Home ព័ត៌មានជាតិ លោក ទុន ចាន់ណារ៉េត ជនជាតិខ្មែរដំបូងគេបង្អស់ដែលបានឈ្នះ«ពានរង្វាន់ណូបែលសន្តិភាព»

លោក ទុន ចាន់ណារ៉េត ជនជាតិខ្មែរដំបូងគេបង្អស់ដែលបានឈ្នះ«ពានរង្វាន់ណូបែលសន្តិភាព»

74
0

ពិតជាគួរឲ្យស្ងើចសរសើ និងមានមោទនភាព! លោក ទុន ចាន់ណារ៉េត គឺជាជនជាតិខ្មែរតែម្នាក់ និងដំបូងគេបង្អស់ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានលះបង់សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ដើម្បីបំពេញតួនាទីនៅក្នុងយុទ្ធនាការសកលក្នុងការបោសសម្អាតមីននៅឆ្នាំ ១៩៩៧។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjufn_XiVxG_1AtY0EgPHNZcRsLrfBqVjtcjqJb9dYHeQbrLiRfQNVziXWRiIKnVkd0GUd_wh8BLTBjU_DCJvy1rjn04Ke0tFOSPAFA6DpyXsW6kH4UwZs3h0eFgFe_o8NPYsSClFbX6awoX3I9gGD-DArwEbJJEKWd4iWjlEoaMQ9C2tpqfHLOkj5w6aGC/s612/photo_2026-03-19_15-25-00.jpg
កើតនៅក្នុងឆ្នាំ ១៩៦០ លោក ទុន ចាន់ណារ៉េត ត្រូវបានគេស្គាល់ថាជាជាបុគ្គលម្នាក់ដែលមានស្មារតីចូលរួមសកម្មក្នុងសកម្មភាពជំរុញយុទ្ធនាការអន្តរជាតិហាមឃាត់គ្រាប់មីន (ICBL) ដ៏សកម្មម្នាក់ ដែលត្រូវបានបាត់បង់ជើងទាំងពីរដោយសារការផ្ទុះមីននៅក្នុងអំឡុងពេលកំពុងធ្វើយុទ្ធនាការ។ បទពិសោធដ៏រន្ធត់ និងការតស៊ូចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់សកម្មភាពគ្រាប់មីនរបស់គាត់ បានជំរុញគាត់ឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៩៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaTPE5dwbRiFrQLbqvvRWhEPnreCnV86IU_hMzQCveLYLDM-lLcULwvj8j9ynbnq-cOMnr6D5Yiqst6q-FTHGf4nH2seKcxQ2GazbcMh9ySo76YVc7oQ3PwtSoOLBFtQV52ZlVCN0WSHgHnGO3RXf9LH5vDlBvqLaskxLFPpXJpYlzn7kJRGSa2_SfLNrh/s880/photo_2026-03-19_15-25-00%20(2).jpg

លោកត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាជនជាតិខ្មែរដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកដ៏ពិសេសមួយនេះ ហើយរឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់បានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៃតម្លៃមនុស្សជាតិនៅក្នុងសង្គ្រាម និងបានជំរុញឥទ្ធិពលនេះដល់មតិអន្តរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifPZPB5TLPiqpwtOEu8xI3-OESrNRfedmSAbJ04DAvXj5yPBW3CO4OCdYx7vHSasNdKwVtaGmeROVDbqULI7YpQvVLLf-WXQTwsgsQxEk0PnrRIhHNyGC5IusoTA17PRYnAsXGCtxcZQD-FleEKfpXVSfJ4QJvPgXdg8G2OtT_8dpnZPnwpb0BVx3XaFTz/s612/photo_2026-03-19_15-25-00%20(3).jpg

ការចូលរួមចំណែករបស់លោក ទុន ចាន់ណារ៉េត បានធ្វើឱ្យគាត់ក្លាយជាឥស្សរជនដ៏គួរឱ្យគោរពមួយរូបនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ នាទីរបស់គាត់នៅក្នុងចលនានេះបាននាំឱ្យមនុស្សជាច្រើនចាត់ទុកគាត់ថាជាជនគំរូដំបូងគេដែលមានទំនាក់ទំនងជាមួយពានរង្វាន់ណូបែលសន្តិភាពតំណាងឲ្យប្រទេសទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWVURf1EvzECw2i89dc3mzlFqONv6Dt3n1PdEj6ORRyRUfKJhhhhRgPyA_8fkpFYbXFuiFyQQFvFWNeRuU5UjtTOtMrPJi5lS3qBpYxNANx6iWQfObNwAzify-AqHGadtRWgLc3YgV1WOOpm0vCG501lDdWrnJbDFDd1wtc_tGM3MwP3vSGDdGJ4Ht4vuZ/s940/photo_2026-03-19_15-25-00%20(4).jpg

ភាពជោគជ័យនេះ ក៏បាននាំឱ្យមានការចុះហត្ថលេខាលើសន្ធិសញ្ញាអូតាវ៉ា ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដែលហាមឃាត់ការប្រើប្រាស់ ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស។ ក្រោយមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលគាំទ្រ និងអនុវត្តសន្ធិសញ្ញានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo7__pA3l8BTSMkucSDXtNK79KvNal2S8tgqJ4xhbQ9PX1ODs03ayeiU7L5aiaRo1KaEDhsbggY2aYCeZAEs-eAdcVTkpOEx8qA3erNUskxa97pw6rwXXKAyPmVkZwRc-_WfSmMRTi0LpAMvOcvT6tUJxLs0td7YosM9MC5-AXRUjjITLkuh14PK9A0KOr/s976/photo_2026-03-19_15-25-00%20(5).jpg
គួរជម្រាបថា លោក ទុន ចាន់ណារ៉េត គឺជាម្នាក់ក្នុងចំណោមអ្នកធ្វើយុទ្ធនាការរាប់ម៉ឺននាក់មកពីប្រទេសជាងហុកសិបដែលធ្វើការក្នុងភាពជាដៃគូទូទាំងពិភពលោក គឺយុទ្ធនាការអន្តរជាតិដើម្បីហាមឃាត់មីន (ICBL)។ លោកត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ ពីព្រោះលោកបង្ហាញពីបទពិសោធន៍ ការប្តេជ្ញាចិត្ត និងសកម្មភាពដែលបង្កើតជាឫសគល់នៃយុទ្ធនាការនេះ ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាលជាង ១១០០។ ក្នុងវ័យ ៦៥ឆ្នាំ បច្ចុប្បន្នលោកនៅតែបន្តតស៊ូមតិសម្រាប់ជនពិការ និងជនរងគ្រោះនៃសង្គ្រាម ដោយជម្រុញមនុស្សជំនាន់ក្រោយតាមរយៈភាពធន់ និងការប្តេជ្ញាចិត្តរបស់គាត់ចំពោះសន្តិភាព៕