក៏រងនូវមតិប្រតិកម្មចម្រុះដូចគ្នា។ 
នៅក្នុងពិធីជប់លៀងនេះផងដែរ ទាំងប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនបានប្រទះឃើញទំនាក់ទំនងដ៏តានតឹងរវាង Esther Yu និង Zhu Xudan ។ ស្រីស្អាតទាំងពីរនាក់នេះត្រូវបានគេនិយាយថាបានបែកបាក់ ងាកចេញពីគ្នា ហាក់បីដូចជាដៃគូសត្រូវ។ ដោយចូលរួមក្នុងព្រឹត្តិការណ៍ដូចគ្នា ពួកគេមិនមានទំនាក់ទំនងអ្វីទាល់តែសោះ។ តាមការបញ្ចេញមតិនៅលើអ៊ីនធឺណិត Esther Yu ត្រូវបានគេនិយាយថាមិនអើពើនឹង Zhu Xudan ទាំងស្រុងទោះបីជាដើរកាត់និងបានជួបគ្នាដោយចៃដន្យនៅលើឆាកក៏ដោយ។
ការមិនប្រាស័្រយទាក់ទងគ្នានេះមនុស្សជាច្រើនជឿថាកើតចេញពីរឿងរ៉ាវចម្រូងចម្រាសកាលពីកន្លងមកនេះ។ នៅចុងខែសីហា ឆ្នាំ២០២៥ កេរ្តិ៍ឈ្មោះរបស់ Esther Yu ត្រូវរងការខូចខាតធ្ងន់ធ្ងរបាត់បង់អ្នកតាមដានរាប់ម៉ឺននាក់ដោយសារតែមានការចោទប្រកាន់ពីអតីតមិត្តរួមការងាររបស់នាងទៅលើអត្តចរិតមិនសមរម្យរបស់នាង ខណៈរឿងអាស្រូវក្រុមគ្រួសារនាងក៏ទទួលរងយ៉ាងខ្លាំងទើបធ្វើឱ្យ Esther Yu បាត់បង់ជាច្រើនខែ។
.png)
ចំណុចរបត់មួយសម្រាប់តារាស្រី Zhu Xudan ដែលធ្វើឱ្យមានការវែកញែកគឺកាលពីខែកញ្ញា ឆ្នាំ២០២៥ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាគណនីរបស់តារាសម្តែង Zhu Xu Dan បានចុច Like វីដេអូមួយរបស់ Esther Yu ដែលត្រូវបានរិះគន់ចំពោះអាកប្បកិរិយាដ៏ចម្រូងចម្រាសរបស់នាងនៅលើកម្មវិធីចម្រុះ និងការផ្សាយបន្តផ្ទាល់។ ក្រោយមកតារាស្រី Zhu Xudan បានបង្ហោះសារសូមទោសដោយបញ្ជាក់ថាគឺជាការច្រឡំដៃហើយនាងគ្មានស្អប់អ្នកណាឡើយ។ Esther Yu និង Zhu Xu Dan ត្រូវបានគេដឹងថាជាមិត្តរួមការងារជិតស្និទ្ធបន្ទាប់ពីបានធ្វើការជាមួយគ្នាក្នុងរឿង «Love Game in Eastern Fantasy»៕










