Home តារាជាតិ កុំភ្លេចចូលរួមគាំទ្របវរកញ្ញាខ្មែរ! ស៊ីដនី ម៉ារិទ្ធ ចូលកងប្រកួតហើយ

កុំភ្លេចចូលរួមគាំទ្របវរកញ្ញាខ្មែរ! ស៊ីដនី ម៉ារិទ្ធ ចូលកងប្រកួតហើយ

11
0

បន្ទាប់ពីរង់ចាំការប្រកួតអស់រយៈពេលជាច្រើនខែទីបំផុតកម្មវិធី Miss Planet International បានចាប់ផ្តើមចូលកងប្រកួតហើយខណៈបេក្ខភាពក៏បានមកដល់ទឹកដីកម្ពុជាជាបន្តបន្ទាប់ដូចគ្នា។ ងាកមកកាន់ ស៊ីដនី ម៉ារិទ្ធ Miss Planet Cambodia 2025 វិញគឺបានបញ្ចេញសកម្មភាពដ៏លេចធ្លោសូម្បីអ្នកគាំទ្រអន្តរជាតិព្យាករណ៍ថានាងនឹងជាប់ជាម្ចាស់ជ័យលាភី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTon4uJsr02Sq1WZIzgy3V00F40LYBjliu8JpNdGK5hsWBKOnCaB_iV01LM5hYXNt_xhwhEY5jnnntVUCMFYLGoWKRuSMTvDPi6ed80oajsoo3RRZqy0KvbdNZib8uxpY-vz5UM7quHa-xMvwS0_NlAS4gMKNtk4NAaQhVcaHY7-nm9hVecjC8A7cISfIK/s1616/image_2026-03-06_09-00-20.png
ស្ថិតក្នុងវ័យ២០ឆ្នាំ ស៊ីដនី ម៉ារិទ្ធ ជាកូនខ្មែរកាត់អាម៉េរិក និងបានជាប់លំដាប់រងទី១ Miss Supranational Cambodia 2025 ហើយត្រូវបានតែងតាំងជា Miss Planet Cambodia 2025 ។ បន្ទាប់ពីពន្យារពេល ពេលនេះកម្មវិធី Miss Planet International 2025 បានចាប់ផ្តើមចូលកងប្រកួតហើយនៅថ្ងៃទី៥ ខែមីនា ខណៈមិត្តរួមបន្ទប់របស់ ស៊ីដនី គឺបវរកញ្ញាតំណាងឱ្យប្រទេសឥណ្ឌូនេស៊ី។ ជាម្ចាស់ផ្ទះនៅក្នុងការប្រកួតគេសង្កេតឃើញថា ស៊ីដនី បានរៀបចំយ៉ាងស្រស់ស្អាត រៀបរយ បញ្ចេញពន្លឺយ៉ាងភ្លឺត្រចេះត្រចង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbW65NTpAcihy7FY0iHe0GwpmGz1l4U7CgmWY16Jc2BmuFcfkk0m7xaAOVax3wFiuaFEhDTJD1yHhD41Pd77pnU1O6lvNHBMroxuMSWw9eS3SUZ43tkFQEBZIZVdx5uHPyAedAOnbfLWIlhhu6C4Zr35-8UMFeUUhIPxPXE1-8jC56Yw52yNzIAl7Mcc2/s1920/image_2026-03-06_09-00-18.png

សម្រស់បវរកញ្ញាកូនកាត់រូបនេះមិនត្រឹមតែឆាបឆក់បេះដូងទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកគាំទ្រវិស័យបវរកញ្ញាក្រៅប្រទេសក៏ចាប់អារម្មណ៍ ស៊ីដនី ដូចគ្នាថែមទាំងប៉ាន់ស្មានថានាងនឹងអាចជាប់ចំណាត់ថ្នាក់កំពូលមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglTko2rkvzmWMcrCWpsrat02Fy5knkFAUtfd-pjAi4Od7vJcRX3cqmaTyKllTFtvMXsudcbp-HA-ftm6NZij228_0mscyjfDhI2H-LGOuRtSsqaxiF3jdVWKEebLm1JjOVk8EQRL_e7EIAhHfCgDx9vwn0jAdKDhQLrmm63HBuuXkdq3kDn-Ep8QE2Zudw/s1440/image_2026-03-06_09-00-20%20(2).png

គួរបញ្ជាក់ផងដែរថា Miss Planet International 2024 បានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានម្ចាស់ជ័យលាភីឯកចំនួនពីររូបចំណែកឯពានរង្វាន់ Best National Costume គឺបានទៅលើប្រទេសហ្វីលីពីន ចំណែកឯ Best In Evening Gown បានទៅប្រទេសថៃ រីឯ ខន សុវណ្ណសូនីតា តំណាងកម្ពុជាចូលរួមប្រកួតជំនួស ដេត ស្រីនាឌ ទទួលបាន Queen of Vote និងជាប់ក្នុងបញ្ជីTOP28 ៕