Home តារាជាតិ សុតធីតា និង ផាត់ធីយ៉ា ត្រៀមប៉ះគ្នាក្នុងវិស័យបវរកញ្ញា

សុតធីតា និង ផាត់ធីយ៉ា ត្រៀមប៉ះគ្នាក្នុងវិស័យបវរកញ្ញា

10
0

ទីបំផុតការទទូចរបស់អ្នកគាំទ្របានសម្រេចដោយជោគជ័យហើយបន្ទាប់ពី ប៉ូគីមថេង សុតធីតា បង្ហើបថានាងនឹងចូលរួមប្រកួតប្រជែងម្តងទៀតក្នុងវិស័យបវរកញ្ញាតាមរយៈកម្មវិធី Miss Cosmo Cambodia 2026។ មិនត្រឹមតែប៉ុណ្ណោះក៏មានដំណឹងលេចធ្លាយមកថា ភូ ផាត់ធីយ៉ា នឹងចូលរួមប្រកួតដូចគ្នា។ នេះមានន័យថាអ្នកទាំងពីរនឹងត្រូវប្រកួតប្រជែងលើឆាកតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbMTIb5nH-JZ0BWnl6QE0nT_C8oCSMXNlvPiUzYJtxbOp1cVzIRdb20iJQjM-AOhU_GGWiXqemkHrKC9IhsPAwV1MwOm8_1-K5P-jMivQyezwYhqZ2ZSQuJaihsNdN8m4ShgQBgy8MYkgkSmKdXYzznW5_bsorEor1-5zu-0IW7-cf-cy4kCbeboRLjsMU/s2048/image_2026-03-11_15-07-54.png
ប៉ូគីមថេង សុតធីតា គឺជាបវរកញ្ញាម្នាក់ដែលត្រូវបានអ្នកមួយចំនួនថាកម្សត់ជាងគេជាងឯងពីព្រោះការតំណាងប្រទេសរបស់នាងស្ថិតក្នុងសម័យកាលកូវីដ។ ធីតា មានប្រវត្តិជាប់លំដាប់រងទី៣ Miss Universe Cambodia 2019 និងចូលរួមប្រកួត Miss Asia Pacific International 2019 តំណាងឱ្យប្រទេសកម្ពុជា។ ក្រោយមកក្នុងឆ្នាំ២០២១ ប៉ូគីមថេង សុតធីតា បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2021 និងឈានជើងចូលចំណាត់ថ្នាក់ TOP10 នៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0tessenG5JC8uhaexz5nVLytZH1anMtN3H6etcKYJlA2JlaT8Uxms5pfLmrDyfwS6B8QC5HNZvcf9h83ffzs1WQtRC44qfKUlqxmE3zIeWBUoMLGVnnbKi73wc6Tw6MRV-MHobLSHJAd94ZgxufhZOeZKw63XPZ-XSBp2pKtUjWCb7iumine7cQZp70JC/s2048/image_2026-03-11_15-07-47%20(2).png

អស់រយៈពេលជាច្រើនឆ្នាំ សុតធីតា បានបន្តសកម្មភាពសិល្បៈរបស់ខ្លួន ប៉ុន្តែពុំបានបោះជំហានចូលប្រឡូកក្នុងវិស័យបវរកញ្ញានោះទេខណៈ Titel របស់នាងសម្រេចចិត្តលុបចោលទាំងគ្មានស្តាយស្រណោះដោយសារតែជម្លោះព្រំដែន។ ទោះយ៉ាងណា ពេលនេះហ្វេនៗមានការសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពី សុតធីតា សម្រេចចិត្តវិលមកប្រកួតម្តងទៀតក្នុងវិស័យបវរកញ្ញានៅក្នុងកម្មវិធីកំពុងពេញនិយមមួយរបស់វៀតណាមគឺ Miss Cosmo Cambodia 2026។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqhZERpPcjaS2ErThNiKalixwORUDIxhJby6NHc2KIjgrQnURZfWMnbjIvp3b9sdqg5bW_8ScbcwukEw4U0OMKhEL5QHJT-fwbD9SQ9E0Amx-Cl1bwL9u5TjoXd8A4drtjOdtnSeWxlCJnqv2uKgZjGBF0_3EN3BXCzwNRL02JTMRWdyMsoC7F4L0ZdWhK/s2048/image_2026-03-11_15-07-53.png

ជាមួយនឹងដំណឹងរីករាយដែល សុតធីតា ចូលរួមប្រកួតនោះតាមរយៈផេកអ្នកគាំទ្រមួយបានបង្ហាញថា ភូ ផាត់ធីយ៉ា ក៏នឹងចូលរួមប្រកួត Miss Cosmo Cambodia 2026 ។ ភូ ផាត់ធីយ៉ា ជាមិត្តភក្តិជិតស្និទ្ធនឹង ប៊ី សុធារី ហើយនាងជាធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2021 ដោយជាប់ក្នុងវគ្គ១០នាក់ចុងក្រោយ និង ក្លាយជាលំដាប់រងទី៤ ក្នុងកម្មវិធី Miss Grand Cambodia 2024។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf3uYNTPO1Nwow8inBdRd-seI0HKCVMHDT7bRk_0amyShDLIxBp7n0rARkiJtwgEiOjUJC4Sd3kEf9zqc21UeCxmUJBbKw3eaOs9IULgyeN_PX9SNsVGX37Q9sphlE3WSaJd3W0En2Vw5fzJawZxlsHVclpgPKRK_MAcqKjyYoTPrGBUvTUtJUIE5buB5w/s2048/image_2026-03-11_15-07-47.png

    ការប៉ះគ្នារបស់បេក្ខភាពលេចធ្លោចំនួន ២រូបនេះកាន់តែធ្វើហ្វេនៗវិស័យបវរកញ្ញាមានភាពរំជើបរំជួលទោះបីជាការប្រកួតមិនទាន់ដល់ក្តី៕