Home សុខភាព តើមានវិធីណាខ្លះដើម្បីបន្ទុំផ្លែស្វាយឱ្យទុំបែបធម្មជាតិឆាប់បានបរិភោគ?

តើមានវិធីណាខ្លះដើម្បីបន្ទុំផ្លែស្វាយឱ្យទុំបែបធម្មជាតិឆាប់បានបរិភោគ?

29
0

តើមានវិធីអ្វីខ្លះអាចបន្ទុំផ្លែស្វាយឱ្យទុំឆាប់ៗតាមបែបធម្មជាតិ និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ដោយពុំចាំបាច់ប្រើប្រាស់ថ្មស្អុយ ឬសារធាតុគីមីផ្សេងៗដែលនាំឱ្យប៉ះពាល់សុខភាព ។ វិធីបន្ទុំផ្លែស្វាយឱ្យទុំឆាប់ៗតាមបែបធម្មជាតិអាចអនុវត្តបានច្រើនវិធី និងងាយស្រួលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik0Z96LxAKiNDRnnzakTe9mubgu9ityFzZzKlXlgNI44BwtWq9YgJQuaR8nuV8QapuzmthvUZKFsSgqICu6_cLS_0n5f3erkjrOcrpgmXbqACpr3j7c6-SBKCTtbRC6romeMBgohJbuqPHc8Cj1SOFBoBHaQ-WE2x9Z_gkNNJYPheCpKveX-CVk0iZBJ9Q/s612/photo_2026-03-06_15-40-28.jpg

ផ្លែស្វាយអាចទុំដោយខ្លួនឯងបន្ទាប់ពីបេះពីដើម ពីព្រោះវាបញ្ចេញឧស្ម័ន Ethylene គឺជាអរម៉ូនរុក្ខជាតិដែលជំរុញឱ្យស្វាយឆាប់ទុំ ។ ហេតុនេះ ប្រសិនបើយើងរក្សា ឬបង្កើនបរិមាណឧស្ម័ន Ethylene នៅជុំវិញ វានឹងជួយជំរុញឱ្យស្វាយទុំឆាប់ៗ ដោយពុំចាំបាច់ប្រើប្រាស់សារធាតុគីមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvWx7avNdR_fAZKhSHwz5RYBCDq6kdaJPrcV9mLLSndyv7iXCQcEqdqjCFzGYRMJlcnjTj05XM8Pn6v6l_kwGxlVhi3_lewWfcF5BUJjbqsQPVdwqouKaKFqDn7yG0XcROxWHjB9iUeLd4FcNh3TcfI8n_xV5L9U9KglWKnwCce66LySrFymhEPf1VZN1w/s1024/photo_2026-03-06_15-40-28%20(2).jpg

ទាំងនេះគឺជាវិធីបន្ទុំស្វាយងាយៗតាមធម្មជាតិ ៖

១-ដាក់ស្វាយក្នុងថង់ក្រដាស ឬរុំក្រដាសកាសែត ៖ វិធីនេះទទួលបានផល និងមានប្រសិទ្ធភាព ដោយការយកស្វាយមកដាក់ក្នុងថង់ក្រដាស ឬយកក្រដាសកាសែតមករុំក៏បាន បន្ទាប់មក យកស្វាយទៅដាក់ក្នុងបន្ទប់ ហាមដាក់ក្នុងទូរទឹកកក ។ ថង់ក្រដាសនឹងជួយរក្សាឧស្ម័ន Ethylene នៅជុំវិញស្វាយ ធ្វើឱ្យវាទុំក្នុងរយៈពេលចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhxhaLTmVreel3FXa2L4y1eHHwvwwetUMCx1Z7YG6Hxn6lkDjgaGkJC31L2f7jcLqlFs0qZzoOSS5YC5buZPtXiBR7-xkSEfnBYejNQb_w_3azWwczrLTSCO4osGV9AULs11E2-wF_X639bMJAhbusaS66O83InSSxiOWnHOi8spmtBzC3N417EoawXcOs/s1280/photo_2026-03-06_15-40-27.jpg
២-ដាក់ស្វាយជាមួយចេកទុំ ឬផ្លែឈើទុំផ្សេងៗ ៖ ចេកទុំនឹងបញ្ចេញឧស្ម័ន Ethylene កម្រិតខ្ពស់ ហើយវាជួយពន្លឿនឱ្យស្វាយឆាប់ទុំ ។ ចូរដាក់ស្វាយជាមួយចេកទុំក្នុងថង់ក្រដាសជាមួយគ្នា រួចហើយបិទមាត់ថង់ក្រដាសកុំឱ្យជិតពេក និងយកដាក់ក្នុងបន្ទប់ ដែលវិធីនេះជួយឱ្យស្វាយទុំចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJqH-SlmufWnAzNqxZjir4_6ImgxpUpJ_hN5TMUmGwTruAnBJ8Ph5bLAaB8ppGwIAfGf7kxBrpGUPxsXKRXPqvHumipaEgCQtoJhVKON2Kc58SpG9_yXNlNj0ekwnyon3xNoEHhDBB4dJGgjeYVyRQwhUhn27WCXoMqh1F5sRtk7dqClDgh_1YI-nddmFo/s569/photo_2026-03-06_15-40-27%20(2).jpg

៣-ដាក់ស្វាយក្នុងធុងផ្លាស្ទិកធំៗ ៖ បើគ្មានថង់ក្រដាសទេ យើងអាចដាក់ក្នុងធុងផ្លាស្ទិកធំៗជំនួសបាន ប៉ុន្តែកុំបិទគំរបធុងជិតពេក កុំដាក់ក្រោមកំដៅថ្ងៃក្តៅខ្លាំង ហើយធុងផ្លាស្ទិកត្រូវមានប្រហោងតូចៗដើម្បីឱ្យខ្យល់ចេញ-ចូល ។ វិធីនេះក៏ជួយឱ្យស្វាយទុំឆាប់បានបរិភោគផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxClH3KmbC1qo9VJQuH43yJ1gjQ3vZUt5-UaU5bUe13yuuznk_q8W0TKhdqiZeMwKEYkrHiesFL2TIZT38_6CpkzC_GuY3Q0KUe8-x0FzGVnq_9VLLjqsk0oGG1xygyC2kmHSTf2TE5yBmqWEQ8EQYlUEtL_XBWIBxDTfK3oktruKbzS4T-Roi95HKkZTE/s960/94123007_108364337520256_1819740848330375168_n.jpg

សរុបមក យើងអាចបន្ទុំស្វាយឱ្យឆាប់ទុំតាមបែបធម្មជាតិដោយងាយស្រួល ដោយគ្រាន់តែដាក់វាក្នុងថង់ក្រដាស, រុំក្រដាសកាសែត, បន្ទុំជាមួយចេកទុំ, ដាក់ក្នុងធុងផ្លាស្ទិកធំៗ និងដាក់ក្នុងបន្ទប់ដែលមានសីតុណ្ហភាពមិនក្តៅពេក មិនត្រជាក់ពេក ។ គ្រាន់តែអនុវត្តតាមវិធីនេះធានាថា ស្វាយនឹងឆាប់ទុំមានរសជាតិផ្អែម សុវត្ថិភាព មិនចាំបាច់ប្រើប្រាស់សារធាតុគីមីជួយពន្លឿនការបន្ទុំនោះទេ ៕