Home ព័ត៌មានជាតិ មហាជនមិនអស់ចិត្តចំពោះការបំភ្លឺរបស់សមត្ថកិច្ច ជុំវិញករណីរថយន្តបុ.កក្មេងនៅខណ្ឌឬស្សីកែវ

មហាជនមិនអស់ចិត្តចំពោះការបំភ្លឺរបស់សមត្ថកិច្ច ជុំវិញករណីរថយន្តបុ.កក្មេងនៅខណ្ឌឬស្សីកែវ

68
0

មហាជនជាច្រើនបានសម្ដែងបង្ហាញការខកចិត្ត និងមិនអស់ចិត្តជាខ្លាំង ក្រោយសមត្ថកិច្ចបានចេញសេចក្ដីបំភ្លឺថា អ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុស០១នាក់រងរបួសធ្ងន់នៅខណ្ឌឫស្សីកែវ គឺជាស្រ្តីដែលទៅជាមួយគ្នា និងមិនមែនជាកូនប្រុសរបស់អភិបាលស្រុកកងមាសដែលស្ថិតក្នុងស្ថានភាពស្រវឹងនោះទេ។ ការណ៍នេះបានជំរុញឲ្យមនុស្សជាច្រើនទាមទាររកភ័ស្តុតាងដើម្បីមកបញ្ជាក់បន្ថែមថាអ្នកណាជាអ្នកបើកបរឲ្យប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiACOG8agymjp-JoWAZ0AmIr6ob224CyJHIqTC9jBgD2jh7sKK5QPy2CcO9IYl1KeNP3CzwOUN4AtffSczH6S5fmPJ8E7O_NeInKYt1DgQJu1eGm6iLg5uIuzFdXfr2j8zZiOsRCYMjhlkn5ZASYR_tlGsOqLm9GpGSSHU3A-jjNZMqtkFPjWU3gludVKDm/s1280/photo_2026-03-21_13-53-56%20(2).jpg

យោងតាមការបង្ហោះរបស់ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា បានឲ្យដឹងពីការបំភ្លឺរបស់ភាគីរថយន្តបង្ក ដែលបានឆ្លើយចំពោះមុខសមត្ថកិច្ចយ៉ាងដូច្នេះថា អ្នកបើកបររថយន្តបង្កគឺជាស្រ្តីដែលរួមដំណើរជាមួយគ្នា ចេញពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។ មិនតែប៉ុណ្ណោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហាញរូបភាពពីកាម៉េរ៉ា ដែលបញ្ជាក់ថា កូនប្រុសអភិបាលស្រុកកងមាស មិនមែនជាអ្នកបើកឡានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV10EzSn-1nOxy-bdyez3KkzWqRZirV5Wb7ngDzn0U6HaHIHhz94tMBZmaTVuhL44AdlCIsAwFIQfc6gvYQTRtKCd6rVoSKwax77bIqrG0kUN7bcdzauVTfmOa4djCHAYdKDg5Zh8CGPrWmh0idL1xJhYGLdM5NSQW19242XLzy5iWk13qb_mBAi5sqEBs/s386/photo_2026-03-21_13-53-56%20(4).jpg

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ថា នៅពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡាន ហើយស្រ្តីដែលទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចក៏បានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg4073c6yOUYJfXK9nTWOS2BVokkBiq82Cod86-m0XOsTIexP_tQALMhQuZvivp0Gapm3AL4DA9-E-M5Pcxm0vh92rdM8K6PcmCSGjCqY_13hLobk7cKtInult33FfQPuXn91lLuLKY4txSFOFly4S3VUAUEA7RzQpjba9_0ILDS-_SYFXgMchtUwGxseT/s1280/photo_2026-03-21_13-53-56%20(5).jpg
គួរជម្រាបថា ទោះបីសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានបំភ្លឺដោយដកស្រង់ចម្លើយរបស់ស្រ្តីដែលទៅជាមួយឈ្មោះ សាមីន វុត្ថារឹទ្ធ ថាខ្លួនជាអ្នកបើកបរបង្ករគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែមហាជនហាក់មិនអស់ចិត្ត និងមិនជឿលលើការបំភ្លឺនេះឡើយ ហើយយទាមទារអោយសមត្ថកិច្ច ឆែកកាម៉េរ៉ាសុវត្ថិភាពនៅទីកន្លែងដែលរថយន្តបង្ករឈប់ តើពេលចុះពីដៃចង្កូតខាងឆ្វេងក្រោយកើតហេតុនៅពេលនោះ ជាមនុស្សប្រុស ឬមនុស្សស្រីជាអ្នកបើកឲ្យប្រាកដ ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1349no8uUQj1YGmEVdWr2OVi-QCZaIpk-mE04OriDR3ehempHqC9_tHnLGPob7wDS3WRZDKkHCk1Qmq8-l4QdyIdd2f8o3AXsUfRo4rJaG3h6t3RjGXEo0DbxPKIzyibuI9X3atPkYSJ9KO-eVSyp-uZN_0ikr1E4iNaOImTpg2X3MR4Zn6RtB_uUKtG8/s1280/photo_2026-03-21_13-53-56.jpg

បន្ថែមលើនេះ មហាជនក៏មិនអាចទទួលយកនូវរូបភាពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញដើម្បីធ្វើជាសំអាងថាកូនប្រុសរបស់អភិបាលស្រុកកងមាស ត្រឹមតែជាអ្នករួមដំណើរផងដែរ ព្រោះគេបានកត់សម្គាល់ពីចំណុចដែលមិនស៊ីគ្នាជាច្រើន ពិសេសត្រង់ពណ៌ខោរបស់លោកនៅក្នុងរូបនោះ មិនដូចគ្នាជាមួយខោនៅពេលកើតហេតុភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUP36eezm4j_SNNkWOaduMD9VYmDd_CYRlYnB5WClI1Sr2jJCQq6vLRUSLeg1S1kfyerVJAMu500YstgDODwNm95DtKnOmx1v0kGJrZoDJJlKT_jKz6xWuw9T8nJjQTyOVNRfs6lmcTTysMwqHEwk9iExFqFW0pgDQR4OCDdfeh35nnvHMONH6LJC5HnSw/s755/photo_2026-03-21_13-53-56%20(3).jpg
តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនគរបាលរាជធានី បានបញ្ជាក់អះអាងរួចហេីយថា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្ថែមទៀតអោយបានសុក្រឹតត្រឹមត្រូវដេីម្បីរកការពិតរកយុត្តិធម៌ជូនជនរងគ្រោះ ។ ជាមួយគ្នានេះដែរ មហាជនទាំងអស់បានបង្ហាញក្ដីសង្ឃឹមថា សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងស៊ើបអង្កេតលើសំណុំរឿងឲ្យបានលម្អិត និងលាតត្រដាងការពិតដោយបើកចំហរ ដោយមិនមានអ្វីលាក់បាំងនៅពីក្រោយខ្នងឡើយ៕