ចិនបានព្រមានអាមេរិកកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កុំយកជម្លោះ និងភាពចលាចលនៃសង្គ្រា.មមកកាន់តំបន់អាស៊ី បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រទេសសម្ព័ន្ធមិត្តលើកឡើងថា កំពុងតែពិចារណាពីការសាងសង់រោងចក្រផលិតអាវុ.ធ និងគ្រាប់កាំភ្លើ.ងនៅប្រទេសហ្វីលីពីន ។.jpg)
បើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសហប្រតិបត្តិការការពារជាតិដឹកនាំដោយអាមេរិក គឺបានឯកភាពគ្នាកាលពីសប្តាហ៍ទី៣ ខែមីនា អំពីការស្វែងរកថវិកាសម្រាប់ការផលិតគ្រាប់កាំភ្លើងថ្មីនៅរោងចក្រប្រទេសហ្វីលីពីន ។ ការឯកភាពគ្នានេះមានការចូលរួមពីក្រុមប្រទេសជាសមាជិកចំនួន១៦ នៃក្រុមសហប្រតិបត្តិការឧស្សាហកម្មឥណ្ឌូប៉ាស៊ីហ្វិក (PIPIR) ដែលក្នុងនោះក៏មានប្រទេសអង់គ្លេស អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ចូលរួមផងដែរ ។
ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៦ ខែមីនា បានព្រមានខ្លាំងៗថា ការសាងសង់រោងចក្រផលិតគ្រាប់កាំភ្លើងនៅប្រទេសហ្វីលីពីន គឺជាការបង្កអសន្តិសុខក្នុងតំបន់អាស៊ី និងនាំមកនូវផលប៉ះពាល់ជាបន្តបន្ទាប់ ។
.jpg)
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ៖ «អាមេរិក និងសម្ព័ន្ធមិត្ត គួរតែគោរពសេចក្តីប្រាថ្នារួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់យ៉ាងពិតប្រាកដ និងចៀសវាងការយកជម្លោះ និងភាពចលាចលនៃសង្គ្រាមមកកាន់តំបន់អាស៊ី ។ ប្រសិនបើប្រទេសពាក់ព័ន្ធពេញចិត្តឱ្យសាងសង់រោងចក្រផលិតអាវុធ និងគ្រាប់កាំភ្លើង វានឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ។ រដ្ឋាភិបាលចិនប្តេជ្ញាការពារអធិបតេយ្យទឹកដី និងផលប្រយោជន៍សន្តិសុខរបស់ខ្លួនយ៉ាងរឹងមាំ» ។
.jpg)
គួរបញ្ជាក់ថា ចិន និងហ្វីលីពីនបានប៉ះទង្គិចគ្នាជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដោយចិនអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិស្ទើរតែទាំងអស់លើសមុទ្រចិនខាងត្បូងដែលជាផ្លូវដឹកជញ្ជូនតាមនាវាដ៏សំខាន់នេះ បើទោះជាមានសេចក្តីសម្រេចជាអន្តរជាតិថា ការអះអាងភាពជាម្ចាស់កម្មសិទ្ធិរបស់ចិនគ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ ៕










