តើពេលនេះ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei និងមន្ត្រីជាន់ខ្ពស់សំខាន់ៗជាច្រើនទៀតកំពុងតែលាក់ខ្លួននៅទីណា? នេះជាសំណួរដែលរដ្ឋាភិបាលអាមេរិកចង់ដឹងបំផុត ពីព្រោះតាំងពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រ.ហារអ៊ីរ៉ង់ថ្ងៃដំបូង គឺលោក Mojtaba មិនទាន់បង្ហាញមុខជាសាធារណៈទេ ដោយអវត្តមានពីប្រព័ន្ធផ្សព្វផ្សាយ ។
.jpg)
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់ឱ្យពលរដ្ឋអ៊ីរ៉ង់ច្រើនបំផុតរហូតដល់១០លានដុល្លារ ថែមទាំងផ្តល់សិទ្ធិរស់នៅអាមេរិកដោយស្របច្បាប់ ប្រសិនបើពួកគេផ្តល់ព័ត៌មានពីកន្លែងលាក់ខ្លួនរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba រួមទាំងមន្ត្រីជាន់ខ្ពស់ចំនួន៩នាក់ទៀត ដែលរដ្ឋាភិបាលអាមេរិកចាត់ទុកជាក្រុមភេរវករ ។

ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា បើអ្នកណាដឹងពីកន្លែងលាក់ខ្លួនរបស់មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ និងក្រុមមន្ត្រីជាន់ខ្ពស់ គឺអាចផ្តល់ព័ត៌មានមកកាន់យើង តាមរយៈកម្មវិធី Tor Tipline ឬកម្មវិធីផ្ញើសារមានសុវត្ថិភាព Signal ។ លោក Mojtaba រួមទាំងមេដឹកនាំកំពូលៗចំនួន៩នាក់ ត្រូវបានអាមេរិកកំណត់អត្តសញ្ញាណជាមេដឹកនាំសំខាន់ៗរបស់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលរដ្ឋាភិបាលអាមេរិកចាត់ទុកជាក្រុមភេរវករ ។

អ្វីគួរឱ្យកត់សម្គាល់ ការប្រកាសឱ្យពលរដ្ឋអ៊ីរ៉ង់ប្រាប់កន្លែងលាក់ខ្លួនរបស់មេដឹកនាំ និងក្រុមមន្ត្រីនយាបាយជាន់ខ្ពស់ គឺអាមេរិកមិនបានបញ្ជាក់ថា តើអាមេរិកមានគោលដៅចាប់ខ្លួន ឬក៏កម្ចាត់ ។ បុគ្គលមានតួនាទីសំខាន់នៅប្រទេសអ៊ីរ៉ង់ចំនួន១០រូបដែលអាមេរិកតាមចាប់ខ្លួន រួមមាន ៖
១-លោក Mojtaba Khamenei មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ និងជាកូនប្រុសរបស់លោក Ayatollah Ali Khamenei
២-លោក Ali Asghar Hejazi អគ្គសេនាធិការរងការិយាល័យមេដឹកនាំកំពូល (Deputy Chief of Staff, Supreme Leader Office (SLO)
៣-លេខាធិការក្រុមប្រឹក្សាការពារជាតិ (Secretary of the Defense Council)
៤-ទីប្រឹក្សាមេដឹកនាំកំពូល (Advisor to the Supreme Leader)
៥-លោក Maj. Gen. Yahya Rahim Safavi ទីប្រឹក្សាយោធា (SLO Military Adviser)
៦-ប្រធាន Military Office Chief, SLO
៧-លោក Ali Larijani ទីប្រឹក្សា/លេខាឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ (Advisor, SLO / Secretary, Supreme National Security Council)
៨-លោក Brig. Gen. Eskandar Momeni រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (Minister of the Interior)
៩-Esmail Khatib រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍ និងសន្តិសុខ (Director, Minister of Intelligence and Security (MOIS) និង
១០-មេបញ្ជាការ The IRGC Commander
អាមេរិកបានដាក់ការសន្និដ្ឋានលើលោក Mojtaba មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រងរបួសដោយសារការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសារលោកមិនបង្ហាញខ្លួនជាសាធារណៈតាំងពីថ្ងៃកើតហេតុ ព្រមទាំងចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរលើកដំបូងកាលពីថ្ងៃទី១២ ខែមីនា ។

គួរបញ្ជាក់ថា អាមេរិកប្រកាសស្វែងរកកន្លែងលាក់ខ្លួនរបស់មេដឹកនាំកំពូល និងក្រុមមន្ត្រីនយោបាយអ៊ីរ៉ង់ បន្ទាប់ពីមន្ត្រីនយោបាយអ៊ីរ៉ង់ជាច្រើនរូបបានចេញមកដង្ហែរក្បួនតាមផ្លូវនៅទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី១៣ ខែមីនា ដើម្បីចូលរួមការជួបជុំគាំទ្រពលរដ្ឋប៉ាឡេស្ទីនប្រចាំឆ្នាំ ។.jpg)
កន្លងមក កងទ័ពអាមេរិកធ្លាប់បានកំណត់អត្តសញ្ញាណមន្ត្រីអ៊ីរ៉ាក់ដែលអាមេរិកចង់ចាប់ខ្លួនកាលពីឆ្នាំ២០០៣ បន្ទាប់ពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក George W. Bush ដើម្បីផ្តួលរំលំរបបផ្តាច់ការដឹកនាំដោយលោក Saddam Hussein ៕










