Home តារាជាតិ លីវ ជីលី លង់ស្នេហ៍ Dylan Wang

លីវ ជីលី លង់ស្នេហ៍ Dylan Wang

9
0

មិនធ្លាប់ Crush លើបុរសណាឡើយប៉ុន្តែបវរកញ្ញា លីវ ជីលី ស្រាប់តែចេញមកសារភាពត្រង់ៗថាតារាសម្តែងចិន Dylan Wang គឺជាបុរសដំបូងដែលខ្លួនលួចស្រលាញ់ដកចិត្តមិនរួច។ Miss Supranational Cambodia 2023 ថារូបនាងលង់ស្នេហ៍តារាប្រុសរូបនេះខ្លាំងរហូតដល់ថ្នាក់គេងយល់សប្តិឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA9_jTvUoNq2pD97BuHFDdpLbKwICoNHSHrCqg-ERAPcxTmxevm11zjm3B6-viXc4wOGuURbSEjyNUs-dC9BZSJT6X_6DvKdxVcM5njUETorDRLlLB5CAbBMPw3BbaTjG3lSCQWRfU8PKd3BW136Iqf2jz6lMVpVvVIhYO9RFZ1ULqezYISX5uPzI4tCk2/s2048/image_2026-03-13_14-41-59.png

នៅក្នុងវីស័យបវរកញ្ញា លីវ ជីលី ធ្លាប់បានតំណាងប្រទេសកម្ពុជាចំនួន២ដងក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។ មានឈ្មោះបោះសំឡេងមួយរូបក្នុងអាជីពបវរកញ្ញា ក្រៅពីការងារសិល្បៈ លីវ ជីលី ក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ។ យ៉ាងណាមិញថ្មីៗនេះ ជីលី បានធ្វើឱ្យអ្នកតាមដានតារាចិនមានការចាប់អារម្មណ៍បន្ទាប់ពីបង្ហាញថានាងលង់ស្នេហ៍ខ្លាំងទៅលើតារាប្រុស Dylan Wang ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR7SLHbaVm8juIFltcPETw1cfMIuAMY1NhfRQUnI3HCj08l1mzuYnuD9FjqZCSS8jTvn_mEpGjYSH4_LWG3HT-iBpdP75dBX8_vWhOuoqaE9Mn0O1CkbFEMX3KfZ_YfzeYtENwvk5Yue2OrGJCWKO8a7oXE83c9YzRxgblKQgFQamCkMYxTnjmSlS6lfB5/s2048/image_2026-03-13_14-42-06.png

    • នៅថ្ងៃទី១២ លីវ ជីលី Miss Supranational Cambodia 2023 បានបង្ហោះសំណេរមួយថា «លើកទី១ មិនដែលចេះCrអ្នកណាសោះ ទើបចេះក្រាស់ តារាចិនម្នាក់សង្ហាម៉េសព្រះអង្គរបស់អូនអើយ»។ មិនបង្អង់យូរ លីវ ជីលី បានបង្ហាញតែម្តងតារាប្រុសចិនដែលនាងលួចស្រលាញ់គឺ Dylan Wang។ បវរកញ្ញារូបនេះបាននិយាយនៅក្នុងវីដេអូថា ចាប់តាំងពីនាងមើលរឿងចិនមកតារាប្រុសផ្សេងៗគឺធម្មតា ប៉ុន្តែសម្រាប់ Dylan Wang វិញគឺធ្វើឱ្យនាងមានអារម្មណ៍ដក់ជាប់លង់ស្នេហ៍ខ្លាំងតែម្តង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR4hkTWKpX593NevKJHFDEPZwmERdXnjyL0Z0-CONARyd3DGzG4ZB5JyM0PVEi1QeUhKACETo02mgUa2ZeZMIYnFDS1BMSTflFB8b6Bxz506uQAinY9bxU2rKpk7iSLJmBWr-KZvQ7xaGW4S_c_GZrCRKf4_yeeD5Iklv4GmORt2G6UjIpCemIFcJbiB6U/s2048/image_2026-03-13_14-42-04.png

 

    • លីវ ជីលី ថា Dylan Wang ជាមនុស្សប្រុសដែលសង្ហា ស្អាតខ្លាំង ឃើញហើយក្រាស់ភ្លាមតែម្តង។ មិនត្រឹមតែលួចស្រលាញ់កូនប្រុសគេនោះទេ លីវ ជីលី ថានាងថែមទាំងយល់សប្តិឃើញ Dylan Wang នៅក្នុងសុបិនថែមទៀត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBkBMGio9qX3Gd2GKD0sAtPEDpFdtZgqJNYTtnlGf6JoDH6OqA-k_FmJbSwBs-rN6wWbQJ-_XWWoZphRQZw78n2EDufefdkYZU2MeTYl8tsd9Ox8qnZe1O_dI4bk1u8Pd1JsE7uX1trnrjwvMrlaUs_InsdjBHqb6yXcYfbTk82wj_WD-Fq_OiALc3qXoW/s1620/image_2026-03-13_14-42-07.png

តារាសម្តែង Dylan Wang កើតឆ្នាំ១៩៩៨ ជាអតីតជើងឯកក្នុងកម្មវិធី Super Idol នៅឆ្នាំ២០១៧ បន្ទាប់មកបានក្លាយជាតារាសម្តែងចិនដ៏ល្បីល្បាញបន្ទាប់ពីសម្តែងក្នុងរឿង Meteor Garden ឆ្នាំ២០១៨ សម្តែងជាតួអង្គ Daoming Si ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Dylan Wang បានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងនៅក្នុងអាជីពសិល្បៈចិន៕