Home ព័ត៌មានអន្តរជាតិ លេងចឹងម្តងមើល! អ៊ីរ៉ង់ថាបើប្រទេសណាហ៊ានបណ្តេញមន្ត្រីទូតអាមេរិក និងអ៊ីស្រាអែលចេញ ប្រទេសនោះអាចឆ្លងកាត់ច្រកសមុទ្រ Hormuz

លេងចឹងម្តងមើល! អ៊ីរ៉ង់ថាបើប្រទេសណាហ៊ានបណ្តេញមន្ត្រីទូតអាមេរិក និងអ៊ីស្រាអែលចេញ ប្រទេសនោះអាចឆ្លងកាត់ច្រកសមុទ្រ Hormuz

18
0

ស្ថានការណ៍សង្គ្រា.មនៅអ៊ីរ៉ង់ប្រែប្រួលកាន់តែខ្លាំង នៅពេលច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈដ៏សំខាន់លើពិភពលោក ក្លាយជាសន្លឹកបៀរចុងក្រោយរបស់អ៊ីរ៉ង់ដើម្បីប្រឆាំងជាមួយអាមេរិក និងអ៊ីស្រាអែល ។ អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា អនុញ្ញាតឱ្យនាវាប្រទេសផ្សេងៗអាចឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងសេរី ឱ្យតែប្រទេសទាំងនោះហ៊ានបណ្តេញមន្ត្រីស្ថានទូតអាមេរិក និងអ៊ីស្រាអែល ចេញពីទឹកដីរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhNBV5gEGyGtJ-eo0bm4Ht9NZxM31NxxJX7HwT_PVThSgfZ6bX06FjXLJuvbS6k2M5ejj4FwREDeVhEjRdT4h3Sgf_ug4ZKlMi1rkskk9fJF6mChZQsgNiOHTKEJhzjWgktiKAVFL8JEZZLTzRbQ_giEqOq6Rt8HIZh3ksWqD2lMDkpMJptob5hBb1xOe/s1280/photo_2026-03-11_08-16-25.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Shafaq News កាលពីថ្ងៃទី៩ ខែមីនា កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រកាសថា ប្រសិនបើបណ្តាប្រទេសអារ៉ាប់ ឬប្រទេសនានានៅតំបន់អឺរ៉ុបបណ្តេញមន្ត្រីស្ថានទូតអាមេរិក និងអ៊ីស្រាអែលចេញពីទឹកដីរបស់ខ្លួន អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាប្រទេសនោះឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងសេរី ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តទៅ ។

ការប្រកាសរបស់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថា គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការដាក់សម្ពាធប្រទេសទាំងឡាយឱ្យប្រឆាំងអាមេរិក និងអ៊ីស្រាអែល ស្របពេលស្ថានការណ៍សង្គ្រាមកាន់តែរាលដាលខ្លាំង ចាប់ពីតំបន់ឈានទៅប្រឈមមុខគ្នាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsM_SPOvqTWeh5ZkOdMIcTxj44Kj-qcxHJkexLfE0r5p2zQLEof9W9M-km7lC307WrsGdGOkQEQdCFjifKGSA-ojGpYXCK4lvrXzFbqDUk2w5pZgxSw6Lx0IKqf0jaes33eRUZByxnSskWMtTIfRxRKKgre2ZyrzUd4EqBm_BPClQGgX8PJjX-RP9BNLt2/s1280/photo_2026-03-11_08-16-25%20(2).jpg

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Majid Takht-Ravanchi ថា រដ្ឋាភិបាលអ៊ីរ៉ង់មានលក្ខខណ្ឌតែ១គត់ដើម្បីបញ្ចប់សង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល គឺហាមធ្វើប្រតិបត្តិការកងទ័ពបន្ថែមទៀតដែលអ៊ីរ៉ង់ចាត់ទុកជាការឈ្លានពាន ។ ប្រទេសជាច្រើន ដូចជា ៖ រុស្ស៊ី ចិន និងបារាំង បានទំនាក់ទំនងមកកាន់អ៊ីរ៉ង់ឱ្យកាត់បន្ថយស្ថានការណ៍តានតឹង និងជម្លោះ ។

កន្លងមក លោក Ali Larijani អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ថា ស្ថិរភាពនៅច្រកសមុទ្រ Hormuz ពិបាកនឹងកើតឡើងណាស់ បើអាមេរិក និងអ៊ីស្រាអែលនៅតែបង្កសង្គ្រាមក្នុងតំបន់ ។ លោកបានបង្ហោះសារឆ្លើយតបនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron អំពីការបញ្ជូននាវាចម្បាំងទៅកាន់ច្រកនេះ ដោយបញ្ជាក់ថា ច្រកសមុទ្រនេះពិបាកនឹងមានស្ថិរភាព ដោយសារប្រទេសខ្លះព្យាយាមបញ្ឆេះជម្លោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHV0Bhcwepa0Uv5tZIbYaBaodKhl-4b_gMR3fCZEHo_fV-RzwczSM0k7uzbC9scEhaRAvnjjkZA6aHOvVPt6S98fI_Vp-3lqxgl1GDn2rQPmKkLdtBk9veeR6oyFWI6J-QeGnXM2HYVi2sTOKhfsnZEyP5vjU9l9IBEBwIHOtgNN9wzkAwXFxOsh-dOav8/s640/photo_2026-03-11_08-16-24.jpg

ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយប្រហារអ៊ីរ៉ង់ខ្លាំងជាងមុន២០ដង បើនៅតែរារាំងមិនឱ្យនាវាដឹកប្រេងឥន្ធនៈរបស់ប្រទេសនានាឆ្លងកាត់ច្រកសមុទ្រ Hormuz ។ លោកបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ៖ «បើអ៊ីរ៉ង់មិនអនុញ្ញាតឱ្យនាវាដឹកប្រេងនានាឆ្លងកាត់ច្រកសមុទ្រនេះ អាមេរិកនឹងវាយប្រហារអ៊ីរ៉ង់លើសមុនរហូតដល់២០ដង ព្រមទាំងបំផ្លាញគោលដៅសំខាន់ៗដែលធ្វើឱ្យអ៊ីរ៉ង់ពិបាកកសាងប្រទេសឡើងវិញ» ។ ក្រៅពីនេះ លោកកំពុងពិចារណាបន្ធូរបន្ថយទណ្ឌកម្មប្រេងលើរុស្ស៊ី និងបញ្ចេញប្រេងឆៅបម្រុងដើម្បីទប់ស្កាត់កុំឱ្យប្រេងឡើងថ្លៃ ។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ដោយការដឹកប្រេងឆ្លងកាត់ច្រកនេះស្មើ១ភាគ ក្នុងចំណោម៥ភាគ ។ ចិន និងប្រទេសផ្សេងៗនៅអាស៊ីពឹងផ្អែកលើច្រកនេះក្នុងការដឹកប្រេងឆៅ និងឧស្ម័នធម្មជាតិ ខណៈច្រកនេះបិទស្ទើរទាំងស្រុងតាំងពីសង្គ្រាមចាប់ផ្តើមថ្ងៃដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33g4tZUy52fbRGBD5TgIXY53ABwHAi4XQs9ak2Vxu3A09cGQcGPrKoZR9_8jJGjIeCgI56cOaIt_1QZ4vsUo05jhB4k1yd3Hg2WItvwF5nYrekHvGSAgMCcZ40BrvY6RGAIFIznidu6vKFWsqbl_GraqKsPICa3YFBnjLdzGL8ZS8x6Z0EvfYZ-qmrw6a/s1280/photo_2026-03-10_11-03-05.jpg

អ៊ីរ៉ង់បិទច្រកសមុទ្រនេះជំរុញតម្លៃប្រេងលើពិភពលោកកើនឡើងរហូតដល់១២០ដុល្លារក្នុង១បារ៉ែលកាលពីថ្ងៃទី៩ ខែមីនា ខណៈអ្នកវិភាគសន្និដ្ឋានថា តម្លៃប្រេងនឹងកើនឡើងកាន់តែខ្ពស់រហូតដល់២១៥ដុល្លារក្នុង១បារ៉ែល បើច្រកសមុទ្រនេះនៅតែមានបញ្ហាអូសបន្លាយ ៕