Home ព័ត៌មានជាតិ កងទ័ពថៃនៅរឹតតែផ្គើនពង្រាយទូរកុងទឺន័របន្ថែមទៀតនៅឃុំថ្មដា ខណៈកម្ពុជាដឹកនាំអន្តរជាតិចុះពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់ភ្នែក

កងទ័ពថៃនៅរឹតតែផ្គើនពង្រាយទូរកុងទឺន័របន្ថែមទៀតនៅឃុំថ្មដា ខណៈកម្ពុជាដឹកនាំអន្តរជាតិចុះពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់ភ្នែក

92
0

កងទ័ពថៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានយកកុងទឺន័រចំនួន៣ទូរបន្ថែមទៀតមកដាក់ពង្រាយនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីព័ទ្ធយកទឹកដីកម្ពុជាដោយខុសច្បាប់ ។ នាថ្ងៃទី២៧ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអ្នកតំណាងអន្តរជាតិជាច្រើនប្រចាំកម្ពុជា ចុះពិនិត្យមើលស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ឬច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដើម្បីឱ្យអន្តរជាតិបានឃើញផ្ទាល់ភ្នែកពីការបំពានរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEits3Nsj2nU2neetgnJj8nC9Zez2ig4RTD3s7HYr8kVZXdAx-s1lERSb2lRJvRj9hNfmQEcV86YzOvtV_HsdX0CP-P3gbZIUL5qPaiUmUjAI1cZ-k1Tx0syPkAw8-4znvjBNS9uj8jR7PAcg-KFObwh0Z9I6kIwoS_Uk5UFtl1RXl3czJUpU04Bx8f-veeT/s1206/656322611_1341136611375950_2020262892257956_n.jpg

បើតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋានកម្ពុជា គឺកងទ័ពថៃបានយកកុងទឺន័រចំនួន៣ទូរ មកដាក់ពង្រាយបន្ថែមទៀតលើទូរកុងទឺន័រចាស់ជាង៥០ទូរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមីនា ដែលមានចម្ងាយប្រហែល៨០០ម៉ែត្រចូលមកក្នុងទឹកដីរបស់កម្ពុជា ។ នេះជាទីតាំង១ ក្នុងចំណោមទីតាំង២ ដែលថៃបានពង្រាយកុងទឺន័រ និងបន្លាលួស បន្ទាប់ពីកម្ពុជា-ថៃឯកភាពគ្នាលើបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikAsDauDSO_N9ibi_1MjoqGbAt_Gy2aML8dV2Tp5JfU39RqxEG09HLhT1fJqLLrjCRpdSiDc70x88l93-4guMNrIUidNrqiLcKqSqUeKR4CbIaFWwUaFD1ULHNtUIt3gBahX5AkXC4G_WdxwUUZE1tkqUB0iCD_lLhH17HQadpwIewAEnK_MiqQ9AYRCp4/s1280/656424739_1341136754709269_515940563762572732_n.jpg

នាថ្ងៃទី២៧ ខែមីនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ (ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបានរាយបន្លាលួស និងដាក់កុងទឺន័រចំនួន៣បន្ថែមទៀតកាលពីថ្ងៃទី២៦ ខែមីនា ដើម្បីបិទផ្លូវជាតិលេខ៥៥ បិទផ្លូវចូលផ្ទះសម្បែង និងដីធ្លីរបស់ពលរដ្ឋភៀសសឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidOubJioV6DabST1w53JyBqbzLI-DzrmYfTOQSOm4qokuhsF9zygUDAN9IGMSoyMyBdUNqWMDk_STnsshgJDY1jbT37yMbvIREbB8X5Vhu6ieBTUbC4Bp_EISf6lgsZxkYTgF8QUYqPbAbCC_qP9gY4g8dlYRtSZownktkNKrl7ALwSxzorJm-EYRht1Ru/s2048/657458098_1341136781375933_1306853552861449224_n.jpg

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាពិបាកនិយាយគ្នាជាមួយអ្នកមានអំណាចខាងកងទ័ពថៃ ខណៈកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែភាគីថៃមិនស្តាប់តាមការអំពាវនាវរបស់កម្ពុជាឡើយ ។ ទោះជាបែបនេះ កម្ពុជាមិននៅស្ងៀមទេ ហើយថៃក៏មិនអាចបិទមាត់កម្ពុជាបានដែរ គឺកម្ពុជាបានបន្តនីតិវិធីការទូតដើម្បីឱ្យដឹងដល់ពិភពលោក ។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ភ្ជាប់ការប្តេជ្ញាចិត្តមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានា ដោយប្រកាន់ភ្ជាប់នុវគោលជំហរជាគោលការណ៍របស់កម្ពុជាថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVqMs5sTR6NG7grVODXGv49Je_OWDfjcrEnEXj5FhRUYqACV6x3vwFUzaiMGf5Jk1sVjWISITrHKulM_ARyNoEX0r_jJ01h28Av4gi8Mj4BILle_18uAIfxdwhWmCITu4Tw6XBaJeSGyFg0q-3Ae1jdvhXrg6OyFryKtAqyN0CZ5ZMC9xhWx9ZFAFbx5j5/s1280/657582920_1341136571375954_3963505448581146134_n.jpg

យោងតាមវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដំណើរទស្សនកិច្ចនាថ្ងៃទី២៧ ខែមីនា តំណាងអង្គទូត និងអង្គការអន្តរជាតិបានឃើញដោយផ្ទាល់ភ្នែក និងថតរូបភាពសកម្មភាពកងទ័ពថៃដំឡើងទង់ជាតិ ដែលរំលោភបំពានលើទឹកដីកម្ពុជាផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilCnVuFl69N_IcyuGOMYaRcR9uR9KN_l9A2kKjMuxYBk23uW8GeYx2x1P076y-ys_2wcibh_0bcuFPCQmDDqM-MYqx7jjjv8t5l2Q5rsBNLa1vY6kV3lMZY62lN5BtoPZtRmaY9m1Fkvr50NH0pJ_OcAU7fIGJNdQvhXuuFKY_A1llXj1hwKib_0WmXLey/s1634/658793168_1341140871375524_4135259689382304196_n.jpg
គួរបញ្ជាក់ថា មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត ប្រទេសថៃ លោក ថាំម៉ានូន វ៉ាន់ណា ព្រមានថា សង្គ្រាមលើកទី៣ ជាមួយកម្ពុជាអាចនឹងកើតឡើង ដោយលោកចោទប្រកាន់កម្ពុជាចល័តកងទ័ព និងបាញ់ញុះញង់ចូលទឹកដីថៃជាបន្តបន្ទាប់ ។ ការព្រមាននេះ បន្ទាប់ពីមេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត បាននាំគណៈប្រតិភូកងទ័ពជើងទឹក និងអ្នកសារព័ត៌មានចុះពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តត្រាត កាលពីថ្ងៃទី២៦ ខែមីនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbIZYzGhIznYmnQe6GivvUXHQX8ajYdBuJMMCVlYo8i6EjLQd3UkdEa-cwVRNHgM15loctRQGbNo8QyYjQpw6pfY2F6pMaaOjS8Nj8N8pMPAmXeSOjYYp1FE_FOjJ1rdLSturIrQzXvo-KO3FLsEjox_XkZ7IH718vvhShTyEJubLDBiNL92Ogg1ivgrK/s1280/659212113_1341384588017819_286091893970067279_n.jpg
ក្នុងការចុះពិនិត្យស្ថានការណ៍នៅព្រំដែនខេត្តត្រាត លោក ថាំម៉ានូន បាននាំគណៈប្រតិភូកងទ័ពជើងទឹក និងអ្នកសារព័ត៌មានពិនិត្យមើលអគារកាស៊ីណូដែលត្រូវបានកងទ័ពថៃបំផ្ទុះគ្រាប់បំផ្លាញខ្ទេចខ្ទី ព្រមទាំងពិនិត្យមើលកុងទឺន័រដែលកងទ័ពថៃដាក់ពង្រាយលើទឹកដីកម្ពុជា ៕