Home ព័ត៌មានជាតិ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ថាថៃកំពុងប្រើប្រាស់សារព័ត៌មានដើម្បីស្ទាបស្ទង់ប្រតិកម្មកម្ពុជា

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ថាថៃកំពុងប្រើប្រាស់សារព័ត៌មានដើម្បីស្ទាបស្ទង់ប្រតិកម្មកម្ពុជា

58
0

រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីការវិភាគរបស់លោកចំពោះបញ្ហាព្រំដែន ដែលហាក់កំពុងក្លាយជាចំណុចរសើបម្ដងទៀតថា ថៃគ្មានគម្រោងបង្កជម្លោះឲ្យផ្ទុះឡើងជាជាលើកទី៣នោះទេ ប៉ុន្តែអ្វីដែលមេទាហានថៃកំពុងធ្វើនៅពេលនេះ គឺដើម្បីស្ទាបស្ទង់ប្រតិកម្មកម្ពុជាតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY62nH8Tqeqx3xZ6LObpLaKZ5LJ0YiZwpPCyyiYpTVK754u39uv5ybsmWtfJVrsM-6OI12Z9StCAmlnq61-IGxIMAO8yS8YFB5H3zG7g1I_uHSU382DIJxRoSmfn2m6O0areSEihlp8yL9dbSTMaDnrtnt9iNm72WyBNKDdYieGsYDelTTbt6EVNR_g5M3/s1280/photo_2026-03-25_16-01-42.jpg

យោងតាមសំណេរដែលបានបង្ហោះ នាយប់ថ្ងៃអង្គារ ទី២៤ ខែមីនា លោក កែវ រ៉េមី បានអះអាងយ៉ាងដូច្នេះថា ថៃគ្មានគម្រោងធ្វើសង្រ្គាមជាមួយខ្មែរជាលើកទី៣នោះទេ ហើយខ្ញុំក៏ធ្លាប់បានអះអាងតាំងតែពីដំបូងមកម្ល៉េះ មុនពេលការបោះឆ្នោតថ្នាក់ជាតិរបស់ថៃ ថាគ្មានរលកទី៣នោះទេ។ លើកនេះក៏នៅតែគ្មាន។ អ្វីដែលមេទាហានថៃប្រតិកម្មតាមសារព័ត៌មានថៃនៅថ្ងៃនេះគឺគ្រាន់តែជាការស្ទាបស្ទង់ចង់ដឹងប្រតិកម្មពីកម្ពុជាតែប៉ុណ្ណោះ។ នេះជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំទៅក្នុងទឹកបឹងចង់ឃើញរលកតែប៉ុណ្ណោះ។

ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តីដូចខាងលើនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋកម្ពុជា មានការព្រួយបារម្ភពីស្ថានការណ៍ព្រំដែនខ្លាចក្រែងថៃបង្កឲ្យមានការផ្ទុះសង្រ្គាមម្ដងទៀត បន្ទាប់ពីសារព័ត៌មានថៃបានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជា ថាត្រៀមខ្លួនសម្រាប់ការផ្ទុះអាវុធលើកទី៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdedRvrh2m16DZM7mG_BUood0Z54gyjO554k_Et2D7aDD69-XKVcpHtXbB9wl3A_dzJmSw3-mbNIGadacF6JSOeWJLSnAUwgv1MhgtAMeGd8C3r8IopbsCk2dMrDAPaQSKGHXFWz8jngtu3WK9oxalDEglZU4I6ZVEUVMTxM5F58mIbIxxqDUyRFp3j9O/s1024/photo_2026-03-25_16-01-47.jpg

ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការចោ.ទប្រកាន់ខាងលើរបស់សារព័ត៌មានថៃ ដោយបញ្ជាក់យ៉ាងខ្លីថារបាយការណ៍នេះមិនមានភាពត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់។

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2tVCtxcjtUYvBJ9vOkNk395SpEcioIfwUQNnizJZWhjF3AekdrNpBkFziR1NzRCpZ1yNLPVftD6Cw-pB08GJv4XMfSxx4voVGnrPGzhXopFt_zk1TFYt_hqjyd2mISsJiDUI4ZTqhc4v2kG6HflY99Gj01WUnnFZfELqt6QbBPXX_lmVhrTe6rp9jUCi/s1280/photo_2026-03-25_16-01-51.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕