Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអាមេរិកមើលឃើញពីទុក្ខលំបាករបស់យុវជនបោះបង់ក្តីសុបិនមកធ្វើសង្គ្រា.ម ខុសពីកូនរបស់ Trump

ពលរដ្ឋអាមេរិកមើលឃើញពីទុក្ខលំបាករបស់យុវជនបោះបង់ក្តីសុបិនមកធ្វើសង្គ្រា.ម ខុសពីកូនរបស់ Trump

24
0

នាដើមខែមីនា ឆ្នាំ២០២៦ អ្នកប្រើប្រាស់បណ្តាញសង្គម X នៅអាមេរិករាប់ពាន់នាក់បាននិយាយពីយុវជនអាមេរិកជាច្រើនត្រូវបង់បោះក្តីសុបិនមកចូលរួមសង្គ្រា.មនៅអ៊ីរ៉ង់ និងជំរុញឱ្យមេដឹកនាំបញ្ជូនកូនប្រុសរបស់ខ្លួនទៅចូលរួមធ្វើសង្គ្រា.មដែរ ថែមទាំងកាត់តរូបភាពកូនប្រុសមេដឹកនាំស្លៀកពាក់ឯកសណ្ឋានកងទ័ពចែកចាយពេញបណ្តាញសង្គម ។ ទោះយ៉ាងណា វាមិនអាចទៅរួចទេ ដោយសារកូនប្រុសរបស់លោកប្រធានាធិបតី Trump មានហេតុផលជាច្រើនពុំអាចចូលបម្រើកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL1er2QY72LkJlrwPuxGNRFqBrfJ551pLlS3eWHU-rGGcMoScy6b6_RPCTZgunYJ04cqeHAbp2sGQytzSuWEBT1rkROu1yV42Ze4sTqZhxzj5eRXg0oprgeIBmClJDOXLVsp3q1SIyROdkgJr_Y48zc1ImzrVZBNZCHaR7RHSZhfMSu4jBbaisFMULHzDu/s600/photo_2026-03-06_08-27-22.jpg

ស្របពេលសង្គ្រាមនៅអ៊ីរ៉ង់ឆេះរាលដាលខ្លាំងដែលបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល ហើយរាលដាលពេញតំបន់មជ្ឈិមបូព៌ាដោយសារអ៊ីរ៉ង់បាញ់មីស៊ីលសំដៅលើទីតាំងមូលដ្ឋានកងទ័ពអាមេរិកឈរជើងជាច្រើនកន្លែងដើម្បីជាការសងសឹ.ក ពលរដ្ឋអាមេរិកក្នុងបណ្តាញសង្គមបានជំរុញឱ្យលោកប្រធានាធិបតី Donald Trump បញ្ជូនកូនប្រុសរបស់ខ្លួនទៅធ្វើសង្គ្រា.មនៅអ៊ីរ៉ង់ដើម្បីបញ្ជាក់ពីការស្នេហាជាតិ និងនិយាយពីប្រវត្តិរបស់ប្រធានាធិបតីអាមេរិកធ្លាប់គេចវេះមិនចូលបម្រើកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRh9eeDqcxSpSFypxhVVg2mGXbff2ANhl2LqO9Wl_hudLGESyYxZDkHzwM4h77zkAN6GRW3qSFgmSu9w71ysQZ_hv8H-nO747eFKI5H1Cs45pXvMKDYLT2iY3VyCIM3qWB2Jb1ZTO1WjOG3w0VdTBDhmMGkT8KpJEemVciW_qDH7oZTOvo9AjARSv6nYTN/s986/photo_2026-03-06_08-27-23%20(2).jpg

អ្នកប្រើប្រាស់បណ្តាញសង្គម X ទាំងនេះបានកាត់តរូបភាពកូនប្រុសរបស់លោកប្រធានាធិបតី Trump ឈ្មោះ Barron Trump អាយុ១៩ឆ្នាំ ដោយការស្លៀកពាក់ឯកសណ្ឋានកងទ័ព ព្រមទាំងសរសេរសារទៅកាន់ប្រធានាធិបតីឱ្យបង្ហាញការស្នេហាជាតិដោយបញ្ជូនកូនប្រុសទៅធ្វើសង្គ្រាមជាមួយយុវជនអាមេរិកផ្សេងទៀតដែលកំពុងតែប្រឈមនឹងគ្រោះថ្នាក់នៅមជ្ឈិមបូព៌ា ។ ការជំរុញកាន់តែផុសផុលខ្លាំងឡើងក្នុងបណ្តាញសង្គម បន្ទាប់ពីមានការជជែកវែកញែកកាលពីសម័យសង្គ្រាមវៀតណាម លោកប្រធានាធិបតី Trump ទទួលបានការពន្យារពេលចូលបម្រើកងទ័ពជាច្រើនលើ កក្រោមមូលហេតុជាប់សិក្សា និងសុខភាពមិនល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6q5Lns9xVfVAbLhVEE3PSjwviY4pAMoqd2IK7v1C90Uv50jS5FPe4UFfJ5TFC7UIdMzn4cTuWmIJ2zHicUuI8uk_c4l4T0aFZh2JaagVMFrsyY1EgVaD3o6d4i9vbVZsLC45QFV7AIUWLpyRDwO_uEh3O9RIAUzg3L68xY6pLqRdEDduKzcFIknFkOkHg/s613/photo_2026-03-06_08-27-23%20(3).jpg
អ្នកសរសេររឿងកំប្លែងដ៏ល្បីល្បាញ លោក Toby Morton ក៏បានចូលរួមបញ្ចេញមតិរឿងការបញ្ជូនកូនប្រុសមេដឹកនាំទៅចូលរួមធ្វើសង្គ្រាមដែរ និងបង្កើតគេហទំព័រមួយឈ្មោះ DraftBarronTrump.com ដោយសរសេរបញ្ឆិតបញ្ឆៀងថា កូនប្រុសមេដឹកនាំប្រទេសបានត្រៀមខ្លួនការពារជាតិ ដែលមានឪពុកជាមេទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRbcC-tv7BCynjf_XkRtGrknLr1Nc3neFwF1n93x7vZfM2sY5aDr8ngF4AVzuCNeLyvUaWqDP4_ZUm6BbX6yIVkwClxzzAHsQ3rjV-8pi3oehm6Absx_tAMNdA6mgd1AJlEbCcQ2kOdgMlJg5Mqr2L_gfi2zeyUaTo6BaHsos8QqmY9eCGH4PexJtzUxgO/s616/photo_2026-03-06_08-27-23%20(4).jpg

គួរបញ្ជាក់ថា ពេលអ្នកប្រើប្រាស់បណ្តាញសង្គមអាមេរិករាប់ពាន់នាក់ជំរុញឱ្យមេដឹកនាំបញ្ជូនកូនប្រុសទៅចូលរួមសង្គ្រាម សារព័ត៌មានអង់គ្លេស The Independent បានចុះផ្សាយពីគោលការណ៍ក្នុងការចូលបម្រើកងទ័ពនៅអាមេរិក ហើយថា យុវជន Barron Trump ដែលបច្ចុប្បន្ន គឺជានិស្សិតសិក្សានៅវិទ្យាស្ថានអាជីវកម្ម Stern របស់សាកលវិទ្យាល័យញូវយ៉ក (NYU) អាចរួចខ្លួនពីការចូលបម្រើកងទ័ព មិនមែនដោយសារជាកូនរបស់មេដឹកនាំប្រទេសទេ ប៉ុន្តែដោយសារមានកម្ពស់ខ្ពស់ពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6vij7GNifI_34rOHuyOQBBn77WYrrdkHBRGgTGW9yQLF3Lb0ucZnhYj9Emk9CaHI0eN952j4eNnsPg2IcIVCpmWWc_hTrzbOfVRX85eHBiLDXWxV5HCi175EppDqEK_BfWQAMm2qZNL2w5VTTlYOhXEZk9vd8btLayhT9E3s3WGJ1mcoSl4SHMbgUytP_/s1280/photo_2026-03-06_08-27-23.jpg

យុវជន Barron Trump មានកម្ពស់រហូតដល់ជាង២ម៉ែត្រ ដែលលើសស្តង់ដារកម្ពស់ខ្ពស់បំផុតរបស់កងទ័ពជើងគោក ជើងទឹក និងជើងអាកាសអាមេរិក ។ រូបរាងខ្ពស់បែបនេះគឺជាឧបសគ្គក្នុងការហ្វឹកហាត់កងទ័ព ពុំអាចពាក់ឯកសណ្ឋានកងទ័ព និងពុំអាចប្រតិបត្តិការក្នុងរថក្រោះ ឬនាវាមុជទឹក ។ ហេតុនេះ វាមិនអាចទៅរួចទេ ដោយសារ Barron Trump អាចលើកពីមូលហេតុជាច្រើន ដូចជា ៖ កម្ពស់ខ្ពស់ និងបញ្ហាសុខភាព ខណៈយុវជនអាមេរិកផ្សេងទៀតត្រូវបោះបង់ក្តីសុបិនមកចូលបម្រើកងទ័ព ៕